Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភរិយា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តស្ទឹងត្រែង បើករថយន្ត​បុក​ម៉ូតូ​ស្លាប់​ម្នាក់​

spot_img

ស្ទឹងត្រែង​៖ រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង បើកបរ​ដោយ​ភរិយា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តស្ទឹងត្រែង បាន​បុក​ម៉ូតូ​មួយ​គ្រៀង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៧ ក្បែរ​ច្រមុះជ្រូក​ចំការ​ម៉ៃសាក់ ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង​៦ និង ២០ នាទី​យប់​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០​។​
ហេតុការណ៍​ដ៏​រន្ធត់​នោះ សាច់ញាតិ​ស្រែក​ទ្រហោយំ​ឱប​សាកសព ខណៈ​ម៉ូតូ​ខ្ទាតចូល​ក​ម្ពោ​ធ​ព្រៃ រីឯ​រថយន្ត​ខូចខាត​មួយ​ចំហៀង​មុខ ចត​នៅនឹងកន្លែង​កើតហេតុ​។ បន្ទាប់ពី​មាន​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ចុះ​ទៅដល់​ទីនោះ​។​
យោងតាម​របាយការណ៍​ចរាចរណ៍ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ កើតឡើង​រវាង​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ពាក់​ផ្លាកលេខ​ស្ទឹងត្រែង 2A 1134 ពណ៌​ស ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ អ្នកបើកបរ​រថយន្ត​ឈ្មោះ​ស៊ី សុវណ្ណនី ភេទ​ស្រី អាយុ ៤៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ពានថ្ម សង្កាត់ ក្រុង​ស្ទឹងត្រែង​។ រីឯ​អ្នកបើក​ម៉ូតូ​ឈ្មោះ​ទិ​ត្យ ណែម ភេទ​ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់ ក្រុង​ស្ទឹងត្រែង បើកបរ​ម៉ូតូ​ក្នុងទិសដៅ​ពី​ជើង​ទៅ​កើត​។​
តាម​ការសន្និដ្ឋាន​រប​ស់ម​ន្ត្រី​ជំនាញ​នគរបាល​ចរាច​រណ៍ បានបញ្ជាក់​ទៀតថា រថយន្ត​មាន​ល្បឿន​លឿន​។ អ្នកបើក​ម៉ូតូ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​បត់​ឆ្វេង​មិន​ប្រយ័ត្ន​។ ហេតុការណ៍​រថយន្ត​មាន​ល្បឿន​លឿន ម៉ូតូ​បត់​ឆ្វេង​មិន​ប្រយ័ត្ន​ក៏​បុក​គ្នា​តែម្ដង​។​
ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​នាំយក​រថយន្ត និង​ម៉ូតូ មក​រក្សាទុក​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ដើម្បី​រង់ចាំ​ការដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕ ដោយ​៖​សុខុម​


spot_img
×