Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ ៖ ក្រសួងពាណិជ្ជកម្ម បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​រក្សាបាន​នូវ​សន្និធិ​ទំនិញ និង​ស្ថេរភាព​តម្លៃ​ទំនិញ​ចាំបាច់​ប្រើប្រាស់​ប្រចាំថ្ងៃ​

spot_img

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប​ជាមួយ ឯកឧត្តម ប៉ា​ប្លូ កាំ​ង (Pablo Kang) ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​នូវ​ព័ត៌មាន​ស្ដីពី​កំណែទម្រង់ និង​គំនិត​ផ្ដួចផ្ដើម​ជាច្រើន​របស់​រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធ​ជាមួយ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ហើយ​ក្នុងនោះ ក្រសួងពាណិជ្ជកម្ម បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​រក្សាបាន​នូវ​សន្និធិ​ទំនិញ និង​ស្ថេរភាព​តម្លៃ​ទំនិញ​ចាំបាច់​ប្រើប្រាស់​ប្រចាំថ្ងៃ​។

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បន្តធ្វើ​បច្ចុប្បន្នភាព​ជូន ឯកឧត្តម​ឯកអគ្គរាជទូត អំពី​ដំណើរការ​នៃ​ការអនុវត្ត​ច្បាប់​ដូចជា ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ច្បាប់​ការពារ​អ្នកប្រើប្រាស់ ដែល​បានប្រកាស​ឱ្យប្រើ​ប្រាស់​រួចហើយ និង​ការរៀបចំ​សេចក្ដីព្រាងច្បាប់​ដូចជា ច្បាប់​ប្រកួតប្រជែង និង​ច្បាប់​សុវត្ថិភាព​ចំណីអាហារ​ជាដើម​។​

​ជា​កិច្ច​ឆ្លើយតប ឯកឧត្តម​ឯកអគ្គរាជទូត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង និង​លទ្ធផល​ដ៏​ល្អ​ដែល​កម្ពុជា​ទទួលបាន​ក្នុងការ​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូ​វីដ​-១៩​។ ទាក់ទង​នឹង​ការអនុវត្ត​ច្បាប់ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឯកឧត្តម​បាន​ជម្រាបជូន​ថា រដ្ឋាភិបាល​អូស្ត្រាលី​បាន​ជួយឧបត្ថម្ភ​ក្នុងការ​រៀបចំ​ជា​សៀវភៅ​មគ្គទេសក៍​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ជួយ​ណែនាំ​ដល់​អ្នកលក់ អ្នកផ្ដល់​សេវា និង​អ្នកប្រើប្រាស់ អំពី​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ សម្រាប់​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ឯកឧត្តម​ឯកអគ្គរាជទូត បាន​ជម្រាបជូន​អំពី​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុងការ​ផ្ដល់ជំនួយ​បច្ចេកទេស​ដល់​ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​អភិវឌ្ឍន៍​សមត្ថភាព​នៃ​គណៈកម្មការ​ជាតិ​កិច្ចការពារ​អ្នកប្រើប្រាស់ ដោយ​ការងារ​នេះ​នឹង​ធ្វើឱ្យ​ការអនុវត្ត​ច្បាប់​កិច្ចការពារ​អ្នកប្រើប្រាស់​ដែលជា​ច្បាប់​ថ្មី​មួយ អាចអនុវត្ត​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ស្វាគមន៍​ចំពោះ​ជំនួយ និង​គំនិត​ផ្ដួចផ្ដើម​របស់​អូស្ត្រាលី ព្រមទាំង​ស្នើសុំ​ឱ្យ​ស្ថានទូត​អូស្ត្រាលី ធ្វើការ​យ៉ាង​ជិតស្និត​ជាមួយនឹង​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ដែលជា​អគ្គនាយកដ្ឋាន​ទទួលបន្ទុក​កិច្ចការពារ​អ្នកប្រើប្រាស់​។​
​ក្រៅពីនេះទៀត កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​លើ​កិច្ចសហការ​រវាង​កម្ពុ​ជា និង​អូស្ត្រាលី ក្នុង​ក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ការចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម និង​ការផ្ដល់​វិញ្ញាបនបត្រ​ហា​ឡា​ល​ផងដែរ​៕​ដោយ​៖​កូ​ឡាប​


spot_img
×