Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​អ្នក​ស្គាល់ Rose ទេ ជួយ​ប្រាប់តៗ​គ្នា​ផង​! ហាង​កែ​សម្ផស្ស​មួយ​នេះ​ប្រកាស​កាត់​ភ្នែក​ឲ្យ Free ព្រោះ​យល់ឃើញថា​…

spot_img

​ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត និង​មហាជន​ទាំង​ក្មេង​ចាស់​ជាច្រើន​បាន​ស្គាល់​រួចហើយ តារាសម្តែង​កញ្ញា Rose ដែល​កំពុងមាន​ឈ្មោះ​បោះ​សំឡេង និង​ជាពិសេស​ជាទី​ចាប់អារម្មណ៍​ពី​អ្នក​ពូកែ​ចាំ​បាញ់ (​ចំអក​ឡកឡាយ​ឲ្យ​) បន្ទាប់ពី​រូបនាង​បាន​ជួប​រឿង​មិនល្អ​ផ្ទួនៗ ដែល​ចុងក្រោយ​គឺ​រឿង​ថា​ឲ្យ​មីង​ម្នាក់​នៅលើ Tik Tuk មិន​ស្គាល់​ខ្លួន ហាក់ដូច​មិន​ស្គាល់​ក្រដាស 10$ ក្រដាស 20$ ឬ វិមានឯករាជ្យ ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​នៅលើ​បណ្តាញ​សង្គម​បានឮ​ហើយ​ពិតជា​គួរ​ឲ្យ​ហួសចិត្ត​ជាខ្លាំង​។​

​ងាក​មក​ចាប់អារម្មណ៍​ពី​សម្ផស្ស​របស់ Rose វិញ ឃើញថា​ស្រស់ស្អាត​ប្លែក​មួយបែប ដោយមាន​ទម្រង់​មុខ​ពងក្រពើ ថ្គាមខ្លា និង​ភ្នែក​ធំៗ​ដូច​កូនក្រមុំ​តុក្កតា​ជ័រ និង​ដើមទ្រូង​ដ៏​ទ្រលុកទ្រលន់​គួរ​ឲ្យ​ទាក់ទាញ​។ ប៉ុន្តែ ទាស់​ត្រង់​ថា ទម្រង់​ប្រឡង់​ភ្នែក​របស់​នាង​ហាក់​ខូង​ជ្រៅ​បន្តិច ដែល​មើលទៅ​ស្រទន់​ស្លក់​ស្ទើរ​គ្រប់ពេល ប្រៀបដូចជា​មនុស្ស​គេង​មិន​គ្រប់ ព្រោះតែ​ពិបាក​ចិត្តនឹង​រឿង​គេ​ចាំតែ​ចាប់កំហុស ឬ​យ៉ាងណា​នោះទេ​។

​ទាក់ទង​នឹង​បញ្ហា​នេះ​ផងដែរ Rose ក៏​ធ្លាប់បាន​ធ្វើការ​បកស្រាយ​ថា បងប្អូន សាច់ញាតិ​គ្រួសារ និយាយ​រួម​ពូជពង្ស​របស់​នាង​គឺ​សុទ្ធ​តែមាន​ទម្រង់​ភ្នែក​បែបនេះ​ទាំងអស់គ្នា​ហ្នឹង មិនមែន​ភ្នែក​ខូង​ជ្រៅ​ដោយសារ​គេង​មិន​គ្រប់គ្រាន់​នោះទេ​។​

​ក្រោយពី​បានកត់សម្គាល់​ឃើញថា សម្ផស្ស​របស់ Rose នៅ​ខ្វះ​ត្រង់ចំណុច​នេះ ថ្មីៗ​នេះ ម្ចាស់​ហាង​កែ​សម្ផស្ស​មួយ បានប្រកាស​ស្វែងរក Rose ដើម្បី​កែទម្រង់​ភ្នែក​របស់​នាង​ឲ្យ​កាន់តែ​ស្រស់ស្អាត​ទាក់ទាញ ដោយ​ឥតគិតថ្លៃ​។​

​ក្នុងនោះ បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក D89 Beauty & academy បាន​បង្ហោះ​សារ​ភ្ជាប់​រូប​របស់ Rose ដោយបាន​ប្រកាសថា​៖ «​ចង់​កាត់​ភ្នែក​ឲ្យ​ចែ Rose ដល់​ហើយ ព្រោះ​មើលទៅ​សឹម​រហូត បើ​កាត់​ប្រហែល​សម​នឹង​ទម្រង់​មុខ​គាត់​ជាង​នេះ បងៗ​មាន​អ្នកណា​ស្គាល់​ចែ Rose អត់ ប្រាប់​ផង​ថា D89 កាត់​ភ្នែក​ឲ្យ​គាត់ Free»៕ ដោយ​៖ លឹម ហុង​

 

spot_img
×