Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធីសាស្ត្រ​មួយចំនួន ដើម្បី​បង្ការ​ខ្លួន​ពីរ​ន្ទះ​

spot_img

​ភ្នំពេញ​៖ រន្ទះ​គឺជា​បាតុភូត​អគ្គីសនី​ធម្មជាតិ មានកំ​លាំង​រាប់ម៉ឺន​វ៉ា​ត់​វ៉ុល ដែល​កើត​ពី​ដុំ​ពពក​ទឹក​ប៉ះគ្នា​ជាមួយ​ប៉ូល បូក ដក បង្កើតជា​អគ្គិសនី និង​រក​ទី​ខ្ពស់​ណាមួយ​ដើម្បី​ចំឡង​មក​ផែនដី​។​

​ស្របពេល​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​ទទួលរង​នូវ​ឥទ្ធិពល​ព្យុះ​ពី​បណ្តា​ប្រទេសជិតខាង បាន​បណ្តាលឱ្យ​បណ្តា​ខេត្ត​ទាំងអស់ ក្នុងប្រទេស​រង​នូវ​បញ្ហា​អាកាសធាតុ​ភ្លៀង​ធ្លាក់​រាយប៉ាយ​ទូទាំងប្រទេស បង្ករ​ជា​បាតុភូត​ខ្យល់​កន្ត្រាក់ ជំនន់​ទឹកភ្លៀង​ក្នុង​បណ្តា​ខេត្ត​មួយចំនួន និង​ជាពិសេស​ផ្គរ​រន្ទះ​ដែល​បានសម្លាប់​មនុស្ស​ជា​បន្តបន្ទាប់​។​
​ដូច​ច្នេះ​ដើម្បី​បង្ការ​និង​ការពារ​ពី​ករណី​រន្ទះ យើង​សូម​លើកយក​ពី​វិធី​ការពារ​ខ្លួន​ខ្លះៗ​ដើម្បី​ចែករំលែក​ដល់​ទស្ស​និ​ច​ជន​។​

1- សូមកុំ​ប៉ះពាល់​លោហៈ ឬ​វត្ថុ​ដែល​ធ្វើ​ពី​ដែក ពេល​កំពុង​ភ្លៀង​។​

2- សូមកុំ​កាន់ កុំព្យូទ័រ ទូរស័ព្ទ កា​ម៉េ​រ៉ា ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ពេល​មេឃ​កំពុង​ភ្លៀង​។​

3- សូមកុំ​ជ្រក​ក្រោម​ដើមឈើ ព្រោះ​រន្ទះ​អាច​ចំលង​អគ្គីសនី​លឿន​ណាស់​ពី​ចុងឈើ​មក​គល់ និង​ចូល​ផែនដី ដោយ​កម្លាំង​ភ្លើង​រាប់លាន​វ៉ុល​។​

4- ហាម​ដើរ​កណ្តាលវាល​ពេល​មេឃ​កំពុង​ភ្លៀង​។​

5- ហាម​ដោះ​ស្បែក​ជើងពេល​ដើរ​ខណៈ​មេឃ​កំពុង​ភ្លៀង​។​

6- បើ​ឃើញ​ផ្លេកបន្ទោរ ត្រូវ​យកដៃ​បិត​ត្រចៀក​អង្គុយ​ចុះ ហើយ​ហាម​នៅក្បែរ​ប្រភពទឹក​។​

7- ចំពោះ​ជនរងគ្រោះ​ដោយ​រន្ទះបាញ់ ត្រូវយក​អ្នករបួស​ទៅ​ពេទ្យ​ឲ្យ​លឿន បើ​គ្មាន​ពេទ្យ​នៅក្បែរ ចូរ​រក​កន្លែង​ដី​ភក់​យក​អ្នក​ត្រូវ​រន្ទះ​ប្រលាក់​ដី​ផុ​ក​ឱ្យ​អគ្គិសនី​ចម្លង​ចូល​ផែនដី​ឱ្យ​លឿន 4-5​នាទី ធ្វើ​ចង្វាក់បេះដូង​ឱ្យ​ដើរ និង​ផ្លុំ​ខ្យល់​ចូល​សួត​។​

8- ចូរ​ប្រុងប្រយ័ត្ន​ចំពោះ​ឧបករណ៍​ដែល​ងាយ​ឆ្លង​ចរន្តអគ្គិសនី​ដែល​អាច​ស្រូប​រន្ទះ មានដូចជា​៖ ឌុយ​ភ្លើង ទូរស័ព្ទ ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក ទូទឹកកក ទូរទស្សន៍ ឬ​ចម្រឹង​ដែក​បង្អួច​ជាដើម​៕

ប្រែ​សម្រួល​ពី​: fb users

 


spot_img
×