Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

AIMS និង ផ្សារ makro ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី ការអភិវឌ្ឍ​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​

spot_img

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​(AIMS) និង​ក្រុមហ៊ុន ម៉ាក្រូ (​ខេ​ម​បូ​ឌា​) ឯ​.​ក (​ផ្សារ makro) បានរៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី ការអភិវឌ្ឍ​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម នៅ​ទីស្ដីការ​ក្រសួងពាណិជ្ជកម្ម​។​

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ ឯកឧត្តម​ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម លោក យុទ្ធភូមិ ចា​រើ​ន​ស៊ុ​ក នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ម៉ាក្រូ (​ខេ​ម​បូ​ឌា​) ឯ​.​ក លោក​អគ្គនាយក​ស្តីទី​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុងប្រទេស និង​ជា​នាយក​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​(AIMS) និង​ក្រុមការងារ​មកពី​ភាគី​ទាំងពីរ​ជាច្រើនរូប​ទៀត​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ជម្រាបជូន​ពី​ស្ថានភាព​វិ​វត្ត​ថ្មីៗ​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​បង្កឱ្យមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ង​ដល់​សេដ្ឋកិច្ចសង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទាំង​សកលលោក​។

​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ​នេះ ប្រទេស​កម្ពុជា បាន​ចាត់​វិធានការណ៍​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ជាច្រើន ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​អំពាវនាវ​ឱ្យ​ប្រជាកសិករ​ត្រូវខិតខំ​ធ្វើ​ការដាំដុះ និង​ជំរុញ​ផលិតកម្ម​កសិកម្ម រួម​មានការ​ចិញ្ចឹមសត្វ ផលិតកម្ម​ស្រូវ និង​ការដាំ​ដំណាំ​ផ្សេងៗ ដើម្បី​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ឱ្យបាន​គ្រប់គ្រាន់​តាម​តម្រូវការ​ក្នុងស្រុក ព្រមទាំង​បង្កើត​ទីផ្សារ​ថ្មីៗ​ជូន​ប្រជាកសិករ ដែលជា​កាលានុវត្តភាព​ដ៏​មាន​សក្តានុពល​សម្រាប់​វិស័យ​កសិកម្ម​-​ផលិតកម្ម ក្នុងនោះ​គម្រោង​អេ​ម​ស៍បាន​ដើរតួ​យ៉ាងសំខាន់​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​បន្ថែមថា កន្លងមក​ថ្មីៗ​នេះ ដោយ​មើលឃើញ​ពី​ភាព​សហប្រតិបត្តិ​ការណ៍​បានល្អ គម្រោង​អេ​ម​ស៍ និង​ផ្សារ​ម៉ាក្រូ​បាន​ឯកភាពគ្នា​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ឡើង ព្រោះ​យើង​មាន​គោលដៅ​សំខាន់ៗ​រួមគ្នា ដែលមាន​ដូចជា​៖ បង្កើត​កិច្ចសហប្រតិបត្តិការ ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​របស់​ប្រទេស​កម្ពុជា​តាមរយៈ​គូភាគី​, កំណ​ត់រក​ឱកាស​សម្រាប់​សកម្មភាព​សហការគ្នា និង​កម្មវិធី​នានា​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​ដល់​គូភាគី​, បង្កើត​ឱកាស​សហការ​ដែល​បានកំណត់ ស្របទៅតាម​គោលដៅ អត្ថប្រយោជន៍ និង​គំរូ​អាជីវកម្ម​សំខាន់ៗ​របស់​ភាគី​នីមួយៗ​, ធ្វើជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម និង​និរន្ត​ភាព​នៅក្នុង​បរិបទ​នៃ​ផលិត​កម្មក​សិ​-​ពាណិជ្ជកម្ម ផលិតផល​កែច្នៃ​ក្នុងស្រុក ផលិតផល​របស់​សហ​គ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក និង​បញ្ហា​ទីផ្សារ​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​គូសបញ្ជាក់ថា ការងារ​នេះ​គឺជា​ចំណុច​ចាប់ផ្តើម​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​មាន​សំខាន់​មួយ រវាង​ភាគី​ទាំងពីរ នៅ​ជំ​ហ៊ាន​ជា​យុទ្ធសាស្ត្រ​បន្ទាប់​ទៀត ភាគី​ទាំងពីរ​ត្រូវ​ពង្រីក​កិច្ច​សហ​ប្រតិ​ប​ត្ត​កា​រលើ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​សក្តានុពល​អង្ករ ក៏ដូចជា​ផលិតផល ដែល​គម្រោង​នឹង​ពង្រីក​វិសាលភាព​អនុវត្ត និង​ផលិតផល​សម្រេច​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ផ្សេងៗ​ទៀត ដើម្បី​បង្កើត​ការងារ និង​បង្កើន​ប្រាក់ចំណូល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ជាពិសេស​រួមចំណែក​ដល់​ការលើកស្ទួយ​យុទ្ធនាការ​ប្រើប្រាស់​ផលិតផល ក្នុងស្រុក​ស្របតាម​គោលនយោបាយ ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​គួរ​បញ្ជាក់ថា គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច គឺជា​គម្រោង​រួមគ្នា​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) គម្រោង​នេះ​ដឹកនាំ​ប្រតិបត្តិ​ដោយ​ក្រសួងពាណិជ្ជកម្ម និង​មាន​គោលដៅ​លើកស្ទួយ វិបុលភាព​កសិករ​ខ្នាតតូច​កម្ពុជា តាមរយៈ​បង្កើន​ផលចំណេញ​កាន់តែច្រើន ដោយ​ត​ភ្ជាប់​ក​សិ​-​ពាណិជ្ជកម្ម និង​ទីផ្សារ ដោយ​ប្រតិបត្តិការ​នៅ ១៨​ខេត្ត និង​អន្តរា​គម​លើ​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​ទំនិញ​ពាណិជ្ជ​ចំនួន​៥ ដូចជា បន្លែ មាន់​ស្រែ ស្រូវ ដំឡូង​មី និង​សូត្រ​ឆៅ​។​

