Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះ​រក​នឹក​ច្នៃ​ឃើញ​! ម៉ូដ​ថ្មី​សម័យ​កូ​វីដ​១៩ តែ​ប៉ុណ្ណេះ​លែង​ខ្លាច​ឆ្លង​ហើយ ការពារ​ទាំងអស់​…

spot_img

​រូបថត​១​សន្លឹក​របស់​ជន​ប្តី​ប្រពន្ធ​ជនបរទេស​មួយគូ បាន​កំពុង​ទទួល​ការចាប់អារម្មណ៍​ជាខ្លាំង និង​ស៊ែរ​ឲ្យ​បានឃើញ​តៗ​គ្នា​យ៉ាងច្រើន​តែម្តង ព្រោះតែ​គេ​ពុំ​នឹកស្មាន​ដល់​ថា ពួកគាត់​មានគំនិត​ច្នៃប្រឌិត​ដ៏​ចម្លែក​បំផុត​បែបនេះ ដោយ​យក​ម៉ាស់​មក​ច្នៃ​ធ្វើជា​សម្លៀកបំពាក់​យ៉ាង​ឡូយ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណឹង​នោះទេ សូម្បីតែ​កាបូបយួរ​ក៏​ត្រូវបាន​ផលិតឡើង​ពី​ម៉ាស់​ផងដែរ ។ តែ​យ៉ាងណា យើង​ក៏​មិនដឹងថា សម្រាប់​ឈុត​សម្លៀកបំពាក់​ដ៏​ចម្លែក​មួយ​កំ​ប្លែៗ​នេះ ពួកគាត់​ត្រូវ​ប្រើ​ម៉ាស​អស់​ចំនួន​ប៉ុន្មាន​នោះទេ ប៉ុន្តែ បើតាម​ការប៉ាន់ស្មាន គឺ​មិន​ក្រោម​១០០ ម៉ាស់​។​

​ក្រោយពី​បានឃើញ​បែបនេះ អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន​បានខ​មិន ជាមួយ​ការផ្ទុះ​សំណើច​ថា​៖ «​ការពារ​ប៉ុណ្ណឹង​ហើយ​ឆ្លង​ទៀត​ចប់​, អ៊ីចឹង​តើ​បាន​មាស​ឡើងថ្លៃ​, សូម​កោតសរសើរ​ពួកគាត់​ហើយ ដែល​ចេះ​រក​នឹក​ច្នៃ​របស់​ប្លែក​ឃើញ​!» និង​នៅមាន​ពាក្យ​ខ​មិន​លេងសើច​ជាច្រើន​ទៀត ដែល​លើក​យកមក​មិន​អស់​៕ ដោយ​៖ លឹម ហុង​


spot_img
×