Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ហ៊ុន សែន ដក​លោក ស៊ិន វណ្ណ​វុ​ឌ្ឍ ពី​តំណែង​អភិបាលស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​

spot_img

​ភ្នំពេញ​៖ យោងតាម​អនុក្រឹត្យ​នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានសម្រេច​ដក​លោក ស៊ិន វណ្ណ​វុ​ឌ្ឍ ពីមុខ​តំណែង​ជា​អភិបាលស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដោយ​ឱ្យមក​ធ្វើការ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ជំនួស​វិញ​។

​យោងតាម​ប្រភព​បាន​គូសបញ្ជាក់ថា ការដកតំណែង​អភិបាលស្រុក​កោះ​ញែក​រូបនេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមការងារ​អន្តរក្រសួង​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​ការកាន់កាប់​រាន ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ ស្ថិតក្នុង​ខេត្តមណ្ឌលគិរី បាន​រកឃើញថា​ខ្វះ​ការទទួលខុសត្រូវ​ក្នុងការ​បំពេញ​តួនាទី ភារកិច្ច​របស់ខ្លួន និង​ពុំបាន​ចូលរួម​ថែរក្សា​ការពារ​ផល​ត​ប្រយោជន៍​សាធារណៈ ក៏ដូចជា​ដីព្រៃ​តាំងពី​រូបលោក​កាន់​មុខតំណែង​ជា​អភិបាលស្រុក​កែវ​សីមា​មកម្ល៉េះ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅនេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​ការកាន់កាប់​រាន ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ ស្ថិតក្នុង​ខេត្តមណ្ឌលគិរី​។ ការបង្កើត​ក្រុមការងារ​នេះ​ធ្វើឡើង បន្ទាប់ពី​មាន​សកម្មភាព​កាប់​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ដោយ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ ដែលមាន​ការសង្ស័យ​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​នៅក្នុង​ខេត្ត​។​

ក្រៅតែពី​ការដកតំណែង​អភិបាលស្រុក​កោះ​ញែក​ហើយ​នោះ មាន​មន្ត្រី​ក្នុង​ខេត្ត​ជាច្រើនរូប​ទៀត ក៏ត្រូវ​បានសម្រេច​ដក​តួនាទី និង​ដាក់ពិន័យ​ទៅតាម​ច្បាប់រដ្ឋបាល​ផងដែរ​។ ការសម្រេច​ដក​អភិបាលស្រុក និង​ដាក់ពិន័យ​ទៅលើ​មន្ត្រី​ពាក់ព័ន្ធ​ការរំលោភ​ដីធ្លី នៅ​ខេត្តមណ្ឌលគិរី ជាការ​បង្ហាញឱ្យឃើញ​ពី​វិធានការ​ដ៏​ម៉ឺង​មាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អនុវត្តន៍​ទោសទណ្ឌ​ទៅតាម​ច្បាប់​ចំពោះ​មន្ត្រី​ទាំងឡាយ ដែល​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​របស់​រដ្ឋ ហើយ​វិធានការ​នេះ​ក៏​ទទួលបាន​នូវ​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​ផងដែរ​៕ដោយ៖កូឡាប

spot_img
×