Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកគាំទ្រ​មួយចំនួន​ស្នើ​ផលិតកម្ម Galaxy Navatra ផ្ដល់ឱកាស​ដល់ ប៊ុត សីហា បាន​ច្រៀង​ផង ព្រោះតែ​…!

spot_img

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ​នេះ មហាជន​បាន​មានការ​ចាប់អារម្មណ៍​ជាខ្លាំង បន្ទាប់ពី​បានឃើញ​តារាចម្រៀង និង​ក៏ដូចជា​អ្នកនិពន្ធ​នៅ​ផលិតកម្ម Galaxy Navatra ត្រូវ​បានទទួល​ការយកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ពី​មេ​កើយ​របស់​ពួកគេ​គឺ​លោក​ឧកញ៉ា ឡេង ណា​វ៉​ត្រា តាមរយៈ​ការផ្តល់​ផ្ទះ​១​ល្បែង ដែល​ក្នុងនោះ​មានដូចជា​លោក សាក់ ធា​រិ​ទ្ធ អ្នកនិពន្ធ​បទ​ចម្រៀង​ក្នុង​ផលិតកម្ម​ជាដើម​។​

​ជាមួយ​ការលើកទឹកចិត្ត​ដ៏​ធំធេង​នេះ​ផងដែរ ឃើញថា​មាន​បងប្អូន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​យ៉ាងច្រើន បាន​សម្តែង​នូវ​កោតសរសើរ​ជាខ្លាំង​ដល់​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែលជា​អគ្គនាយក​ក្រុមហ៊ុន Galaxy Navatra Group ដែល​តែងតែ​យកចិត្តទុកដាក់ និង​ផ្តល់​តម្លៃ​ចំពោះ​កូនចៅ ដើម្បី​ជាការ​លើកទឹកចិត្ត​ឲ្យ​ខិតខំ​បន្ថែមទៀត ដើម្បី​ឲ្យ​សិល្បៈ​ចម្រៀង​កាន់តែ​រីកចម្រើន​តទៅ​មុខ​។​

​យ៉ាងណាមិញ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត​នោះ គឺ​នៅ​ខាងក្រោម​សារ​របស់​ផលិក​ម្ម Galaxy បាន​បង្ហោះ គេ​បាន​កត់សម្គាល់ឃើញ​មានមតិ​ជាច្រើន​បាន​ចូលរួម​លើកឡើង ដោយ​ពួកគេ​ទទូច​សុំ​ម្ចាស់​ផលិតកម្ម Galaxy Navatra ដែលមាន​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ផ្តល់ឱកាស​ឲ្យ​តារាចម្រៀង ប៊ុត សីហា បាន​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​របស់លោក​ផង​។​

​ក្នុងនោះ អ្នកគាំទ្រ ប៊ុត សីហា បាន​លើក​ជា​សំណូមពរ​យ៉ាង​ដូច្នេះ​ថា​៖ «​បង​អើយ​ផ្តល់ឱកាស​ឱ្យ ប៊ុត សីហា ចូល Galasxy ផង​បង​អើយ​សង្ឃឹមលើ​បង ណា​វ៉ា​ត់​ត្រា ហើយ​», «​សង្ឃឹមថា​កាឡាក់ស៊ី​នឹង​ផ្ដល់ឱកាស​ឱ្យ ប៊ុត សីហា ចូល​ច្រៀង​ផង​!»​។

​គួរបញ្ជាក់​ផងដែរ​ថា អតីត​ម្ចាស់​ជ័យលាភី The Voice Cambodia រដូវ​កាល​ទី​១ ក្នុង​ឆ្នាំ​២០១៤ លោក ប៊ុត សីហា ត្រូវបាន​ដឹងថា ពេលនេះ​លោក​ហាក់​មិនទាន់​ឈរជើង​នឹង​នៅ​ផលិតកម្ម​ណាមួយ​នោះទេ ដោយ​គេ​តែង​សង្កេតឃើញ​ចេញ​ច្រៀង​តាម​អក​កា​ដង់​ម្តងម្កាល​ប៉ុណ្ណោះ​៕ ដោយ​៖ លឹម ហុង​


spot_img
×