Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​ការប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​កម្រង​សិស្ស​មធ្យមសិក្សា​ទូរ​ទាំង​ខេត្ត​ឆ្នាំ ២០១៩-២០២០​នេះ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​រកឃើញ​ក្រុម​កីឡាករ ដែល​ជាប់​ជ័យលាភី​ហើយ​

spot_img

​តាកែវ​៖ ឆ្លងកាត់​ការប្រកួត​កីឡា​យ៉ាង​ស្វី​ត​ស្វា​ញ​អស់​រយៈពេល ៤​ថ្ងៃ កន្លងមក​ចាប់ពី​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ​២០២០ មកដល់​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​នៃ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តតាកែវ បាន​រកឃើញ​ម្ចាស់​ជ័យលាភី​ហើយ ។

​ថ្លែង​ក្នុង​ឳ​កាស​បិទ​វគ្គ​ការប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​ទូទាំង​ខេត្ត​សិស្ស​មធ្យមសិក្សា នា​រសៀល​ថ្ងៃទី​២៨ ខែកញ្ញា​នេះ នៅ​ទីលាន​បាល់ទាត់​សាលា​គរុកោសល្យ​និង​វិ​ក្រិត​ការ​ខេត្ត លោក ឡោ វី​រិ​ទ្ធ ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា បាន​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​កីឡាការិនី ដែល​ទទួលបាន​ជ័យ​លី​ភី ត្រូវតែ​បន្ត​ហ្វឹកហាត់​បន្ថែមទៀត ទៅលើ​បច្ចេកទេស​នៃ​ការលេង​កីឡា នីមួយៗ ។​

លោក​បន្តថា នៅក្នុង​ការរៀបចំ​ប្រកួត​កីឡា​នេះដែរ គឺ​មន្ទីរ​បាន​គោរព​ទៅនឹង​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​មុន​ការប្រកួត គឺ​មន្ទីរ​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​ធ្វើការ​វាស់​កម្តៅ​គ្រប់​កីឡាករ​ទាំងអស់ និង​តម្រូវអោយ​រក្សា​គម្លាត​ពីរ​គ្នា ២​ម៉ែត្រ ។​

​លោក​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តតាកែវ បាន​លើកឡើងថា នេះ​ជា​លទ្ធផល​មួយ​ដែល​ធ្វើអោយ​យើង​បានដឹង​ច្បាស់​ថា នៅក្នុង​ខេត្ត​របស់​យើង​បាន​នឹង​កំពុង​តែមាន​ចលនា​ផុលផុស លើសវិស័យ​កីឡាបាល់ទាត់ បាល់ទះ និង​កីឡាបាល់បោះ​ខ្លាំង ក៏ដូចជា​អ្នកគាំទ្រ​ផងដែរ ដូច្នេះ​ដើម្បី​ពង្រឹង​ការងារ​កីឡា​នេះ​ឡើងវិញ គណៈ​គ្រប់គ្រង​នៅ​ការិយាល័យ​អប់រំ​កាយ និង​កីឡា​នៅតាម​បណ្តា​ស្រុក​នានា​ក្នុង​ខេត្តតាកែវ ចាប់ពីពេលនេះ​តទៅ ត្រូវតែ​ជំរុញ​ដល់​ការលេង​កីឡា នៅតាម​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​បាន​ផុល​ផស​ឡើងវិញ ពីព្រោះ​ការលេង​កីឡា បាន​ជួយ​ឲ្យ​រាងកាយ​របស់​យើង​មាន​ភាព​មាំមួន មាន​សុខ​ភាពល្អ និង​បាន​ជៀស​ឆ្ងាយ​ពី​អំពើ​ឧបាយ​មុខ និង​គ្រឿងញៀន​ផងដែរ ។

​សូមបញ្ជាក់​ផងដែរ​ថា ចំពោះ​ម្ចាស់​ជ័យ​លី​ភី​លើ​ការប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​កម្រង​សិស្ស​មធ្យមសិក្សា​ទូទាំង​ខេត្តតាកែវ ឆ្នាំ​២០១៩-២០២០ នេះ​វិញ្ញាសា​កីឡាបាល់ទាត់​បុរស លេខ​១ បាន​ទៅលើ​ក្រុមបាល់ទាត់​កម្រង​សិស្ស​មធ្យមសិក្សា​ស្រុក​បាទី លេខ​២ ក្រុមបាល់ទាត់​កម្រង​សិស្ស​មធ្យមសិក្សា​ស្រុក​គីរីវង់ និង​លេខ ៣ បាន​ទៅលើ​ក្រុមកីឡា​បាល់ទាត់​កម្រង​សិស្ស​មធ្យមសិក្សា​ក្រុង​ដូន​កែវ និង​ចំណាត់​ថ្នាក់លើ​វិញ្ញាសា​ជាច្រើន​ទៀត​។

​សូមបញ្ជាក់​ផងដែរ​ថា ការប្រកួត​ពានរង្វាន់​កម្រង​ម​ធ​ម្យ​សិក្សា​នេះ លើ​វិញ្ញាសា​បាល់ទាត់​បុរស​គឺ​ក្រុមបាល់ទាត់​ស្រុក​គីរីវង់ ប្រកួត​ជាមួយនិង​ក្រុមបាល់ទាត់​ស្រុក​បាទី ដោយ​ក្នុង​ការប្រកួត​ក្នុង​តង់​ទី​១ នៅ​នាទី ២២​នាទី ក្រុមបាល់ទាត់​ស្រុក​គីរីវង់​បាន​ស៊ុត​បញ្ចូល​ទី​បាន ១​គ្រាប់​ដោយ​កីឡា​ករលេខ ១០ ទៅលើ​ស្រុក​បាទី លុះ​មក​តង់​ទី ២ ក្នុង​នាទី ៤៨ ក្រុមបាល់ទាត់​ស្រុក​បាទី បាន​ទាត់​ចូល​មួយ​គ្រាប់​វិញ​តាម​ស្មើ​បានសម្រេច​ជាមួយនឹង​ស្រុក​គីរីវង់ លុះ​មកដល់​នាទី ៥៣ ជិត​ចប់​តង់​ទី​២ ក្រុមបាល់ទាត់​ស្រុក​បាទី បាន​រកបាន ១​គ្រប់​ទៀត នាំមុខ​ក្រុមបាល់ទាត់​ស្រុក​គីរីវង់ ក្នុង​លទ្ធផល ២ ទល់ ១ បញ្ចប់​ការប្រកួត ក្រុមបាល់ទាត់​កម្រង​ម​ធ​ម្យ​សិក្សា ស្រុក​បាទី ជា​ម្ចាស់​ជើងឯក​លើ​វិញ្ញាសា​បាល់ទាត់​បុរស ប្រចាំឆ្នាំ​សិក្សា ២០១៩ ២០២០ ប្រចាំ​ខេត្តតាកែវ រីឯ​ស្រុក​គីរីវង់​ជា​ជើងឯក​រង ៕​ដោយ​៖ តាកែវ​

spot_img
×