Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​គ្រូពេទ្យ​ម្នាក់​នៅ​ស្រុក​សំបូរ ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា ដោយសារ​ចាក់​ថ្នាំ​ឱ្យ​ទារក​ម្នាក់​ស្លាប់​

spot_img

​ក្រចេះ​៖ នគរបាល​ស្រុក​សំបូរ​បានសម្រេច​បញ្ជូន​ខ្លួន​លោកគ្រូ​ពេទ្យ​ម្នាក់ ពាក់ព័ន្ធ​នឹង​អំពើ​មនុស្សឃាត​ដោយ​អ​ចេតនា មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ដើម្បី​បន្ត​នីតិវិធី ខណៈ​ទារក​អាយុ​៣​ខែ​ម្នា​ក់បាន​ស្លាប់​ក្រោយពេល​គ្រូពេទ្យ​រូបនោះ ចាក់​ថ្នាំ​ឲ្យ​មិន​ដល់​១​ម៉ោង​។

​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ជនជាប់ចោទ​ឈ្មោះ​ផាត់ ពិទូរ្យ ជា​បុគ្គលិក​មណ្ឌល​សុខភាព​ស្រុក​សំបូរ និង​មាន​បើក​អាជីវកម្ម​ព្យាបាល​ឯកជន​នៅ​នឹង​ផ្ទះ​ក្នុងស្រុក​សំបូរ ត្រូវ​រង​ការប្តឹង​ចោទ​ពី​ឪពុកម្តាយ​ទារក​អាយុ​៣​ខែ​ម្នាក់ ថា​មិន​ទទួលខុសត្រូវ​លើ​ការព្យាបាល​បណ្តាល​ឲ្យ​ទារក​ស្លាប់ កាលពី​ថ្ងៃទី​២៧ ខែកញ្ញា​។​

​អធិការនគរបាល​ស្រុក​សំបូរ​លោក​វរសេនីយ៍ឯក ប៊ុន ឈឿន បញ្ជាក់ថា ជនជាប់ចោទ​ជា​គ្រូពេទ្យ​ត្រូវបាន​នគរបាល​ស្រុក ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ ទៅតាម​បញ្ជា ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង បន្ទាប់ពី​នគរបាល​ទទួលបាន​ប​ណ្តឹ​ង​ពី​ឪពុកម្តាយ​របស់​ទារក​រងគ្រោះ​។​

​សូមបញ្ជាក់​ផងដែរ​ថា ទារក​អាយុ​៣​ខែ​ម្នា​ក់បាន​ស្លាប់​ក្រោយ​ពេទ្យ​ចាក់​ថ្នាំ​ឲ្យ​មិន​ដល់​១​ម៉ោង​។ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ ម្ដាយ​ឪពុក​ក្មេង​ដែលមាន​មាន​លំនៅ​ភូមិ​ទន្សោង​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ បាន​យក​កូន​ទៅ​ព្យាបាល​នៅផ្ទះ​ពេទ្យ​ឈ្មោះ ពិទូរ្យ ហៅ​វី​ង នៅវេលា​ម៉ោង ៨​និង​១៥​នាទី​ព្រឹក លុះដល់​ម៉ោង​៩​ជាង ក្មេង​នេះ​បាន​ស្លាប់បាត់​បង់ជីវិត​។ គ្រួសារ​នេះ​ទើបតែ​មានកូន​ដំបូង​ផង​៕ ដោយ​៖​កូ​ឡាប​


spot_img
×