Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេព បូ​ព្រឹក ក្តៅស្លឹកត្រចៀក​និង​សម្តី​បុរស​ម្នាក់​ខំ​មិន​មក​ខ្លួន​ថា ពួក​អា​ទើប​ងើប​ពី​ក្រ​

spot_img

​ភ្នំពេញ​៖ តារាចម្រៀង​ស្រី កញ្ញា ទេព បូ​ព្រឹក ដែល​កំពុង​ទទួលបាន​ជោគជ័យ​ខ្លាំង ក្រោយ​ចាប់ដៃ​សាង​ស្នេហ៍​ជាមួយ ជី ដេវីត ជារឿយៗ​តែង​បង្ហោះ​ពី​ភាពជោគជ័យ​របស់ខ្លួន តាមរយៈ​ការ​ទិញដូរ​គ្រឿង​ពេជ្រ រថយន្ត​សេរី​ទំនើប និង​ដំណើរ​កម្សាន្ត​នៅ​បរទេស​ជាដើម កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ឡាយ​វីដេអូ​បង្ហាញ​អារម្មណ៍​ខឹងសម្បារ​យ៉ាងខ្លាំង ទៅកាន់​បុរស​ម្នាក់​ដែល​បានខ​មិន​ពាក្យសម្តី​អសុរោះ​ហាក់​មើលងាយ​មកកាន់​នាង​និង​អ្នកមាន​ដែល​ទើប​ងើប​ពី​ក្រ​។​

​ក្នុង​វីដេអូ​ឡាយ​នៅក្នុង​រថយន្ត​ជាមួយ ជី ដេវីត ទេព បូ​ព្រឹក បាន​និយាយ​ទាំង​ឆួលចុងច្រមុះ អួលដើមក ទប់ទឹក​ភ្នែក​ស្ទើរ​មិន​ជាប់ ខឹង​ចិត្ត​ដែល​មិនគួរណា​បុរស​ម្នាក់​នោះ​ហ៊ាន​មើលងាយ​ខ្លួន​ដល់​ថ្នាក់​នេះ​។ ដោយ​ចោទ​ជា​សំនួរ​ជាច្រើន​ទៅកាន់​បុរស​ខាងលើ ថា​តើ​ខុស​ត្រង់ណា​បើ​គ្រាន់តែ​ខ្លួន​បង្ហោះ​ពី​ទ្រព្យសម្បត្តិ​លុយកាក់ ដែល​រកបាន​ពី​សមត្ថភាព ញើស​ឈាម និង​របរ​សុច្ចរិត​សុទ្ធសាធ​នោះ​? តើ​គ្រាន់តែ​ចង់​ចែករំលែក បង្ហាញ​ទៅកាន់​ហ្វេ​នៗ​ពីអ្វី​ដែល​ខ្លួន​ជោគជ័យ​ខុស​ដែរ​មែន​ទេ​? ម្យ៉ាងទៀត នាង​គ្រាន់តែ​ចង់បង្ហាញ​ទៅកាន់​ហ្វេ​នៗ​របស់​នាង​ថា មិនចាំបាច់​ទាល់តែ​ប្រកប​របរ​ទុច្ចរិត​ដែល​សង្គម​ស្អប់ខ្ពើម​ទើប​ជោគជ័យ​នោះទេ ឲ្យ​តែមាន​ការតស៊ូ​លើ​ការងារ​ដែល​ខ្លួន​ស្រឡាញ់​យូរ​ឬ​ឆាប់​គង់តែ​ជោគជ័យ​។ មិន​ត្រឹមតែ​ប៉ុ​ន្នោះ​នាង​បាន​បន្ថែមថា កុំ​តែ​បុរស​ខាងលើ​លុប​ខ​មិនទាន់​ទេ កុំ​អី​នាង​នឹងមិន​លើកលែង​ឲ្យ​ដាច់ខាត ព្រោះ​ពិតជា​ពិបាក​ទទួលយក​នូវ​សម្តី​ប្រមាថមើលងាយ​ទាំង​រស់​នោះ​ណាស់​។

​យ៉ាងណាក៏ដោយ​វីដេអូ​នោះ​ត្រូវបាន​លុបចោល​ភ្លាម​ក្រោយ​បញ្ចប់​ការ​ឡាយ ដោយ​ហ្វេ​នៗ​សង្ស័យថា ទំនងជា​នាង​មិន​ចង់​រំលឹក​ពី​មនុ​ស្សបែប​នោះ ឬ​មិន​ចង់​មានរឿង​វែងឆ្ងាយ​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×