Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់ បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅបុក​ចូល​ផ្ទះ​ប្រជា​ល​រដ្ឋ ស្លាប់​យ៉ាង​អ​ណោ​ច​អាធ័​ម​

spot_img

​ភ្នំពេញ​៖​បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់ ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៤ និង ៥០ នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃ​អង្គា​រ៍​ទី ២៩ ខែកញ្ញា​ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ បេតុង ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​សព​ខាងលើ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ជនរងគ្រោះ​ជិះ​ម៉ូតូ​ធុន​ធំ​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ តាកែវ 1-L 1080 ធ្វើដំណើ​ក្នុងទិសដៅ​ពី​កើតមក​លិច ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ជ្រុល​ចង្កូត​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ផ្លូវ​បេតុង ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ជំនាញ​ចរាចរណ៍ ចុះមក​ដល់​រួច ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ​យក​ម៉ូតូ​ទៅ​រក្សាទុក ចំណែកឯ​សព​វិញ​ប្រគល់ជូន​រថយន្ត​សាមុយ យកទៅ​រក្សាទុក​នៅ​វត្ត ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​ដោយ​៖ សា មេ​ត​


spot_img
×