Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថៃ​ពន្យា​រយៈពេល​អនុគ្រោះ និង​បន្ត​ទិដ្ឋាការ​ដល់​ជនបរទេស ដែល​ជាប់គាំង​ដោយ​កូ​វីដ​១៩

spot_img

​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ចន្ទ​នេះ បាន​ពន្យារ​រយៈពេល​អ​នុ​គ្រោះ​សម្រាប់​ការបន្ត​ទិដ្ឋាការ ដល់​ជនបរទេស ដែល​ជាប់គាំង​នៅក្នុង​ប្រទេស​ដោយសារតែ​ជំងឺ​កូ​វីដ​១៩(COVID-១៩) រហូតដល់​ដំណាច់​ខែតុលា ដោយសារ​ការ​រឹតបន្តឹង​ការធ្វើដំណើរ នៅតែមាន​ហើយ​ករណី​ឆ្លង​ថ្មី​បាន​កើនឡើង​ទូទាំង​ពិភពលោក​។ ការពន្យារ​ពេលនេះ​នឹង​អនុញ្ញាតឱ្យ​ជនបរទេស ស្នាក់នៅ​ក្នុងប្រទេស​ថៃ​រហូតដល់​ថ្ងៃទី ៣១ ខែតុលា​។​
​បញ្ហា​នេះ​ស្ថិតនៅក្រោម​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​អង្គារ​។
​ប្រទេស​ថៃ​បាន​បញ្ឈប់​ជើងហោះហើរ​ពាណិជ្ជកម្ម កាលពី​ខែមេសា​ហើយ​បាន​ហាមឃាត់​ភ្ញៀវទេសចរ​បរទេស ដើម្បី​ទប់​ស្តា​ត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវ​ដី​១៩ ដោយ​បើក​ឲ្យ​មានតែ​ជើងហោះហើរ​ធ្វើ​មាតុភូមិនិវត្តន៍ ដែល​ចាក​ចេញពី​ប្រទេស​តែប៉ុណ្ណោះ​។​

​នៅក្នុង​ខែកក្កដា​អាជ្ញាធរ​បានផ្តល់​ការពន្យារ​ទិ​ដ្ឋ​ការ​ដោយ​ស្វ័យប្រវត្តិ​ដល់​ថ្ងៃទី ២៦ ខែកញ្ញា​សម្រាប់​ជនបរទេស​ទាំងអស់​។​
​លោក Pornchai Kuntee ស្នងការរង​នៃ​ការិយាល័យ​អន្តោប្រវេសន៍ បាន​ប្រាប់​រ៉​យ​ទ័​រថា បន្ទាប់ពី​ខែតុលា​បទបញ្ជា​អន្តោប្រវេសន៍​ថ្មី នឹង​អនុញ្ញាតឱ្យ​ជនបរទេស​ដាក់​ពាក្យសុំ​ពន្យារពេល ៦០ ថ្ងៃ​បន្ត​នៅក្នុង​ប្រទេស​ប្រសិន បើ​ពួកគេ​មិនអាច​ចាកចេញ​បាន​ដោយសារតែ​ជើងហោះហើរ មានកំណត់​ឬ​បញ្ហា​ផ្សេងទៀត​។ កាលពីមុន​ការពន្យារពេល​ត្រូវការ​ឯកសារ​ពី​ស្ថានទូត​រៀងៗ​ខ្លួន​ហើយ​មានកំណត់​ត្រឹម ៣០ ថ្ងៃ​។ កាលពី​ថ្ងៃ​ចន្ទ អាជ្ញាធរ​ក៏បាន​បន្ថែម​រយៈពេល នៃ​ការដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​រហូតដល់​ចុងខែ​តុលា​។​
​ប្រទេស​ថៃ​ត្រូវបាន​កត់ត្រា​ករណី​ឆ្លង​មេរោគ​កូ​វីដ​១៩​ចំនួន ៣.៥៤៥ ករណី​ដែលមាន​អ្នកស្លាប់​ចំនួន ៥៩ នាក់​។
​រដ្ឋាភិបាល​នៅ​ខែ​នេះ​បានអនុម័ត​ទិដ្ឋាការ​រហូតដល់ ២៧០ ថ្ងៃ​សម្រាប់​ភ្ញៀវទេសចរ​ដែល​ស្នាក់នៅ រយៈពេល​យូរហើយ​កំពុង​ត្រៀម​បើក​ឡើងវិញ សម្រាប់​ភ្ញៀវទេសចរ​បរទេសមួយ​ចំនួន​ចាប់ពី​ខែក្រោយ​ទោះបីជា​ការផ្លាស់ប្តូរ​នេះ​អាច​ត្រូវបាន​ពន្យារពេល​ក៏ដោយ​។​
​អាជ្ញាធរ​ទេសចរណ៍​ថៃ​រំពឹងថា​ចំនួន​ភ្ញៀវទេសចរ​បរទេស​នឹង​ធ្លាក់ចុះ​ពី ៣៩,៨ លាន​នាក់​នៅ​ឆ្នាំ ២០១៩ ដល់ ៦,៧ លាន​នាក់​នៅ​ឆ្នាំនេះ​មុននឹង​ស្ទុះ​ងើប​ដល់ ២០,៥ លាន​នាក់​នៅ​ឆ្នាំក្រោយ​។ ចំនួន​នេះ​ប្រៀបធៀប​នឹង​ការប៉ាន់ស្មាន​របស់​ធនា​គារ​កណ្តាល​សម្រាប់​ភ្ញៀវទេសចរ ៩ លាន​នាក់​នៅ​ឆ្នាំ ២០២១៕
​ប្រភព​៖ Reuters
​ដោយ​៖CEN​

spot_img
×