Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជំ​រុញឱ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ បន្ត​យកចិត្តទុកដាក់​អនុវត្ត​មុខងារ​វិស័យ​បរិស្ថាន ដើម្បី​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​អនុវត្ត​ការងារ​បម្រើ និង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​

spot_img

​កំពត ៖ នៅក្នុង​ពី​ធី​បើក​សិក្ខាសាលា​ថ្នាក់​តំបន់ ស្តីពី​ការផ្តល់​បច្ចេកទេស​អនុវត្ត​មុខងារ​វិស័យ​បរិស្ថាន ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទី​រួម​ខេត្តកំពត ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ បន្ត​យកចិត្តទុកដាក់​អនុវត្ត​មុខងារ​វិស័យ​បរិស្ថាន ដែល​ក្រសួងបរិស្ថាន​បានធ្វើ​ប្រតិភូកម្ម និង​ការប្រគល់​មុខងារ​គ្រប់​គ្រប់​ជូន ដើម្បី​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​អនុវត្ត​ការងារ​បម្រើ​និង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

​ឯកឧត្តម​បាន​ថ្លែងថា យើង​ទាំងអស់ គ្នា​ត្រូវ​បន្ត​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ជាពិសេស​ក្នុង​វិស័យ​បរិស្ថាន​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការ​គ្រប់​គ្រង់​សំណល់​គ្រប់​ប្រភេទ​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ធានាបាន​នូវ​គុណភាព​បរិស្ថាន និង​និរន្តរភាព​បរិស្ថាន ហើយ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​លើ​ការងារ​អភិរក្ស​ធនធានធម្មជាតិ​ដែល​យើង​មាន ឱ្យបាន​គង់វង្ស​សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​រាប់​ជំនាន់​ត​ទៅមុខទៀត​។

​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី​ការផ្តល់​បច្ចេកទេស​អនុវត្ត​មុខងារ​វិស័យ​បរិស្ថាន ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នឹងត្រូវ​រៀបចំ​ពីថ្ងៃ​ទី​២៨ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទី​រួម​ខេត្តកំពត​ដោយមាន​ការចូលរួម ពី​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ចំនួន ៤ ខេត្ត​រួមមាន​ខេត្តកំពត ខេត្ត​ព្រះសីហនុ ខេត្ត​កែប និង​ខេត្តតាកែវ​។ នេះ​គឺជា​លើក​ទី​២ ហើយ​ដែល​ក្រសួងបរិស្ថាន​បានរៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់ ស្តីពី​ការផ្តល់​បច្ចេកទេស​អនុវត្ត​មុខងារ​វិស័យ​បរិស្ថាន​ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ សិក្ខាសាលា​ថ្នាក់​តំបន់​លើក​ទី​១ រៀបចំឡើង​នៅ​ខេត្ត​កំពង់ ធំ​។ សិក្ខាសាលា​ថ្នាក់​តំបន់​នេះ​រៀបចំឡើង​ដោយ​ក្រសួងបរិស្ថាន​ក្នុង​គោលបំណង​ដើម្បី​បំពាក់បំប៉ន សមត្ថភាព​មន្ត្រីរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អំពី​បច្ចេកទេស​អនុវត្ត​មុខងារ​វិស័យ​បរិស្ថាន​ដែល​ក្រសួង​បានធ្វើ​ប្រតិភូកម្ម និង​ប្រគល់​មុខងារ​ជូន​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។
​ក្នុង​រយៈពេល ៣ ថ្ងៃ​នៃ​សិក្ខាសាលា​ថ្នាក់​តំបន់​នេះ មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន នឹងធ្វើ​បង្ហាញជូន​ដល់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​នូវ​ទស្សនទាន នៃ​ការអនុវត្ត​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ការគ្រប់គ្រង​សំណល់​រឹង​តាម​ទីប្រជុំជន ការគ្រប់គ្រង​ប្រព័ន្ធ​លូ និង​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ការបណ្តុះបណ្តាល​បច្ចេក​ទេស​អនុវត្ត​មុខងារ​ការអភិវឌ្ឍ​ដោយ​ចីរភាព មុខងារ​ផ្សព្វផ្សាយ​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន ការងារ​គ្រប់គ្រង​សហគមន៍​តំបន់ការពារធម្មជាតិ និង​ការគ្រប់គ្រង​ប្រព័ន្ធ​តំបន់​ការពារ ធម្មជាតិ​។​

​ឯកឧត្តម សាយ សំ​អាល់ បាន​គូសបញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្រសួងបរិស្ថាន​ក្នុងការ​ធ្វើកំណែទម្រង់​ក្នុង​វិស័យ​បរិស្ថាន​នាពេល​កន្លងមក និង​ការគិតគូ​រលើ​ការបង្កើត​សេដ្ឋកិច្ច មូលដ្ឋាន​និង​បង្កើត​ការងារ​ថ្មីៗ​ជូន​ប្រជាពលរដ្ឋ និង​បង្កើន​ចំណូល​សម្រាប់​ពលរដ្ឋ​មូលដ្ឋាន​តាមរយៈ​ការ ជំរុញ​ទេសចរណ៍ធម្មជាតិ ការជំរុញឱ្យ​មានការ​ផ្សព្វផ្សាយ​និង​ប្រើប្រាស់​ផលិតផល​របស់​ប្រជា​សហគមន៍ និង​ការពង្រឹង​តួនាទី​របស់​សហគមន៍​ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ សត្វព្រៃ​ព្រៃឈើ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងថា​កម្ពុជា​ទទួល​ប្រែក្លាយ​ពី​ប្រទេស ដែល​គេ​ចោទប្រកាន់​ពីមុន​ថា​ជា​ប្រទេស​កាប់​ឈើ មក​បច្ចុប្បន្ន​ថា​ជា​ប្រទេស​ដែល​ការពារ​បាន​ព្រៃឈើ និង​ទទួលបាន​ជោគជ័យ​ក្នុង​ការលក់​ឥណទាន​កាបូន នៅលើ​ទីផ្សារ​អន្តរជាតិ​៕​ដោយ​៖​កូ​ឡាប​

spot_img
×