Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជឿ​លើ​និស្ស័យ​ទេ​! ចូលធ្វើការ​បាន​ស្គាល់គ្នា​តែ​១​ថ្ងៃ ក៏​បែក​គ្នា​រហូតដល់​២​ឆ្នាំ តែ​ចុងក្រោយ​ក៏មាន​ថ្ងៃនេះ ព្រោះ​ដោយសារតែ​…

spot_img

​ភ្នំពេញ​៖ ពិតមែន​ហើយ មនុស្ស​ប្រុស​ស្រី​២​នាក់​បាន​គ្នា​ជា​ប្តី​ប្រពន្ធ បើ​និយាយ​ពី​សម័យមុន នោះ​ទៅណា​មិន​ឆ្ងាយ​ពី​ស្រុកភូមិ​ជិតខាង​នោះទេ តាមរយៈ​ការណែនាំ​ពី​សាច់ញាតិ​ជាដើម​។ ប៉ុន្តែ សម្រាប់​សម័យកាល​ដ៏​ទំនើប​បច្ចុប្បន្ននេះ​វិញ មិន​ដូច​ពីមុន​ទេ បើទោះជា​មិនដែល​ស្គាល់គ្នា​ពីមុន ឬ ជួប​មុខ​គ្នា​ម្តងណា ក៏​មនុស្ស​ប្រុស​ស្រី​២​នាក់​អាច​ក្លាយជា​ប្តី​ប្រពន្ធ​គ្នា​បានដែរ តាមរយៈ​ការស្វែងរក​គ្នា​នៅលើ​បណ្តាញ​សង្គម​។

​ដោយឡែក ងាកមើល​គូស្នេហ៍​មួយគូ​នេះ​វិញ អាច​ត្រូវបាន​ចាត់ទុកថា​ជា​រឿង​ចៃដន្យ ឬ ក៏​ជា​និស្ស័យ​? ព្រោះថា អ្នក​ទាំងពីរ​គ្រាន់តែ​ធ្លាប់ជា​មិត្ត​រួម​ការងារ​ជាមួយគ្នា​បានតែ​១​ថ្ងៃ​ប៉ុណ្ណោះ ហើយ​បន្ទាប់មក​ក៏បាន​បែក​គ្នា​ដល់​ទៅ​២​ឆ្នាំ ដោយ​មិន​ដែលមាន​ទំនាក់ទំនង​អ្វី​ជាមួយគ្នា​សោះឡើយ តែ​បែរជា​មកជួប​គ្នា​វិញ ហើយ​អ្វីដែល​ពិសេស​នោះ គឺ​អ្នក​ទាំងពីរ​បានក្លាយ​ជា​គូ​ដណ្តឹង​នឹង​គ្នា​ថែម​ទៀតផង​។​

​នេះ​បើ​យោងតាម​ខាង​ស្រី​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sokunthea He បាន​សរសរ​រៀបរាប់​ពី​ដំណើររឿង​របស់ខ្លួន​ជា​មួយគូ​ដណ្តឹង ដែលមាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ «​ជឿ​លើ​និស្ស័យ​ទេ​អ្នក​ទាំងអស់គ្នា ទៅធ្វើ​ការជួប​គាត់​តែមួយ​ថ្ងៃ ហើយក៍​ឈប់​ពី​ការងារ​នោះ​វិញ បែក​គ្នា​២ ឆ្នាំ​កុំថាឡើយ chat like រូបភាព ក៏​មិនដែល​ផង សំខាន់​កើត​ខែ​ដូចគ្នា​ទៀត រក​ណា​បានតែ​ថ្ងៃមួយ​ខាង​ស្រី reply story គាត់​ចុះឡើងៗ គាត់​ក៏​ធ្វើ​ឲ្យ​មាន​ថ្ងៃនេះ ហើយ​អ្វីដែល​ពិសេស​នោះ គឺថា​គាត់​បាន​និយាយថា គាត់​ត្រូវការ​អ្នក​ច្បាស់លាស់ ហើយ​ខាង​ស្រី​នេះ​មិន​ជឿ​ទេ ( ដឹង​ក្នុង​ចិត្ត​គិត​មិច​ទេ មិន​ជឿ​គាត់​សោះ​) ហើយក៏​និយាយ​ឌឺ​គាត់​ថា បើ​ច្បាស់​មែន បង​ចូល​ស្តីដណ្តឹង​អូន​ទៅ មាន​ណា​គាត់​មែនទែន​។ អូន​អរគុណ ដែល​បង​ផ្តល់​តម្លៃ​ឲ្យ​អូន ហើយ​ច្បាស់លាស់​»​។​

​ភាពច្បាស់លាស់​រប​ស់បុ​រស​ជា​គូ​ដណ្តឹង ក៏បាន​ធ្វើ​ឲ្យ​នាង​ពោល​ពាក្យ​បែបនេះ​ថា​៖ «​អូន​អរគុណ​គ្រប់យ៉ាង​ចំពោះ​ទឹកចិត្តរ​បស់បង មិនមែនជា​សង្សារ​តែ​ជា​គូជីវិត នេះ​បាន​គេ​ហៅថា ច្បាស់លាស់ អរគុណ​ម៉ាក់​ប៉ា​ទាំងសងខាង អាកុង អា​ម៉ា អ៊ំ​ប្រុស អ៊ំស្រី បងប្រុស បងស្រី ដែល​ឲ្យ​ពួកយើង​មាន​ថ្ងៃនេះ ហើយក៏​អរគុណ​ដែរ ចំពោះ​បងប្អូន​ទាំងសងខាង ដែល​បាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស​នៅក្នុង​ថ្ងៃនេះ 27.09.2020 save my day»៕ ដោយ​៖ លឹម ហុង​

 

spot_img
×