Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​ប្រជាពលរដ្ឋ កំពុងតែ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​រុះរើ​សំណង់ ដែល​បាន​សង់​លើដី​ចំណីផ្លូវ​ទាំង​៣៨​ខ្សែ ដែល​ត្រូវ​សាងសង់​

spot_img

​សៀមរាប​៖ បន្ទាប់ពី​រដ្ឋបាលខេត្ត​ចេញ​សេចក្តីជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ សហការ​រុះរើ​សំណង់​របស់ខ្លួន​ដោយ​ខ្លួនឯង កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​រួចមក រដ្ឋបាលខេត្ត​បាន​សង្កេតឃើញថា បងប្អូន​ប្រជាពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​រុះរើ​សំណង់​របស់ខ្លួន ដែល​បាន​សាងសង់​លើដី​ចំណីផ្លូវ​កន្លងមក ដើម្បីឱ្យ​អាជ្ញា​ពាក់ព័ន្ធ​អនុវត្ត​ការពង្រីក និង​សាងសង់​ផ្លូវ​ទាំង ៣៨​ខ្សែ​ឱ្យស្រប​ទៅតាម​ផែនការ​ដែល​បាន​គ្រោងទុក​។​

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត​សង្ឃឹម​យ៉ាង​មុតមាំ​ថា​បងប្អូន​នឹង​បន្ត​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរខេត្ត ដើម្បី​ការកែលម្អ​និង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខេត្តសៀមរាប​យើង​ឱ្យ​ស័​ក្កិ​សមជា​ខេត្ត​ទេសចរណ៍​ប្រ​វត្ត​សាស្ត្រ​។​

​សកម្មភាព​រុះរើ​របស់​បងប្អូន​ទាំងអស់នេះ ក្នុងនាម​អាជ្ញាធរខេត្ត​សូម​កោតសរសើរ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សកម្មភាព​នេះ ហើយ​អាជ្ញាធរខេត្ត​នឹង​ចារ​ទុក​សកម្មភាព​នេះ​ជា​ប្រវត្តិសាស្ត្រ​ដែលជា​ប្រជាពលរដ្ឋ​គំរូ​ល្អ​ក្នុង​សង្គមជាតិ​។​

​ថ្ងៃ​ចន្ទ ទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្ដម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាន​អមដំណើរ​ជាមួយ​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អនុ​ប្រធាគ​ណៈ​កម្ម​ការ​អន្តរក្រសួង ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​អន្តរក្រសួង អញ្ជើញ​ចុះ​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ចំនួន ៣៨​ខ្សែ នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ។​

​ជាមួយនឹង​ការចុះពិនិត្យ​ខ្សែ​ផ្លូវ​នៅក្នុង​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដេ​ី​ម្បី​សិក្សា​ជម្រើស​បច្ចេកទេស​ក្នុងការ​សាងសង់ និង​កែលម្អ​ឱ្យស្រប​ទៅតាម​ស្តង់ដារ​បច្ចេកទេស​និង​ទំហំ​។​

​ទន្ទឹមនឹងនេះ គណៈកម្មការ​អន្តរក្រសួង​ក៏ដូចជា​អាជ្ញាធរខេត្ត​សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​នឹង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដើម្បីឱ្យ​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ចំនួន ៣៨​ខ្សែ នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ប្រព្រឹត្ត​ទៅដោយ​រលូន​តា​មការ​និង​ស្របតាម​ផែនការ​ដែល​រាជរដ្ឋាភិបាល​បានគ្រោង​ទុក​។ ម្យ៉ាងទៀត ការអនុវត្ត​គម្រោង​នេះ មិន​ត្រឹមតែ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ប៉ុណ្ណោះ​ទេ ព្រមទាំង​លើកកម្ពស់​នូវ​សោភ័ណភាព បរិស្ថាន​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរ​ជាត​ឱ្យមក​កំសាន្ត​ខេត្តសៀមរាប​ឱ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត ជាពិសេស​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ និង​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ និង​ជាតិ​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×