Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថា​មែនៗ​! ក្រោយ​ផ្ទុះ​ល្បី G-Devith ពាក់​នាឡិកា​ដាំ​ពេជ្រ​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ ស្រាប់តែ​ស​ម៉ី​ខ្លួន​ចេញមក​បញ្ជាក់​ឡើង​ភ្លឺភ្នែក​…

spot_img

​ភ្នំពេញ​៖ តារាចម្រៀង ងួន ចាន់​ដេវីត (G-Devith) បានសម្រេច​ចិត្ត​សាង​ផ្នួស​ជា​ព្រះសង្ឃ កាលពី​ជាង​១​ខែ​មុន ខណៈ​លោក និង​គូស្នេហ៍​កញ្ញា ទេព បូ​ព្រឹក្ស បាន​ជួប​នូវ​រឿងរ៉ាវ​មិនចេះចប់​មិនចេះហើយ ក្នុង​មួយរយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ ដែល​អ្នក​ទាំងពីរ​តែង​តែ​បង្ហាញ​ពី​ភាព​ហ៊ឺហា ចូល​ហាង​ទិញ​គ្រឿងអលង្ការ​ចំណាយ​ម្តងៗ​អស់​ខ្ទង់ពាន់​ម៉ឺន​ដុល្លារ ជាពិសេស​រថយន្ត​ស៊េរី​ទំនើប ROLLS ROYCE GHOST ដែល​លោក​ទិញ​ជា​កាដូ​ជូន ទេព បូ​ព្រឹក្ស ដែល​នាំ​ឲ្យ​មនុស្ស​មួយចំនួន​ហាក់​មានចិត្ត​ច្រណែន​រហូតដល់​ថ្នាក់​មើលងាយ​ថា «​ឡាន​បង់​រំ​លោះ ជីវិត​តារា​តែ​ប៉ុណ្ណឹង​» ជាដើម​។​

​ជាមួយនឹង​ការសម្រេចចិត្ត​ទៅ​បួស​នេះ លោក ចាន់​ដេវីត បាន​បកស្រាយ​ជូន​មហាជន និង​អ្នកគាំទ្រ​បានដឹង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ក៏​សូម​បិណ្ឌបាត​រាល់​សេចក្តី​ស្អប់ សេចក្តី​ឈ្នានីស​ទាំងឡាយ មិន​ថា​ជា​អ្នកគាំទ្រ មិន​ថា​ជា​អ្នក​ស្អប់ សូម​ទទួល​នូវ​បុណ្យ​កុសល​ដែល​ខ្ញុំ​បាន​សាង​ទាំងអស់គ្នា និង​ក៏​សូម​អហោ​សកម្ម​ផងដែរ​នូវ​រឿងរ៉ាវ​ទាំងឡាយ​ដែល​ទាំង​សេចក្តី​ស្អប់ ទាំង​សេចក្តី​ឈ្នានីស ច្រណែន​ទាំង​ប៉ុន្មាន​និង​ការជេរប្រមាថ​ចំពោះ​រូបខ្ញុំ​»​។​

​ក្រោយ​ទៅ​បួស​ដើម្បី​រម្ងាប់​នូវ​សេចក្តី​ស្ងប់ និង​ក៏​ចង់​ស្វែង​យល់ដឹង​ពី​ផ្លូវ​ព្រះពុទ្ធសាសនា​បាន​មួយរយៈ​ពេល​ខ្លី លោក​ក៏បាន​សម្រេច​សឹក​មកវិញ កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​។​

​ទោះយ៉ាងណា តារាចម្រៀង​រ៉េ​ប​ស្រុក​ខ្មែរ​វ័យក្មេង​រូបនេះ គឺ​នៅតែ​ជាទី​ចាប់អារម្មណ៍​ពី​សំណាក់​មនុស្ស​មួយចំនួន ដែល​ហាក់ដូច​ចង់ដឹង​ពី​ខ្សែជីវិត​របស់លោក​បច្ចុប្បន្ន​ជាខ្លាំង​។ ជាក់ស្តែង កាលពីពេល​ថ្មីៗ​នេះ ស្រាប់​តែមាន​ផេ​ក​ហ្វ៊េ​សបុ​កមួយ​បានធ្វើការ​បង្ហោះ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយទៀត ទាក់ទង​រឿង​លោក​ពាក់​នាឡិកា​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ ដោយបាន​សរសេរ​បញ្ជា​ក់ថា​៖ «​តារា​រ៉េ​ប​ជនជាតិខ្មែរ G-Devith ថ្មីៗ​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​ពាក់​នាឡិកាដៃ​ម៉ូត @Richardmille Iced out Model RM 11 03 ខ្សែ​ពណ៌​ក្រហម​ហើយ​មានតម្លៃ​ជាង ២_______ ដុល្លារ សាក​ទាយ​តម្លៃ​ទាំងអស់គ្នា​មើល​»​។​

​ថា​មែនៗ ក្រោយពី​បានឃើញ​រឿងនេះ​កំពុង​ផ្ទុះឡើង​ល្បី​ពេញ​បណ្តាញ​សង្គម​ទៀត ស្រាប់តែ​ស​ម៉ី​ខ្លួន​លោក ចាន់​ដេវីត បាន​ចេញមុខ​បកស្រាយ​ហាក់​បន្ទាបខ្លួន តែ​ក៏​ចង់​ឲ្យ​ដឹង​ភ្លឺភ្នែក​យ៉ាង​ដូច្នេះ​ថា​៖ «​របស់ខ្ញុំ fake ផ្សារ​ថ្មី​ទេ​បង គ្រាន់តែ costum ដាំ​ពេជ្រ​លើ​ក្បាល​នាឡិកា​នៅ Seng Chenda fake ថា fake អត់​មាន​បន្លំ​ធ្វើ original​ហើយ​ពាក់​live រាល់ថ្ងៃ​ទេ​យាយ​»​។​

​ក្នុងនោះ​ផងដែរ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ក៏បាន​ធ្វើការ​ទស្សន៍ទាយ​ពី​តម្លៃ​នាឡិកា​ដាំ​ពេជ្រ​របស់ ចាន់​ដេវីត ដោយ​ខ្លះ​ថា​មានតម្លៃ ២០០ ដុល្លារ​, ២​ម៉ឺន​ដុល្លារ​, ជាង​២​ម៉ឺន​ដុល្លារ និង​ចុងក្រោយ 15$ ប៉ុណ្ណោះ​៕ ដោយ​៖ លឹម ហុង​


spot_img
×