Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តេញ​ជនជាតិ​ចិន​១​នាក់ ទៅ​ប្រទេស​កំណើត​វិញ​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស មនុស្សឃាត ប្រព្រឹត្ត​នៅ​ប្រទេស​ចិន​

spot_img

​ភ្នំពេញ​៖ នា​ព្រឹក ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​ការចង្អុល​ដឹកនាំ​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​អញ្ញាត​ឲ្យ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ធ្វើការ​បណ្តេញចេញ​ជន​ជាតិចិន​ចំនួន ១​នាក់ ទៅ​ប្រទេស​កំណើត​វិញ​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស មនុស្សឃាត ប្រព្រឹត្ត​នៅ​ប្រទេស​ចិន ហើយ​រត់​មក​លាក់ខ្លួន​នៅ​ប្រទេស​កម្ពុជា ហើយ​ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក កែម សារិន ប្រធាន​នាយកដ្ឋាន ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ឲ្យ​ដឹងថា ជនជាតិ​ចិន​នេះ​មានឈ្មោះ HUANG CHENYANG ភេទ​ប្រុស អាយុ ២២​ឆ្នាំ ពាក់ព័ន្ធ​ទៅនឹង​បទល្មើស មនុស្សឃាត ប្រព្រឹត្ត​នៅ​ប្រទេស​ចិន ដែល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​ប​ង្រា​ប​កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២០ ដែលមាន​ការសម្របសម្រួល​ផ្លូវច្បាប់ ពី​លោក គុជ គឹម​ទ្បុ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ត្រូវបាន​បណ្តេញចេញ​តាម​ប្រកាស​ក្រសួងមហាផ្ទៃ ហាម​ចូល​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ស្ថាពរ ដោយមាន​កម្លាំង​សមត្ថកិច្ច​ចិន​អមដំណើរ តាម​ជើងយន្តហោះ​លេខ CZ8314 វេលា​ម៉ោង ១២​និង​០៥​នាទី ទៅ​ប្រទេស​ដើម​វិញ ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​បន្ត​៕ ដោយ​៖​កូ​ឡាប​

spot_img
×