Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​ស្តីពី «​ហិរញ្ញប្បទាន នៃ​របៀបវារៈ​សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព​ឆ្នាំ​២០៣០ ក្នុង​កាលៈទេសៈ​កូ​វីដ​-១៩ និង​ពេលខាងមុខ​»

spot_img

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​ស្តីពី «​ហិរញ្ញប្បទាន​នៃ​របៀបវារៈ​សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព​ឆ្នាំ​២០៣០ ក្នុង​កាលៈទេសៈ​កូ​វីដ​-១៩ និង​ពេលខាងមុខ​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​វីដេអូ​ថត​ទុកជាមុន​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ​តប​តាម​ការអញ្ជើញ​រួម​របស់ ឯកឧត្តម អាន់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ៉េ​ស អគ្គលេខាធិការ​អង្គការ សហប្រជាជាតិ ឯកឧត្តម ចេ​ស្ទី​ន ទ្រូ​ដូ នាយករដ្ឋមន្ត្រី​កាណាដា និង​ឯកឧត្តម អេ​ន​ដ្រូ ហ្វូ​ណេ​ស នាយករដ្ឋមន្ត្រី​ហ្សា​ម៉ា​អ៊ុក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​ស្តីពី «​ហិរញ្ញប្បទាន​នៃ​របៀបវារៈ សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព​ឆ្នាំ​២០៣០ ក្នុង​កាលៈទេសៈ​កូ​វីដ​-១៩ និង​ពេលខាងមុខ​” ដែល​នឹង ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​វីដេអូ​ថត​ទុកជាមុន ដែល​រៀបចំឡើង​ស្របពេល​សម័យប្រជុំ​លើក​ទី​៧៥ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ប្រកបដោយ​អត្ថន័យ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​គូសបញ្ជាក់​អំពី​វិធានការ​សម្រាប់​រយៈពេល​ខ្លី មធ្យម និង​វែង ដែល​អាច​ចាត់ទុកថា​មាន​ប្រសិទ្ធភាព​បំផុត ក្នុងការ​ដោះស្រាយ​វិបត្តិ​បច្ចុប្បន្ន និង​ដើម្បី​អាច​សម្រេចបាន​នូវ​របៀបវារៈ សម្រាប់​ការអភិវឌ្ឍ​ប្រកប ដោយ​ចីរភាព​ឆ្នាំ​២០៣០ ព្រមទាំង​ការពង្រឹង​ភាព​ធន់ បរិ​យា​ប័ន្ន និង​ចីរភាព​សម្រាប់​រយៈពេល​វែង​។ សម្តេច​តេ​ជោ នឹង​ផ្តល់​អនុសាសន៍​មួយចំនួន​ពាក់ព័ន្ធ​នឹង​តួនាទី​របស់​អង្គការសហប្រជាជាតិ ក្នុងការ ជួយ​រដ្ឋ​សមាជិក ដើម្បី​ជម្នះ​វិបត្តិ​នាពេល​បច្ចុប្បន្ន និង​កសាង​អនាគត​ប្រសើរ​ជាង​មុន​៕​ដោយ​៖​កូ​ឡាប​


spot_img
×