Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មាន​មិន​ដល់​! តន់ ច័ន្ទ​សី​ម៉ា សម្រស់​កាល​៦​ឆ្នាំមុន និង​ឥឡូវ ខុសគ្នា​ដាច់ ខណៈ​សំឡេង​រឹតតែ​ពិ​រោះ​ខ្លាំង (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ជឿជាក់ថា​ប្រិយមិត្ត​មួយចំនួន​ប្រាកដជា​បាន​ស្គា​ល់ហើយ តារាចម្រៀង​រាង​តូច​ច្រឡឹង កញ្ញា តន់ ច័ន្ទ​សី​ម៉ា ជា​អតីត​បេ​ក្ខ​នារី​ក្នុង​វិធី​ប្រឡង​ចម្រៀង “​សំនៀង​ចែងចាំង​” កាលពី​៦​ឆ្នាំមុន​។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ បើទោះជា​ទទួលបាន​ការ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ខ្លាំង​យ៉ាងណា តែ​កញ្ញា ច័ន្ទ​សី​ម៉ា មិន​បានទទួល​ជ័យលាភី​នោះទេ​។ តែ​យ៉ាងណា នាង​មិនបាន​បាក់​ទឹកចិត្ត​នោះទេ ដោយ​ទទួលយក​ការពិត និង​ទុកជា​បទពិសោធន៍ ហើយ​នៅតែ​បន្ត​ចូលរួម​ប្រកួត​តាម​កម្មវិធី​ជាច្រើន​ដែល​ក្នុងនោះ​ដូចជា The Voice Cambodia ជាដើម​។​

​ការតស៊ូ​ពិតជា​គង់​បានសម្រេច​មែន​! តារាចម្រៀង​ស្រី​វ័យក្មេង​រូបនេះ ដែល​មហាជន​មើលឃើញថា​ពិត​ជាមាន​សមត្ថភាព​ខ្ពស់ នៅ​ទីបំផុត​ក៏បាន​មានឱកាស​ចូល​ជា​សមាជិក​នៅក្នុង​ផលិតកម្ម Galaxy Navatra ហើយ​ពេលនេះ​ផងដែរ កញ្ញា​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​តែម្តង ក្រោយពី​បាន​ចាប់​ដៃគូ​ជាមួយ​តារាចម្រៀង​សំឡេង​ស្អក ខេ​ម នៅក្នុង​បទ​ចម្រៀង​ថ្មី ដែល​ត្រឹម​រយៈពេល​៤​ថ្ងៃ​ប៉ុណ្ណោះ មាន​អ្នក​ចូល​ទស្សនា​រហូតដល់​ទៅ​១​លាន​ដង​ឯណោះ​។​

​ស្របពេល​ដែល​កេ​រ្តី​ឈ្មោះ​កំពុង​ល្បី ម្ចាស់​បទ «​នឹក​ស្រណោះ​» រូបនេះ ឃើញថា​សម្រស់​របស់​នា​ង​ក៏​កាន់តែ​ប្រែប្រួល​ស្អាត​ខ្លាំង​ពីមួយថ្ងៃ​ទៅមួយ ដែល​ខុស​ឆ្ងាយ​ពី​សម្រស់​កាលពី​នាង​បាន​ចូល​ប្រលង​នៅក្នុង​កម្មវិធី «​សំនៀង​ចាង​ចាំង​» កាលពី​៦​ឆ្នាំមុន​។​

​មិន​ត្រឹម​តែមាន​រូប​សម្រស់​ស្រស់ស្អាត និង​ច្រៀង​ពិ​រោះ​ប៉ុណ្ណោះ​ទេ តែ តន់ ច័ន្ទ​សី​ម៉ា ក៏មាន​សមត្ថភាព​ខ្ពស់​ជា​អ្នកនិពន្ធ Melody និង​ទំនុកច្រៀង​ទៀតផង​។ ជាក់ស្តែង​ដូចជា​បទ «​ភូមិ​ខ្ញុំ Update» ដែល​ច្រៀង​ដោយ​លោក ព្រាប សុវត្ថិ ជាដើម ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន ព្រោះថា​បទ​ចម្រៀង​មួយ​បទ​នេះ ស្តាប់ទៅ​ទាំង​សាច់ភ្លេង និង​ទំនុកច្រៀង គឺ​ពិតជា​ពិ​រោះ​ខ្លាំងណាស់​៕ ដោយ​៖ លឹម ហុង​

spot_img
×