Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​សហរដ្ឋអាមេរិក បានសម្រេច​ផ្អាក ការបិទ​មិនឱ្យ​ទាញយក​កម្មវិធី TikTok ជា​បណ្ដោះអាសន្ន​

spot_img

​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ប៉ុន្មាន​ម៉ោង​មុននេះ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) តុលាការ​នៅ Washington DC បានសម្រេច​ឱ្យ​ផ្អាក​ការបញ្ជា​ឱ្យ​បិទ​ការទាញយក​កម្មវិធី TikTok ជា​បណ្ដោះអាសន្ន បន្ទាប់ពី​តុលាការ​នេះ​បានទទួល​ពាក្យបណ្ដឹង​ជំទាស់​ពី​ក្រុមហ៊ុន TikTok​។ នេះ​បើតាម​ការផ្សាយ​របស់​នា​យក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​។​

​លោក John Hall ដែលជា​មេធាវី​តំណាងឱ្យ​ក្រុមហ៊ុន TikTok បានធ្វើការ​ទាម​ទារក​យុត្តិធម៌ ថា​កម្មវិធី TikTok អាច​ចាត់ទុកថា​ជា​កន្លែង​សម្រាប់​វេទិការ​សាធារណៈ​មួយ ដូច្នេះ​ការបិទ​កម្មវិធី​នេះ​ក៏ដូចជា​ការបិទ​នូវ​ការបញ្ចេញមតិ​មួយ​ផងដែរ​។ ទឡ្ហីករណ៍​របស់​មេធា​វី​រូបនេះ គឺ​វា​ស្រដៀង​ទៅនឹង​ទឡ្ហីករណ៍​ដែល លោកស្រី​មេធាវី​របស់​ក្រុមហ៊ុន WeChat បាន​ប្រើ​ដើម្បី​ការពារ​កូនក្ដី​របស់ខ្លួន​កាលពី​សប្តាហ៍​មុន​ដែរ​។​

​លោក Daniel Schwei ដែលជា​មេធាវី​តំណាងឱ្យ​ក្រសួងយុត្តិធម៌​របស់​ស​ហ​រដ្ឋ​អាមេរិក​បាន​ឆ្លើយតប​វិញ​ថា ការព្រួយបារម្ភ​នឹង​ការបញ្ចេញមតិ គឺ​វា​មិនមាន​អ្វី​ទាក់ទង​នឹង​សន្តិសុខ​ជាតិ​នោះទេ ហើយ​លោក​ក៏បាន​បន្ថែមទៀតថា អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​នៅពេលនេះ​គឺ សន្តិសុខ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ដែល​អាច​បែកធ្លាយ​ទៅឱ្យ​រដ្ឋាភិបាល​ចិន ដែល​នេះ​ជាការ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​យ៉ាងខ្លាំង​។​

​គួរ​រំលឹក​ផងដែរ​ថា ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជា​ឱ្យ ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន Google បិទ​កម្មវិធី TikTok លើកដំបូង​នៅ​រសៀល​ថ្ងៃអាទិត្យ​ទី​២០ ខែកញ្ញា ប៉ុន្តែ​ក្រសួង​បាន​ពន្យារ​ការបិទ​មួយ​សប្តាហ៍​ទៀត​ក្រោយពី​ក្រុមហ៊ុន TikTok និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​មួយចំនួនទៀត ដូចជា​ក្រុមហ៊ុន Oracle និង​ក្រុមហ៊ុន Walmart បានរៀបចំ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ដើម្បី​ចៀសវាង​ពី​ការបិទ​នេះ ផ្ទុយទៅវិញ​អ្វីដែល​មិន​ច្បាស់​នឹងមាន​ភាពចម្រូងចម្រាស់​នោះ​គឺ ថា​តើ​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក ឬ​ក្រុមហ៊ុន​របស់​ចិន​នឹង​គ្រប់គ្រង​ភាគហ៊ុន​ច្រើនជាងគេ​សម្រាប់​ក្រុមហ៊ុន TikTok Global ថ្មី​នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×