Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន ៖ នគរបាល​ការពារ​ព្រំដែន ត្រូវការពារ​សន្តិសុខ អធិបតេយ្យភាព បូរណភាព​ទឹកដី និង​បន្ត​ជំរុញ​ការអនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព

spot_img

​តាកែវ ៖ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​គណៈបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៣ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​លើកឡើងថា «​នគរបាល​ការពារ​ព្រំដែន ត្រូវការពារ​សន្តិសុខ អធិបតេយ្យភាព បូរណភាព​ទឹកដី និង​បន្ត​ជំរុញ​ការអនុវត្តន៍​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព ជំរុញ​កសាង និង​អនុវត្ត​ផែនការ​សកម្មភាព ឆ្នាំ​២០២០ ជាពិសេស​ត្រូវមាន​ភក្ដីភាព​ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​ដាច់ខាត​ចំពោះ​ព្រះមហាក្សត្រ ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទោះ​ស្ថិតក្នុង​កាលៈទេសៈ​បែបណា​ក៏ដោយ »​។

​ការលើកឡើង​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​គណៈបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៣ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​ពិធី​ប្រគល់​ទទួល​ម៉ូតូ​ចំនួន​៤៣​គ្រឿង និង​ម៉ាស៊ីនភ្លើង​ចំនួន​៣០​គ្រឿង របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ផ្តល់ជូន​ដល់ វរៈ​សេនា​តូច និង​ប៉ុស្តិ៍នគរបាល​ការពារ​តាម​ព្រំ​ដែនទឹក​-​គោក ចំណុះ​គណៈបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៣ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ គណៈបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៣ បាន​មានប្រសាសន៍​ទៀតថា «​ចំពោះ​ការងារ​ព្រំដែន ត្រូវ​បន្ត​លើកកម្ពស់​ស្មារតី​សាមគ្គីភាព​ជាមួយ​កងយោធពល​ខេមរភូមិន្ទ​, បន្ត​តាមដាន​ស្រាវជ្រាវ​រកមុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​, បន្ត​ជំរុញ​បើក​វគ្គ​ហ្វឹកហ្វឺន​ផ្ទៃក្នុង និង​ហ្វឹកហ្វឺន​ការងារ​ព្រំដែន ដល់​វរ​សេនា​តូច និង​បន្ត​សហការ​ជាមួយ​ស្ថាប័ន​ផ្សេងៗ »​។

​ឯកឧត្តម បាន​បន្តថា ត្រូវ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការរីក​រាលដាល​នូវ​បញ្ហា​គ្រឿងញៀន​, ត្រូវ​បន្ត​ផ្សព្វផ្សាយ​អប់រំ ដល់​ប្រជាពលរដ្ឋ​អោយ​យល់ដឹង​ពី​បញ្ហា​គ្រឿងញៀន​, ត្រូវ​ចុះ​ធ្វើ​ការណែនាំ​ជាប្រចាំ​ដល់ ក្លិប​កម្សាន្ត កន្លែង​សប្បាយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និង​បន្ត​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​បង្ក្រាប​មុខសញ្ញា​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​គណៈបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៣ ក៏បាន​សំណេះសំណាល និង​នាំយក​ការសាកសួរ​សុខទុក្ខ របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដល់​កងកម្លាំង​វរៈ​សេនា​តូច និង​ប៉ុស្តិ៍នគរបាល​ការពារ​តាម​ព្រំ​ដែនទឹក​-​គោក និង​បាន​ណែនាំ​ឲ្យ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ ដែល​ក្នុង​ពិភពលោក​មាន​អ្នក​ឆ្លង​ជាង​៣២​លាន​នាក់ អ្នកស្លាប់​ជាង​៩៩​ម៉ឺន​នាក់ និង​អ្នកជា​សះស្បើយ​ជាង​២៤​លាន​នាក់ ត្រូវ​ពាក់​ម៉ាស ត្រូវ​លាងដៃ​និង​សាប៊ូ ត្រូវ​បាញ់​អាល់កុល ឬ​ជែ​ល ត្រូវ​រក្សា​គម្លាត​ពីគ្នា ត្រូវ​កាត់បន្ថយ​ការជួប​ជុំគ្នា និង​ត្រូវ​អនុវត្តន៍​ការថែរក្សា​អនាម័យ​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល និង​ប្រមុខ​រាជរដ្ឋាភិបាល​៕
​ដោយ​៖​កូ​ឡាប​


spot_img
×