Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​សឹង្ហ​បុរី ៖ នៅពេលដែល​វិបត្តិ​កូ​វីដ​-១៩ ត្រូវបាន​បញ្ចប់ អ្នកវិនិយោគ​សឹង្ហ​បុរី​នឹង​មកកាន់​កម្ពុជា , ពិសេស​ខេត្ត​ព្រះសីហនុ​

spot_img

ព្រះសីហនុ ៖ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លៃ​ប្រាប់​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ថា នៅពេលដែល​វិបត្តិ​កូ​វីដ​-១៩ ត្រូវបាន​បញ្ចប់​នោះ អ្នកវិនិយោគ​សឹង្ហ​បុរី​នឹង​មកកាន់​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ​កាន់តែ​ច្រើនឡើង​ថែមទៀត ហើយនឹង​មាន​នាវា​ទេសចរណ៍​ធំៗ​យ៉ាងច្រើន​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ខេត្ត​កែប និង​ខេត្តកំពត​ផងដែរ​។​

​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម ម៉ៃ​ឃែ​ល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី ប្រចាំ​ប្រទេស​កម្ពុជា អញ្ជើញ​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម គួច ចំរើន ព្រះសីហនុ ក្នុង​គោលបំណង​ដើម្បី​ឈ្វេងយល់​អំពី​ការអភិវឌ្ឍន៍ និង​ភាព​រីកចម្រើន​របស់​ខេត្ត​ព្រះសីហនុ ។​

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​គូសបញ្ជាក់ថា​សឹង្ហ​បុរី​ស្ថាបនិក​បង្កើត​អាស៊ាន ហើយ​កម្ពុ​ជាមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​សឹង្ហ​បុរី តាំងពី​សម័យ​ព្រះ​បរម​រតន​កោដ្ឋ​មក​ម្លេះ ព្រមទាំង​បាន​ជម្រាបជូន​ពី​ស្ថានភាព​ភូមិសាស្ត្រ និង​សក្តានុពល​របស់​ខេត្ត​ព្រះសីហនុ​ផងដែរ​។ រាជរដ្ឋាភិបាល​បានកំណត់​យក​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ក្នុងនោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ចេញ​កញ្ចប់​ថវិកា​កសាង​ផ្លូវ​ចំនួន ៣៤​ខ្សែ នឹងត្រូវ​បញ្ចប់​ការស្ថាបនា​នៅ​ចុងខែ​មេសា ឆ្នាំ​២០២១​ខាងមុខនេះ និង​ការស្ដារ​អូរ ប្រឡាយ​ក្នុង​ក្រុងព្រះសីហនុ​ផងដែរ​។

