Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះគ្រូ​ចៅអធិការ​វត្ត​គយ​ត្របែក ប្រគេន​ទេយ្យទាន ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា​ក្រុង​ស្វាយរៀង សម្រាប់​ទុក​បម្រុង ដើម្បី​ត្រៀម​ឆ្លើយតប​នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​

spot_img

ខេត្តស្វាយរៀង​៖ ដោយ​មើលឃើញ​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ បង្កដោយ​គ្រោះធម្មជាតិ​ផ្សេងៗ​នៅ​ថ្ងៃ​ចន្ទ ទី ២៨ ខែ កញ្ញា ឆ្នាំ ២០២០ ព្រះ​តេជគុណ​ព្រះនាម រឹក សា​បូ ព្រះ​អនុគណ​ក្រុង​ស្វាយរៀង និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​គយ​ត្របែក រួមជាមួយ​ព្រះសង្ឃ គ្រូអាចារ្យ គណៈកម្មការ​វត្ត​ទាំង ១៦ ក្នុង​ក្រុង​ស្វាយរៀង មាន​ព្រះទ័យ​ចូលរួមចំណែក​ក្នុង​វិស័យ​មនុស្សធម៌ ជាមួយ​កាកបាទក្រហមកម្ពុជា​បាន​យក​បច្ច័យ ទេយ្យទាន​មួយចំនួន មក​ប្រគល់​ដល់​អនុសាខា​សាខា​កាកបាទក្រហមកម្ពុជា​ក្រុង​ស្វាយរៀង សម្រាប់​ទុក​បម្រុង ដើម្បី​ត្រៀម​ឆ្លើយតប​នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង ។​

ព្រះគ្រូ រឹក សា​បូ បាន​មាន​ថេរ​ដីការ គាំទ្រ​រាល់​សកម្មភាព​មនុស្សធម៌​របស់​សាខា អនុសាខា ជាពិសេស កាកបាទក្រហមកម្ពុជា​ក្រោម​ការ ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​ភាពត្រឹមត្រូវ​នៃ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ការខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ​ដោយ​មិន​ប្រកាន់​ពី​ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សប្បុរ ឬ​និន្នាការ​នយោបាយ​ឡើយ ទើប​ថ្ងៃនេះ​ព្រះអង្គរ​មាននូវ​ទេយ្យទាន​បន្តិច​បន្តួច ដែល​បានមកពី​សទ្ធា​ជ្រះថ្លា​របស់​បងប្អូន​ជា​ពុទ្ធបរិស័ទ មក​ប្រគល់ជូន​អនុសាខា​ក្រុង ដើម្បី​រួមចំណែក​ជួយ​សម្រាល​នូវ​រាល់​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ។

​មានប្រសាសន៍​ក្នុង​ពិធី​ទទួល​ទេយ្យទាន នាឱកាស​នោះ​លោក ណុប ចំរើន ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​ក្រុង​ស្វាយរៀង បាន​សំដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ប្រគេន​ចំពោះ​ព្រះ​តេជគុណ​គ្រប់​ព្រះអង្គ ឧបាសក ឧបាសិកា ដែលមាន​ព្រះទ័យ និង​ទឹក​ចិត្តបាន​យក​បច្ច័យ និង​សម្ភារ​ទាំងអស់នេះ​មក​ប្រគល់ជូន​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា​ក្រុង ដែល​ត្រូវការ​ចាំបាច់​ក្នុងការ​ជួយសង្គ្រោះ ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ផ្សេងៗ ។
​លោក​ប្រធានកិត្តិយស​អនុសាខា ក៏បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​ទុក្ខ និង​សេចក្តី​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ពី​សំណាក់​ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈ​កម្ម​ធិ​ការ​សាខា​ប្រគេន​ចំពោះ​ព្រះ​តេជគុណ​គ្រប់​ព្រះអង្គ ដែលជា​និច្ច​ជា​កាល​ព្រះអង្គ​តែងតែ ផ្សារភ្ជាប់​គាំទ្រ​ដល់​សកម្មភាព​មនុស្សរ​បស់​សាខា អនុសាខា ក្នុងការ​រួមចំណែក​ជួយ​រំលែក​នូវ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ។

​លោក ណុប ចំរើន បាន​ជម្រាប​ប្រគេន អំពី​សកម្មភាព​មនុស្ស​ធម៌​របស់​សាខា អនុសាខា ជាពិសេស​កាកបាទក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ប្រកបដោយ​ភាពឈ្លាសវៃ​នៃ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជា​ប្រមុខ គឺ​ទទួលបាន​ការជឿជាក់​គាំទ្រ​ពី​សំណាក់​សប្បុរសជន គ្រប់​ម​ជ្ឍ​ដ្ឋា​ន ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​មនុស្សធម៌​នេះ​មានការ​រីកចម្រើន​លូតលាស់ តាំងពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់មូលដ្ឋាន​មិន​ត្រឹមតែ​ប៉ុណ្ណោះ កាកបាទក្រហមកម្ពុជា បាន​ដើរតួនាទី​យ៉ាងសកម្ម​ជា​ជំនួយការ​ឲ្យ​អាជ្ញាធរ​សាធារណៈ​លើ​វិស័យ​មនុស្សធម៌​ថែម​ទៀតផង ។

​លោក ណុប ចំរើន បាន​សន្យាថា អំណោយ​ទាំងអស់នេះ អនុសាខា​នឹងធ្វើ​ការបែងចែក​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​គ្រប់ៗ​គ្នា ឲ្យ​បាន​ទាន់ពេលវេលា​ឲ្យ​សមស្រប​ទៅនឹង​ព្រះទ័យ​របស់​ព្រះ​អង្គជា​ម្ចាស់​ទេយ្យទាន​៕​ដោយ​៖​វ៉ៃ​កូ​


spot_img
×