Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ជាង​១៤០​នាក់​មាន​ជីវភាព​ធូរធារ រស់នៅក្នុង​បុរី​ហ្គ្រែ​ន​ភ្នំពេញ ស្នើសុំ​ដល់​អាជ្ញាធរ​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​ម្ចាស់​ថ្មី លុប​ស្រះ​ទឹក​

spot_img

​ភ្នំពេញ​៖ ពលរដ្ឋ​រស់នៅក្នុង​ទីក្រុង​រណប​ហ្គ្រែ​ន​ភ្នំពេញ ជួបជុំគ្នា​ដើម្បី​ប្រឆាំងនឹង​គម្រោង​លុប​ស្រះ​ទឹក ហើយក៏​សូម​កិច្ច​អន្តរាគមន៍​ពី​សាលា​រាជធានី​ភ្នំពេញ ប៉ុន្តែ​ទោះយ៉ាងណា​សាលា​រាជធានី ភ្នំពេញ​ថា មិនមាន​មូលដ្ឋាន​ច្បាប់​ក្នុងការ​ទប់ស្កាត់​ម្ចាស់​បុរី​ហ្គ្រែ​ន​ភ្នំពេញ ក្នុងការ​លុប​បឹង​ដែល​ពលរដ្ឋ​តវ៉ា​នោះឡើយ ព្រោះ​ស្រះ​ទឹក​នោះ​មិនមាន​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឡើយ វា​ជា​កម្មសិទ្ធិឯកជន​រប​ស់​ម្ចាស់​បុរី ដែលមាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ត្រឹមត្រូវ​។​

​ជំលោះ​រវាង​ពលរដ្ឋ​ជាង​១៤០​នាក់ រស់នៅក្នុង​បុរី​ហ្គ្រែ​ន​ភ្នំពេញ និង​ម្ចាស់​បុរី​ថ្មី ដោយ​ពលរដ្ឋ​បាន​តវ៉ា​ស្នើសុំ​ដល់​អាជ្ញាធរ​ជួយ​ប​ទប់ស្កាត់​ម្ចាស់​ថ្មី កុំ​ឲ្យ​លុប​ស្រះ​ទឹក​ក្នុង​គម្រោង ។

​ជាការ​ឆ្លើយតប សាលា​រាជធានី​ភ្នំពេញ បានចេញ​លិខិត​មួយ​នៅ​ល្ងាច​ថ្ងៃទី​២៨ កញ្ញា ២០២០​នេះ​ដោយ​លើកឡើងថា មិនមាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់​ក្នុងការ​ទប់ស្កាត់​ម្ចាស់​បុរី​មិន​ឲ្យ​លុប​ស្រះ​ទឹក​នោះទេ​, ស្រះ​ទឹក​ដែល​ពលរដ្ឋ​តវ៉ា​មិន​ឲ្យ​លុប​នោះ គឺ​មិនមាន​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឡើយ វា​ជា​ចំណែក​កម្មសិទ្ធិ​របស់​ម្ចាស់​បុរី ដូច្នេះ​ការអន្តរាគមន៍​រក្សាទុក និង​ទប់ស្កាត់​ការ​លុប​ស្រះ​ទឹក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្លាយជា​ទង្វើ​រំលោភច្បាប់​ភូមិបាល ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០២០ បាន​ជម្រាប​មក​លោកស្រី​តំណាង​ប្រជាពលរដ្ឋ​ចំនួន​១៤០​នាក់ រស់នៅក្នុង​បុរី​ទីក្រុង​រណប​អន្តរជាតិ​ហ្គ្រែ​ន​ភ្នំពេញ អ៊ិន​ធើ​ណេ​សិ​នណល ស៊ី​ធី ក្នុង​កម្មវត្ថុ ៖ ស្ដីពី​សំណើសុំ​អន្តរាគមន៍​រក្សាទុក និង​ទប់ស្កាត់​ការ​លុប​ស្រះ​ទឹក ស្ថិតនៅតាម​បណ្តោយ​វិថី​ហ្គ្រែ​ន​កែង​ផ្លូវ ខាងលិច​ស្រះ​ទឹក ក្នុង​ទីតាំង​បុរី​ទីក្រុង​រណប​អរ​ន្ត​រ​ជាតិ​ហ្គ្រែ​ន​ភ្នំពេញ​។​

​យោង ៖ លិខិតស្នើ​សុំ​ចុះ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ របស់​តំណាង​ប្រជាពលរដ្ឋ​ចំនួន​១៤០​នាក់​។ តប​តាម​កម្មវត្ថុ និង​យោង​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប លោក លោកស្រី ប្រាប់ថា ក្រោយពី​ទទួលបាន សំណើសុំ​អន្តរាគមន៍​រក្សាទុក និង​ទប់ស្កាត់​ការ​លុប​ស្រះ​ទឹក ដែលមាន​បណ្តោយ​ប្រវែង​ប្រមាណ​៤២៣​ម៉ែត្រ និង​ទទឹង ប្រវែង​ប្រមាណ​២៤៥​ម៉ែត្រ ស្ថិតនៅតាម​បណ្តោយ​វិថី​ហ្គ្រែ​ន​កែង​ផ្លូវ​ខាងលិច​ស្រះ​ទឹក ក្នុង​ទីតាំង​បុរី​ទីក្រុង​រណប អន្តរជាតិ​ហ្គ្រែ​ន ភ្នំពេញ​រួចមក រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាត់​មន្ត្រី​ចុះ​ស្រាវជ្រាវ និង​រក​ឯកសារ​ពាក់​ព័ន្ធ ពិនិត្យឃើញថា ស្រះ​ទឹក​ខាងលើនេះ ពុំមែន​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឡើយ ហើយ​ឯកសារ​ទៀតសោត ស្រះ​ទឹក​នេះ​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ​ភព​១២៨៩៨ ចុះ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០០៩ របស់ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ ដែលជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា លាង ឃុន និង​លោក​ឧកញ៉ា​លាង ម៉េង ដែល​បាន​ទិញ​ពី​ក្រុមហ៊ុន​វាយ អិ​ល ភី គ្រុប​។ ការអន្តរាគមន៍​រក្សា​ទុក និង​ទប់ស្កាត់​ការ​លុប​ស្រះ​ទឹក​ខាងលើ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្លាយជា​ទង្វើ​
​រំលោភ​មាត្រា​៨៥ និង​មាត្រា​៨៨ នៃ​ច្បាប់​ភូមិបាល ហេតុដូច្នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ពុំមាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់ ក្នុងការ​អន្តរាគមន៍​រក្សាទុក និង​ទប់ស្កាត់​បានឡើយ​។

​សូមបញ្ជាក់ថា មាន​ប្រជាពលរដ្ឋ​ប្រមាណ​១៤០​នាក់ ដែលមាន​ជីវភាព​ធូរធារ​រស់នៅក្នុង​ទីក្រុង​រណប​ហ្គ្រែ​ន​ភ្នំពេញ បាន​ផ្ទុះ​ការតវ៉ា​និង​ដាក់ពាក្យ​ស្នើសុំ​ទៅកាន់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួងបរិស្ថាន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ឱ្យជួយ​អន្តរាគមន៍​រក្សាទុក​និង​ទប់ស្កាត់​ការ​លុប​ស្រះ​ទឹក ដែលមាន​ទំហំ​១០​ហិកតា កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០៕ ដោយ​៖​កូ​ឡាប​

spot_img
×