Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​ប្តី ជះ​ទឹក​អាស៊ីត​ដាក់​ប្រពន្ធ បណ្តាលឱ្យ​រងរបួស​ធ្ងន់ ព្រោះ​ខឹង​សុំ​ប្រពន្ធ​ត្រូវ​គ្នា​វិញ​មិនបាន​

spot_img

​ខេត្ត​ប៉ៃលិន ៖ អតីត​ប្តី បាន​លួច​ទៅ​ទិញ​ទឹក​អាស៊ីត យកមក​ជះ​ដាក់​លើ​ស្ត្រី​ជា​ប្រពន្ធ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ដោយសារ​បុរស​រូបនោះ បានមក​លួងលោម​សុំ​អតីត​ប្រពន្ធ​រួមរស់​ជាមួយគ្នា​វិញ ២​ទៅ​៣​ដង​ហើយ​មិនបាន​សម្រេច ក៏​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​បែបនេះ​។​

​ហេតុការណ៍​បានកើត​ឡើង​នៅ​ម៉ោង​១ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ នៅផ្ទះ​អតីត​ប្រពន្ធ នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ខេត្ត​ប៉ៃលិន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ សាយ សុខ​ម៉េង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុង​និង​ខេត្ត​ប៉ៃលិន​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ សុខ នួន ហៅ​ណា​ង ភេទ​ស្រី អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុង និង​ខេត្ត​ប៉ៃលិន របួសធ្ងន់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន​។​

​តាម​ដំណើររឿង​ទាំងពីរ​នាក់​នេះ បាន​យកគ្នា​ជា​ប្ដី​ប្រពន្ធ ដោយ​គ្មាន​សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍​នោះទេ តាំរ​ពី​ឆ្នាំ​២០១៣​។ មួយរយៈ​ក្រោយមក អ្នក​ទាំងពីរ​នាក់​បាន​ធ្វើការ​នៅ​ប្រទេស​ថៃ​។ ក្រោយពេល​វិលត្រឡប់​មកវិញ​ឈ្មោះ សាយ សុខ​ម៉េង ជា​ប្ដី បាន​សុំ​លែងលះ​ប្រពន្ធ​បាន​មួយរយៈ​ហើយ ក៏​មកសុំ​ប្រពន្ធ​ត្រូវ​គ្នា​វិញ ២ ទៅ​៣​ដង តែ​ប្រពន្ធ​មិន​ព្រម ទើបបានជា​ឈ្មោះ សាយ សុខ​ម៉េង សម្រេចចិត្ត​លួច​ទៅ​ទិញ​ទឹក​អាស៊ីត​យកមក​ជះ​ដា​ក់លើ​អតីត​ប្រពន្ធ បណ្ដាលឱ្យ​របួសធ្ងន់ ហើយ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់ ខណៈ​ពេលនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ ដើម្បី​ឃាត់ខ្លួន​ជនបង្ក​យកមកអនុវត្ត តាម​នីតិវីធី​ច្បាប់​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×