​ឯកឧត្តម​បន្តថា បច្ចុប្បន្ន​ខេត្ត​មាន​កំពង់ផែ​ទឹក​ជ្រៅ​អាចឱ្យ​នាវា​ដឹកជញ្ជូន​ចូល​ចត​ដែលមាន​ជម្រៅ​ទឹក ៨,៥០​ម៉ែត្រ ។ រាជរដ្ឋាភិបាល​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ជប៉ុន ក្នុងការ​អភិវឌ្ឍន៍​កំ​ពង់​ផែ ដើម្បី​បង្កើន​សមត្ថភាព​ឱ្យ​នាវា​មាន​ជម្រៅ​ទឹក​ជ្រៅ​អាច​ចូល​ចត​បាន និង​ធ្វើឱ្យ​តម្លៃ​នៃ​ការដឹកជញ្ជូន​ប្រកួតប្រជែង​មានការ​ធ្លាក់ចុះ​។ ធ្វើការ​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ពី​កម្រិត​អាចឱ្យ​យន្តហោះ 3E ទៅ​4E និង​ពង្រីក​ផ្លូវ​រត់​រហូតដល់ ៣.២០០​ម៉ែត្រ​។ ខេត្ត​ព្រះសីហនុ បាន​ផលិត​ថាមពល​អគ្គិសនី​ចែកចាយ​ទៅ​បណ្ដាញ​ជាតិ បច្ចុប្បន្ន​ខេត្ត​ផលិត​ថាមពល​អគ្គិសនី​បាន ១.០០០​មេ​ហ្គា​វ៉ា​ត់ ហើយ​ការប្រើប្រាស់​ក្នុង​ខេត្ត ក្នុង​រង្វង់​តែ ១០០​មេ​ហ្គា​វ៉ា​ត់​ប៉ុណ្ណោះ​។ បញ្ហា​ទឹកស្អាត ដោយសារ​ឆ្នាំកន្លងមក​ជួប​បញ្ហា​ប្រឈម​ដោយសារ​កំណើន​អ្នកវិនិយោគ​មក​យ៉ាង​កំ​ហុគ ក៏ប៉ុន្តែ​មកដល់​បច្ចុប្បន្ន​យើង​ផលិត​ទឹកស្អាត​បាន​រហូត ១០​ម៉ឺន​ម៉ែត្រគូប ហើយ​បរិ​មាណទឹក​ប្រើប្រាស់​សព្វថ្ងៃ​ត្រឹមតែ ៧​ម៉ឺន​ម៉ែត្រគូប​ប៉ុណ្ណោះ រដ្ឋបាលខេត្ត​នឹង​ជំ​រុញឱ្យ​ក្រុមហ៊ុន​ផលិត​ទឹកស្អាត​រហូត ២០​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា ខេត្ត​ព្រះសីហនុ​ជាតា​រា​រះ​នា​ទិស​នារ​តី ដោយ​ផ្ដើមចេញពី​ឆ្នេរសមុទ្រ​ស​ស្អាត ខ្យល់ អាកាស​បរិសុទ្ធ គួបផ្សំ​នឹង​សក្តានុពល​ដ៏​សម្បូរបែប​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​មកកាន់​ខេត្ត​ព្រះសីហនុ​មានការ​កើនឡើង​។​

​ឯកឧត្តម ម៉ៃ​ឃែ​ល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​អភិបាលខេត្ត ក៏ដូចជា​មន្ត្រីរាជការ​ដែល​បាន​ចំណាយ​ពេលវេលា​អនុញ្ញាតឱ្យ​លោក​ចូលជួប​ពិភាក្សា​ឈ្វេងយល់​អំពី​ការអភិវឌ្ឍន៍ និង​ភាព​រីកចំរើន​របស់​ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ន​ម្យ៉ាងទៀត​ឆ្នាំនេះ​ជា​ខួប​ការទូត​ទី​៥៥ រវាង​សឹង្ហ​បុរី និង​កម្ពុជា​ដែលមាន​ទំនាក់ទំនង​ការទូត និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​ពាណិជ្ជកម្ម ការចែករំលែក​ចំណេះដឹង​ជាដើម ។​ល​។ ក្នុង​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​រវាង​សឹង្ហ​បុរី និង​កម្ពុ​ជាមាន ៤,៨​ពាន់​លាន​ដុល្លារ និង​ឆ្នាំ​២០១៩ មាន ៤,២​ពាន់​លាន​ដុល្លារ ហើយ​ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ ២០២០ មាន ២​ពាន់​លាន​ដុល្លារ​។

​ឯកឧត្តម ម៉ៃ​ឃែ​ល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី ប្រចាំ​ប្រទេស​កម្ពុជា សង្ឃឹមថា​នៅពេលដែល​វិបត្តិ​កូ​វីដ​-១៩ ត្រូវបាន​បញ្ចប់​នោះ អ្នកវិនិយោគ​សឹង្ហ​បុរី​នឹង​មកកាន់​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ​កាន់តែ​ច្រើនឡើង​ថែមទៀត​។

​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ប្រទេស​សឹង្ហ​បុរី ចង់ឃើញ​តំបន់​ដែល​យើង​ធ្វើការ​អភិវឌ្ឍន៍​រួមគ្នា និង​សង្ឃឹមថា​នៅពេល​កូ​វីដ​-១៩ ត្រូវបាន​បញ្ចប់ នឹងមាន​នាវា​ទេសចរណ៍​ធំៗ​យ៉ាងច្រើន​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ខេត្ត​កែប និង​ខេត្តកំពត​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×