Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចាប់ពី​ថ្ងៃទី ៣០ ខែកញ្ញា ដល់​ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២០ ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​ជំនន់​ទឹកភ្លៀង

spot_img

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានចេញ​ប្រកាស​ព័ត៌មាន​ស្តីពី ស្ថានភាព​ធាតុអាកាស (​ចាប់ពី​ថ្ងៃទី ៣០ ខែកញ្ញា ដល់​ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២០) មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​ជំនន់​ទឹកភ្លៀង​។ តាមរយៈ​តាមដាន​នៃ​ការវិវត្ត​និង​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ សង្កេតឃើញថា ចាប់ពី​ថ្ងៃទី ៣០ ខែកញ្ញា ដល់​ថ្ងៃទី ៦ ខែតុលា ប្រព័ន្ធ​សម្ពាធ​ទាប នឹង​បន្ត​អូស​បន្ទាយ​ឆ្លងកាត់​លើ​កម្ពុជា ដោយ​ភ្ជាប់​ជាមួយ​សម្ពាធ​ទាប​មួយ នៅលើ​សមុទ្រ​ចិន​ខាងត្បូង ។

​ការផ្សាយ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ បាន​លើកឡើងថា ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C – សីតុណ្ហភាព​អតិបរមា មាន​ពី ១៨-៣០°c ហើយ​នៅ​ថ្ងៃទី ៣០ ខែកញ្ញា ដល់​ថ្ងៃទី ៣ ខែតុលា នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។ បន្ទាប់ពីនោះ នឹង​បង្កើន​ការធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន ជាពិសេស​បណ្តា ខេត្ត​នៅ​ភាគ​ពាយ័ព្យ ។​

​ចំណែក​នៅ​បណ្តា​ខេត្ត​នៅ​តំបន់​ផ្នូរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩°C នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គរ​។​

នៅ​បណ្ដា​ខេត្ត​ទៅ​តំបន់​មាត់សមុទ្រ ៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-៦៦°C – សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០°C ។​
​ចាប់ពី​ថ្ងៃទី ៣០ ខែកញ្ញា ដល់​ថ្ងៃទី ២ ខែតុលា នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម បន្ទាប់មក​ភ្លៀង​នឹង​បន្ត ។​
​បង្កើន​ការធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​។​

​ក្រសួង​ដដែល បាន​ណែនាំ​ឲ្យ​សាធារណជន មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​ជំនន់​ទឹកភ្លៀង ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ទី​ទំនាប​ក្បែរ ផ្លូវទឹក ជាប់​តំបន់ភ្នំ​នៃ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ​ជាប់​ប្រទេស​ថៃ បណ្ដា​ខេត្ត នៅ​តំបន់​មាត់សមុទ្រ និង​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំក្រវាញ ។ ជាមួយគ្នា​នោះ​អ្នកនេសាទ និង​អ្នកដំណើរ​សមុទ្រ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លៀង​ឲ្យ​ល់ បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី ៣-៦ ខែតុលា ៕ ដោយ​:​កូ​ឡាប​


spot_img
×