Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារពិភពលោក ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ​២០២០ នឹងមាន​កំណើន​អវិជ្ជមាន -២%

spot_img

​ភ្នំពេញ​៖ ធនាគារពិភពលោក (Word Bank) បាន​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា នៅក្នុង​ឆ្នាំ​២០២០​នេះ នឹងមាន​កំណើន​អវិជ្ជមាន គឺ -២% ជាការ​ធ្លាក់ចុះ​យ៉ាងគំហុក​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ​របស់​កម្ពុជា ជាហេតុ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ​សុខុមាលភាព​គ្រួសារ និង​អាចធ្វើ​ឲ្យ​ភាពក្រីក្រ​កើនឡើង​ទៀតផង​។

​សេដ្ឋកិច្ច និង​ក្បាលម៉ាស៊ីន​ជំរុញ​កំណើនសេដ្ឋកិច្ច​សំខាន់ៗ​របស់​កម្ពុជា ជាពិសេស វិស័យ​សំណង់​, ទេសចរណ៍​, និង​ការនាំចេញ​ទំនិញ​នៅតែ​បន្ត​រង​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​វិបត្តិ ដែល​បង្កឡើង​ដោយ​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩​។
​រដ្ឋាភិបាល​បានធ្វើ​អន្តរាគមន៍​ផ្នែក ហិរញ្ញវត្ថុ​ក្នុង​កម្រិត​មួយ​ដែល​មិន​ធ្លាប់មាន​ក្នុង​ទំហំ ៥​ភាគរយ​នៃ​ផ​.​ស​.​ស អមដោយ​គោលនយោបាយ​ផ្នែក​រូបិយវត្ថុ​សម្រាប់​ជួយ​សម្រួល​ស្ថានភាព​ទៀតផង​។ ពេលនេះ​សំខាន់​ណាស់​ដែល​អាជ្ញាធរ​កម្ពុជា គប្បី​ត្រៀម​រៀបចំ​យុទ្ធសាស្ត្រ មាន​ប្រសិទ្ធភាព​មួយ​សម្រាប់​ស្តារ​សេដ្ឋកិច្ច​ឲ្យ​រើប​ឡើងវិញ​នៅក្រោយ​វិបត្តិ​កូ​វីដ​១៩​។​

​នៅមុន​ពេល​មាន​វិបត្តិ​សកល​កើតឡើង​ដោយសារ​ការផ្ទុះ​រាលដាល​ជំងឺ​កូ​វិដ​១៩ កម្ពុ​ជាមាន​សេដ្ឋកិច្ច​ដែលមាន​កំណើន ដល់​ទៅ ៧,១​ភាគរយ​ក្នុង​ឆ្នាំ​២០១៩​។ នៅ​ឆ្នាំ​២០២០​នេះ ការ​រាលដាល​ជំងឺ​នេះ បាន​ប៉ះពាល់​យ៉ាងដំណំ​ទៅលើ​ក្បាល ម៉ាស៊ីន​កំណើន​ធំៗ​របស់​កម្ពុជា ពិសេស វិស័យ​សំណង់​, ទេសចរណ៍ និង​ផ្នែក​នាំចេញ​ទំនិញ ដែល​ទាំងអស់នេះ មាន​ចំណែក​ជាង ៧០​ភាគរយ ក្នុង​កំណើន​សរុប និង ៣៩​ភាគរយ នៃ​ការងារ​មាន​ប្រាក់កម្រៃ​ទាំងអស់ ក្នុង​ឆ្នាំ​២០១៩​។ ប៉ុន្តែ ជំងឺ​កូ​វីដ​១៩ បានធ្វើ​ឲ្យ​វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​ទ្រឹង ដែលជា​វិស័យ​មានការ​ពឹងពាក់​ខ្លាំង​ទៅលើ​ការ វិនិយោគ​ពី​បរទេស​។ ការនាំ​ចូល​ដែក​និង​ស៊ីម៉ងត៍​ក្នុងអំឡុង ៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២០ បាន​ធ្លាក់ចុះ ៤៥,១​ភាគរយ និង ៨,២​ភាគរយ រៀងៗ​ខ្លួន ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន ដោយ​គម្រោង​សាងសង់​ធំៗ​មួយចំនួន​ត្រូវ​ផ្អាក​សកម្មភាព​។

