Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្ន ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី នៅ​រង្វង់​មូល​ចោមចៅ សាងសង់​បាន​ជាង ៥០%

spot_img

​ភ្នំពេញ​៖ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី នៅ​ចំណុច​រង្វង់​ចោមចៅ ស្ថិតក្នុង​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​គម្រោង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា តាមរយៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការសាងសង់​ដោយ​ក្រុមហ៊ុន OCIC ដោយ​ប្រើប្រាស់ រយៈពេល​អភិវឌ្ឍន៍ ៣០ ខែ និង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ២២​លាន​ដុល្លារ សម្រេចបាន​ការសាងសង់​ជាង ៥៥% ហើយ​។​

​បើតាម លោក សាំ ពិសិដ្ឋ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ ការសាងសង់​ស្ពាន​អាកាស និង​ផ្លូវ នៅ​ចំណុច​រង្វង់​មូល​ចោមចៅ សម្រេចបាន​ប្រមាណ​ជាង ៥៥%​ហើយ​។ ក្រុមការងារ បាននិងកំពុង​បង្ហើយ​ការងារ​ផ្លូវ​ក្រោម​ដី ខណៈ​ការដ្ឋាន​ផ្លូវ​ក្រោម​ដី បាន​ស្ថាបនា​ជិត​រួចរាល់ ១០០​ភាគរយ​។​

​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី នៅ​ចំណុច​រង្វង់​មូល​ចោមចៅ​នេះ បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា បើតាម​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នឹងមាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ រួមជាមួយ​និង​ការរៀបចំ​បណ្តាញ​ជុំវិញ​បរិវេណ​ស្ពាន​អាកាស និង​អាង​ស្តុក​ទឹក​ក្រោម​ដី ដោយមាន​បំពាក់​ម៉ូ​ទ័​រ​បូមទឹក​ស្វ័យប្រវត្តិ​៕
​ដោយ​៖CEN


spot_img
×