Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នី មុន្នីនាថ ភ្ញាក់​ស្រឡាំងកាំង ពេល​ឃើញ​រូប​ខ្លួនឯង ក្បាល​ត្រងោល​ដូច​ដូនជី ទើប​ខូចចិត្ត​!

spot_img

​ភ្នំពេញ​៖ អ្នកណា​ដែលថា​មិន​ស្គាល់​ទៅ ពី​តារា​ទឹកភ្នែក នី មុន្នីនាថ ជា​តារា​សម្តែង​ដ៏​មានឈ្មោះ​ល្បី​មួយ​ដួង នៅក្នុង​រង្វង់​សិល្បៈ ដែល​ពុំទាន់​ឃើញ​មាន​តារា​សម្តែង​ជំនាន់​ក្រោយ​ណា អាច​ផ្តួល​តំណែង​ឯក​របស់​នាង​បាន​នៅឡើយ ព្រោះតែ​សមត្ថភាព​នៃ​ទេពកោសល្យ​សិល្បៈ​របស់​នាង​ខ្ពស់ ជាពិសេស​ការសម្តែង​ទឹកភ្នែក​នេះ​តែម្តង​។​

​ថ្មីៗ​នេះ កញ្ញា នី មុន្នីនាថ បានធ្វើ​ឲ្យ​មហាជន ជាពិសេស​អ្នកគាំទ្រ​ឡើង​ស្រឡាំងកាំង​តែម្តង ក្រោយពី​បានឃើញ​រូបនាង​សម្តែង​នៅក្នុង Trailer រឿងភាពយន្ត​ជីវិត «​ឡា​ឡែ​ន​ម៉ា​លីន​» ដោយ​កោរសក់​អស់ពី​ក្បាល (​ត្រងោល​) បែបនេះ ដែល​គេ​មិន​នឹកស្មានថា រូបនាង​ហ៊ាន​លះបង់​សក់​ជាទី​ស្រឡាញ់​របស់ខ្លួន​យ៉ាងនេះ ខណៈដែល​រូបនាង​ក៏បាន​លាន់មាត់​ស្រឡាំងកាំង​នឹង​រូប​ខ្លួនឯង​យ៉ាង​ដូច្នេះ​ថា​៖ «​មើលរូប​ខ្លួនឯង​មិន​ចង់​ស្គាល់​អត់​សក់​អ៊ីចឹង​ម្យ៉ាងដែរ​តើ ផ្សាយ​ទស្សនា​ថ្ងៃស្អែក​ម៉ោង​៩​យប់​ចា​»​។​

​នេះ​ចាត់ទុកជា​លើក​ទី​១​ហើយ ដែល​គេ​បានឃើញ​តារា​ទឹកភ្នែក មុន្នីនាថ សម្តែង​ជា​តួ​ដែល​ត្រូវ​កោរសក់​ក្បាល​បែបនេះ ពុំ​ធ្លាប់​បានឃើញ​ពីមុនមក​។ តែ​យ៉ាងណា នេះ​គ្រាន់តែ​ជា​បច្ចេកទេស​កាត់ត នៅក្នុង​ការសម្តែង​សាច់រឿង​ថ្មី​នេះ​ប៉ុណ្ណោះ​។​

​ជាក់ស្តែង​ថ្មីៗ​នេះ​ផងដែរ គេ​ក៏​បានឃើញ នី មុន្នីនាថ បានបង្ហាញ​មុខជា​ថ្មី​នៅក្នុង​ការងារ​សិល្បៈ​ដែលមាន​ទាំង​ការសម្តែង ថត​ស្ប៉ត និង​ចូលរួម​នៅក្នុង​កម្មវិធី​នានា​របស់​មិត្តភក្តិ ជាមួយ​ភាពស្រស់​ស្រាយ​យ៉ាង​ប្លែក ស្រប​នឹង​ដំណឹង​លេច​ឮថា នាង​កំពុង​លួច​សាង​ស្នេហ៍​ស្ងាត់ៗ​ជាមួយ​គូស្នេហ៍​ម្នាក់ ដែល​បុរស​នោះ​ជា​អ្នករស់នៅ​អូស្ត្រាលី​ផងដែរ​៕ ដោយ​៖ លឹម ហុង​


spot_img
×