​ដូចគ្នានេះដែរ ការ​រាលដាល​ជំងឺ​ទាញ​វិស័យ​នាំចេញ និង​បដិសណ្ឋារកិច្ច​របស់​ក​ម្ពុ​ជា​បាន​ដួលរលំ ដោយសារតែ​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ និង​វិធានការ​រាំងខ្ទប់​ឲ្យ​នៅ​មួយកន្លែង​។ ចំនួន​ភ្ញៀវ​មកដល់​បាន​ធ្លាក់ចុះ​ប្រហែល ៦៤,៦​ភាគរយ ក្នុងកំឡុងពេល ៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២០​។ ការធ្លាក់ចុះ​យ៉ាងគំហុក​នូវ​តម្រូវការ​លើ​សកលលោក បាន​បណ្តាល​ឲ្យ​វិស័យ កម​ន្ត​កម្ម​របស់​កម្ពុជា​ចុះខ្សោយ​។ ការនាំចេញ​ផលិតផល​កាត់ដេរ​, សម្ភារ​ធ្វើដំណើរ និង​ស្បែកជើង បាន​ធ្លាក់ចុះ ៧,២​ភាគរយ ក្នុងកំឡុងពេល ៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២០ ហើយ​ទន្ទឹមគ្នា​នោះ ការ​នា​ចូល​ក្រណាត់​សម្រាប់​យកមក​កាត់ដេរ បាន​ធ្លាក់ចុះ ៨៥,៤​ភាគរយ​។​

​ការ​ឡើងថ្លៃ​ម្ហូបអាហារ​ក្នុងពេល​ថ្មីៗ​នេះ បាន​រុញ​អតិផរណា​ឲ្យ​ឡើងដល់ ៣,១​ភាគរយ ក្នុង​ខែកក្កដា ឆ្នាំ​២០២០​។ ការ​នាំចូល​ធ្លាក់ចុះ​ខ្លាំង ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ការស្រុតចុះ​តម្រូវការ​ក្នុងស្រុក​។ ការ​នាំចូល​រថយន្ត​គ្រួសារ​និង​ម៉ូតូ ដែលជា​ទំនិញ​នាំចូល​ប្រើ​មក​យូរហើយ​នៅ​កម្ពុជា បាន​ទាញ​ធ្លាក់ចុះ ២១,៨​ភាគរយ និង ៣០,៩​ភាគរយ រៀងៗ​ខ្លួន​។ ដោយសារ​ការធ្លាក់ចុះ​នៃ​ការនាំចេញ មាន​ទំហំ​ច្រើនជាង​ការទូទាត់​នៃ​ការនាំ​ចូល វា​ធ្វើ​ឲ្យ​ឱនភាព​គណនេយ្យ​ចរន្ត​រីក​ធំ ហើយ​ត្រូវបាន​ព្យាករ​ទុក​ថា នឹង​ឡើងដល់ ១២,៨​ភាគរយ​នៃ​ផ​.​ស​.​ស ក្នុង​ឆ្នាំ​២០២០ ប្រៀបធៀប​ទៅនឹង​អត្រា ១០​ភាគរយ​នៃ​ផ​.​ស​.​ស ក្នុង​ឆ្នាំ​២០១៩ ដែល​គេ​រំពឹងថា ចាំបាច់​ត្រូវមាន​ការហូរចូល​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ដើម្បី​ជួយ​ទ្រទ្រង់​។ ទុនបម្រុង​ជាតិ​សរុប​ត្រូវបាន​ព្យាករ​ទុក​ថា នឹង​នៅមាន​ត្រឹម ១៩​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០២០ ឬ​សមមូល​រយៈពេល ៧​ខែ​នៃ​ការនាំ​ចូល​៕
​ដោយ​៖CEN


spot_img
×