​រយៈពេល​បី​ខែ​ចុងក្រោយ​នេះ ក្រុមការងារ​គម្រោង​អេ​ម​ស៍​នៅ​ការិយាល័យ​មណ្ឌល​ភូមិភាគ​ពាយព្យ ជាពិសេស​ក្រុមការងារ​គម្រោង​ខេត្តសៀមរាប បាន​សម្របសម្រួល​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុម​កសិករ​ដាំ​បន្លែ​សុវត្ថិភាព និង​ចិញ្ចឹម​មាន់​ស្រែ​ជាមួយនឹង​ផ្សារ​ម៉ាក្រូ ដែល​ទទួលបាន​នូវ​សមិទ្ធផល​ជា​ផ្លែផ្កា​គួរឱ្យកត់សម្គាល់ ហើយ​ផ្សារ​ម៉ាក្រូ​ខេត្តសៀមរាប​បានទទួល​ទិញ​បន្លែ​សុវត្ថិភាព ពី​ក្រុម​កសិករ​ផលិត​របស់​គម្រោង​អេ​ម​ស៍​ចំនួន ៤ ៣២០​គីឡូក្រាម និង​បាន​ទិញ​មាន់​ស្រែ​ចំនួន ១៥៦​គីឡូក្រាម​។ ដោយឡែក​ផ្សារ​ម៉ាក្រូ​នៅ​ភ្នំពេញ​វិញ បានទទួល​ទិញ​បន្លែ​ពី​ក្រុម​កសិករ​ផលិត នៅ​ការិយាល័យ​មណ្ឌល​ភូមិភាគ​បូព៌ា និង​ឦសាន ពិសេស​ក្រុម​កសិករ​ផលិត​នៅ​ខេត្តកំពង់ចាម​៕
​ដោយ​៖CEN


spot_img
×