Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ដ្រី​ប្រចាំការ ប៊ិន ឈិន រៀបចំ​វេទិកា​ផ្សព្វផ្សាយ​ស្ដីពី​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក កម្ពុជា​-​វៀតណាម​

spot_img

​ភ្នំពេញ​៖ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រី​ប្រចាំការ និង​ជា​រដ្ឋមន្ដ្រី ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានរៀបចំ​វេទិកា​ផ្សព្វផ្សាយ​ស្ដីពី ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក កម្ពុជា​-​វៀតណាម ។​

​ក្នុង​វេទិកា​ផ្សព្វផ្សាយ​នេះ លោកស្រី កុយ ពិសី អនុប្រធាន​លេខាធិការ​អចិន្ដ្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ច​ព្រំដែន ក៏​ឡើង​ធ្វើ​បទ​បង្ហាញ​ស្ដីពី​នីតិវិធី​ដំណើរការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក កម្ពុជា​-​វៀតណាម ផងដែរ​។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០​នេះ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចាប់ផ្តើម​ប្រគល់​ផែនទី​ឋានលេខា​ព្រំដែន ខ្នាត ១/២៥០០០ ជូន​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​៣៥ ដើម្បី​យកទៅ​ប្រើប្រាស់​។​

​លោកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន បានបញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន ឱ្យដឹងថា ក្រសួង ស្ថាប័ន និង​អង្គភាព ចំនួន​៣៥ នឹង​ទទួលបាន​ផែនទី​ឋានលេខា​ព្រំដែន ខ្នាត ១/២៥០០០ ដើម្បី​យកទៅ​ប្រើប្រាស់ នៅ​ថ្ងៃស្អែក​នេះ​។ លោកស្រី​បន្តថា ផែនទី​នេះ ជាការ​បង្ហាញ​នូវ​សមិទ្ធផល​នៃ​ការបោះបង្គោល​ព្រំដែន រវាង​កម្ពុជា​-​វៀតណាម ដែល​សម្រេចបាន​៨៤​ភាគរយ​។​

​ផែនទី​ឋានលេខា​ព្រំដែន​គោក ខ្នាត ១/២៥០០០ ត្រូវបាន​កម្ពុជា​- វៀតណាម រៀបចំ​ពិធី​ពិធី​ប្រគល់​និង​ទទួល កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ុក​បាយ ខេត្ត​តៃនិញ វៀតណាម ដែល​គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ លោក វ៉ា គឹមហុង និង​គណៈប្រតិភូ​វៀតណាម​ដឹកនាំ​ដោយ លោក ឡេ ហួយ​ទ្រុង អនុរដ្ឋមន្ត្រី នៃ​ក្រសួងការបរទេស និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​វៀតណាម​។​

​ការរៀបចំ​ប្រគល់​ទទួល​ផែនទី​នេះ បាន​ធ្វើឡើង​បន្ទាប់ពី សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម បាន​ចុះហត្ថលេខា​ទទួលស្គាល់​ប​ង្គោ​ល​ព្រំដែន​ប្រទេស​ទាំងពីរ​ដែល​សម្រេចបាន​ចំនួន ៨៤​ភាគរយ កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៩ កន្លងទៅ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×