Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនអនាមិក​លួច​យក​ទឹកប្រាក់​មិនតិចជាង ១៥០​លាន​ដុល្លារ ពី​ក្រុមហ៊ុន​ប្តូរប្រាក់​ឌីជីថល KuCoin

spot_img

​ភ្នំពេញ៖ លោកអ្នក​អាច​នឹង​ធ្លាប់​ស្គាល់​ច្រើន​មកហើយ​ទាក់ទង​ទៅនឹង​ការ​ប្តូរប្រាក់​ដែលមាន​លក្ខណៈ​ជា​រូបិយវត្ថុ ដូចជា​ក្រដាសប្រាក់​ផ្សេងៗ​។ ដោយឡែក​លោកអ្នក​ខ្លះ​ប្រហែលជា​មិន​ទាល់​យល់ដឹង​ច្បាស់​ពី​ការប្តូរ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​នៅឡើយ​ទេ ដែលមាន​ដូចជា​ក្រុមហ៊ុន Forex Exchange ដែលជា​ក្រុមហ៊ុន​ប្ដូរប្រាក់​ដ៏​ធំ​មួយ​។ ​នេះបើតាមការផ្សាយព័ត៌មាន របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ។

​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា កន្លងទៅ​ថ្មីៗ​នេះ មាន​ក្រុម​ជនអនាមិក​បាន​លួច​ចូល​ប្រព័ន្ធ​ប្តូរប្រាក់​របស់​ក្រុមហ៊ុន KuCoin ដែលជា​ក្រុមហ៊ុន​ប្តូរប្រាក់​ឌីជីថល (Cryptocurrency Exchange) មាន​ទីតាំងនៅ​ក្នុងប្រទេស​សិង្ហ​បុរី​។ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន KuCoin គឺ​លោក Johnny Lyu បាន​ប្រាប់​ឱ្យដឹងថា នេះ​ជាការ​វាយប្រហារ​ដ៏​ធំ​មួយ ដោយ​ពួកគេ​បាន​លួច​យក​រាល់​កញ្ចប់​ថវិកា​ទាំងអស់​របស់ខ្លួន ដែល​កំពុង​តែមាន​ចរាចរណ៍​នៅលើ​ប្រព័ន្ធ Hot Wallets​។ Hot Wallets គឺជា​ពាក្យ​ដែល​គេ​ប្រើ​ជាមួយ​ប្រព័ន្ធគ្រប់គ្រង cryptocurrency ដែល​ត្រូវបាន​ភ្ជាប់​ទៅ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​។ ចំណែកឯ Cold Wallets គឺជា​ប្រព័ន្ធគ្រប់គ្រង​ដោយ​មិនមាន​ភ្ជាប់​ទៅនឹង​អ៊ីន​ធឺ​ណិ​ត​។​

​លោក Johnny Lyu ក៏បាន​បន្ថែមទៀតថា ក្រុមហ៊ុន​លោក​បានធ្វើការ​ផ្សព្វផ្សាយ​អំពី​បញ្ហា​នេះ ក្រោយពី​ក្រុមហ៊ុន​បានធ្វើ​សវនកម្ម​សន្តិសុខ ហើយ​រកឃើញ​ទឹកប្រាក់​ជាច្រើន​ត្រូវបាន​ផ្ទេរ​ចេញពី​ប្រព័ន្ធគ្រប់គ្រង Hot wallets ដែល​បច្ចុប្បន្ន​ការខាតបង់​នេះ​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន​យ៉ាងតិច​បំផុត​ក៏ ១៥០​លាន​ដុល្លារ​ដែរ​។​

​ទោះយ៉ាងណា​ក្រុមហ៊ុន KuCoin ក៏បាន​សន្យាថា​នឹង​សង​សំណង​ដល់​អ្នកប្រើប្រាស់​ដែល​បាន​បាត់បង់​ប្រាក់​របស់​ពួកគេ​ក្នុងការ​វាយប្រហារ​នេះ​ផងដែរ ដោយ​ក្រុមហ៊ុន​នឹង​ប្រើប្រាស់​ទឹកប្រាក់​ពី Cold Wallets របស់ខ្លួន​ផ្ទាល់​តែម្តង​។ ជាមួយគ្នានេះដែរ ចរាចរណ៍​នៃ​ការដាក់ និង​ដក​ប្រាក់ ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​សិន ខណៈពេលដែល​ក្រុម​សន្តិសុខ​របស់​ក្រុមហ៊ុន​ធ្វើការ​ស៊ើបអង្កេត​ចំពោះ​ឧប្បត្តិ​ហេតុនេះ​ឱ្យបាន​ច្បាស់លាស់​ជាមុនសិន​៕​ ដោយ៖កូឡាប

spot_img
×