Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាងលក់សាច់ឆ្កែ នៅកូរ៉េខាងត្បូង ពុំព្រមផ្អាកសកម្មភាពក្នុងអំឡុងពេលប្រព្រឹត្តទៅរបស់អូឡាំពិក Pyeongchang

spot_img

ទោះបីជារដ្ឋអំណាចបានបំផុសបំផុល ហើយក្តីតែក្រុមហាងលក់សាច់ឆ្កែនៅ Pyeongchang បន្តបើកទ្វារទទួលភ្ញ់ៀវ ក្នុងអំឡុងពេលប្រព្រឹត្តទៅរបស់កីឡាអូឡាំពិក Pyeongchang ។

ក្មេងប្រុសម្នាក់កំពុងដឹកឆ្កែដើរលេង នៅ Pyeongchang

ក្រោមសម្ពាធរបស់បណ្តាអង្គការអភិរក្សសត្វ រដ្ឋការក្រុង Pyeongchang បានសំណូមឲ្យហាងលក់សាច់ឆ្កែនៅទីនោះចំនួន ១២ ផ្អាក​ធ្វើអាជីវកម្មក្នុងអំឡុងពេលប្រព្រឹត្តទៅអូឡាំពិករដូវរងា ហើយពួកគេនឹងទទួលបានប្រាក់ឧត្ថម្ភ -នេះបើតាម AFP។

ប៉ុន្តែមន្ត្រីសាលាក្រុងម្នាក់បានសារភាពថា មានតែហាងសាច់ឆ្កែ ២ ប៉ុណ្ណោះ នៅ Pyeongchang ដែលព្រមផ្អាកសកម្មភាព។ មន្ត្រីដដែលបានលើកឡើងថា ៖ “យើងខ្ញុំត្រូវប្រឈមនឹងការប្តឹងប្តល់ពីសំណាក់ម្ចាស់ហាង ដោយផ្អែកលើហេតុផលថា យើងខ្ញុំបានគំរាមដល់មុខរបរទទួលទានរបស់គេ។ ហាងខ្លះបានយកសាច់ជ្រូក និងសត្វដទៃជំនួសឲ្យសាច់ឆ្កែ ប៉ុន្តែពួកគេបានរងការខាតបង់ធ្ងន់ធ្ងរ ក៏ងាកទៅលក់សាច់ឆ្កែវិញភ្លាម”។

មន្ត្រីដដែលក៏បានសង្កត់ធ្ងន់ ៖ រដ្ឋការព្យុងយ៉ាង ព្រោះតែពុំចង់ឲ្យភ្ញៀវទេសចរអន្តរជាតិដែលមកចូលរួមក្នុងអូឡាំពិកនេះមានអារម្មណ៍មិនល្អ ទើបបានឲ្យទម្លាក់ប៉ាណូឃោសនា ប៉ុន្តែពុំអាចបញ្ចុះបញ្ចូលអ្នកប្រកបមុខរបរនេះផ្អាកសក្មភាព។

គួររំលឹកឡើងវិញថា ក្នុងមួយឆ្នាំៗមានឆ្កែប្រមាណ ១លានក្បាល បានត្រូវគេសម្លាប់យកសាច់នៅកូរ៉េខាងត្បូង ព្រោះថា ពលរដ្ឋនៅទីនោះមានជំនឿថា សាច់ឆ្កែគឺជាចំណីប៉ូវផ្តល់ថាមពលខ្លាំងដល់ពួកគេ៕ អាគ្នេយ៍

spot_img
×