Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ដែល​លាក់ទុក​ក្រឡ​ចាស់ៗ ដែល​ជន​នោះ​រកឃើញ​ពី​បាតសមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ

spot_img

​ព្រះសីហនុ​៖ ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​វៀតណាម​ម្នាក់ ដែល​លាក់ទុក​ក្រឡ​ចាស់ៗ ក្នុង​បាតសមុទ្រ នៅ​ចំណុច​ផែ​រូ​យ៉ា​ល់ ត្រូវបាន​សមត្ថកិច្ច​ប៉េអឹម​ឃាត់ខ្លួន ខណៈ​ជនសង្ស័យ​រូបនោះ កំពុង​រៀបចំ​វេច​ខ្ចប់​ក្រឡ​ទាំងនោះ ទុកដាក់​ក្នុង​ឡាំង​ស្នោ​សម្រាប់​នាំចេញ​នៅ​ទៅ​ក្រៅប្រទេស​។

​សមត្ថកិច្ច​ប្រាប់ថា កាលពី​ម៉ោង​៩​យប់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ សម្របសម្រួល​នីតិវិធី​ដោយ​លោក​ហួត វិចិត្រ ព្រះរាជ​អ​ជ្ញា​រង អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​ចូលរួម​ពី​លោក ប៊ុត បុប្ផា​ប្រធាន​មន្ទីរ វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត បាន​ចុះ​ឃាត់​ចាប់​ជនសង្ស័យ​ម្នាក់ ដែល​លាក់ទុក​ក្រឡ​ចាស់ៗ រកឃើញ​ពី​បាតសមុទ្រ​(​សង្ស័យ​វត្ថុ​បុរាណ​)​នៅ​ចំណុច​ផែ​រូ​យ៉ា​ល់ ស្ថិត​ក្រុម​៣១ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​+​ខេត្ត​ព្រះសីហនុ ។

​ជនសង្ស័យ​ឈ្មោះ ឡេ វ៉ាង​ហួន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​វៀតណាម និង​ដកហូត​ក្រឡ​ទាំង​តូច ធំ​ចំនួន​២៨១​ក្រឡ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង កំពុង​រក្សាទុក​នៅ បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×