Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​បង្ក​ឲ្យ​អ្នកដំណើរ​ក្តៅក្រហាយ​យ៉ាងខ្លាំង ខណៈ​មក​ដេក «​ស្រាត​» ពាំង​ផ្លូវ​រថយន្តក្រុង​ពុំ​អាច​ចេញដំណើរ​រួច​រាប់​ម៉ោង (​មាន​វីដេអូ​)

spot_img

​អ្នកដំណើរ​នៃ​រថយន្តក្រុង​សាធារណៈ​១​គ្រឿង នៅក្នុង​ចក្រភព​អង់គ្លេស បាន​ក្តី​ក្រហាយ​យ៉ាងខ្លាំង ចំពោះ​ទង្វើ​របស់​ស្ត្រី​ម្នាក់ ដែល​បាន​បង្ហាញខ្លួន​ក្នុង​កាយ​អាក្រាត និង​ទៅ​ចូលដេក​នៅ​ពីមុខ​កង់​រថយន្ត ដែល​បណ្តាល​ឲ្យ​ខកពេល​វេលា​ធ្វើដំណើរ​របស់​ពួកគេ​ជាច្រើន​ម៉ោង ។​

​ស្ត្រី​នោះ​ដែល​ពុំ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ បានបង្ហាញ​ខ្លួន​ស្ថិតក្នុង​ស្ថានភាព​ស្លៀក​តែ​ខោ​លី​អូ​ពណ៌​ខ្មៅ និង​គ្មាន​អាវទ្រនាប់ មុនពេល​ចូលទៅ​ដេក​នៅលើ​ផ្លូវ និង​រារាំង​ខ​រថយន្តក្រុង​លេខ ៣៦៤ ។​

​រថយន្តក្រុង​បាន​ចូលទៅ​កៀក​ស្ត្រី​អាក្រាត​រូបនោះ ខណៈ​បន្លឺ​ស៊ី​ផ្លេ​ខ្លាំង និង​បើកភ្លើង ប៉ុន្តែ ស្ត្រី​រូបនោះ ពុំ​ងើប​ចេញ​នោះទេ បើជា​កង់​រថយន្ត​ជល់​នឹង​ខ្លួន​របស់​នាង​ក៏ដោយ ។​

​អ្នកបើកបរ​បានចាប់ផ្តើម​ថត​ហេតុការណ៍​នេះ និង​និយាយថា ស្ត្រី​នេះ​បានធ្វើ​រឿងនេះ​ជាប្រចាំ បង្ក​ឲ្យ​ស្ទះចរាចរណ៍​ជា​ញឹកញាប់ ។​

​ដំបូង​ឡើយ ស្ត្រី​នេះ​យកដៃ​គ្រប​ដើមទ្រូង​របស់​នាង និង​ដៃ​ម្ខាង​ទៀត បាន​យក​គ្រប​មុខ ។ នៅពេល​នាង​បានឃើញ​អ្នកបើកបរ​ថត នាង​ក៏បាន​បញ្ចេញ​ឲ្យ​ឃើញ​ដើមទ្រូង និង​មុខមាត់ ហើយ​ព្រមទាំង​សើច​មួយ​ទំហឹង​តែម្តង ខណៈ​ដេក​លើផ្លូវ ។​

​វីដេអូ​នៃ​ស្ត្រី​អាក្រាត​នេះ ត្រូវ​បាប​ង្ហោះ​ចូល Instagram ដែលជា​កន្លែង​វាទ​ទួលបាន​ការចែករំលែក​យ៉ាង​ផុសផុល ។​

​អ្នកនាំពាក្យ​ដឹកជញ្ជូន​ក្រុង​ឡុង​ដ៍ និយាយថា ពួកគេ​បានទទួល​វីដេអូ​នេះ និង​កំពុងបើក​ការស៊ើបអង្កេត​ស្ត្រី​រូបនោះ​ផងដែរ ។​

​នាង​នឹង​ប្រឈមមុខ​បទចោទប្រកាន់​ច្រើន ក្នុងនោះ​មានការ​បញ្ចេញ​ភាពមិន​សមរម្យ​នៅ​ទីសាធារណៈ និង​ការរំខាន​ចរាចរណ៍ ៕ ចន្ទី​

spot_img
×