Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ខែកញ្ញា​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទទួល​ពាក្យ​ប្តឹង ៦៦ ក្នុងនោះ អនាមិក ១៧​ពាក្យ​ប្តឹង

spot_img

​ភ្នំពេញ​៖ ឯកឧត្តម តុ​ប សំ ប្រធាន ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែងថា ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បានបង្ហាញ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​គាំទ្រ រួមគ្នា​ទទួលខុសត្រូវ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.) បើក​កិច្ចប្រជុំ​លើក​ទី​៣ អាណត្តិ​ទី​៣ នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព ឯកឧត្តម តុ​ប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​។​

​បើតាម​របាយការណ៍រ​បស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ អំពី​សកម្មភាព​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងអំឡុង​ខែកញ្ញា ឆ្នាំ​២០២០ ដែលមាន​ជាអាទិ៍​៖​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​៖ មាន​សរុប​ចំនួន ២៦០​នាក់ ដែល​ក្នុងនោះ តែងតាំង​ថ្មី​មាន ១៤០​នាក់ ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជា​លើកចុងក្រោយ ដោយ​ការលាឈប់​ពី​ការងារ -​ចប់​អាណត្តិ – ត្រូវ​បញ្ឈប់​ពី​ការងារ – ចូលនិវត្តន៍ មាន ១២០​នាក់ ។

​ពាក្យ​ប្តឹង​ក្នុង​ខែកញ្ញា មាន ៦៦​ពាក្យ​ប្តឹង (​អនាមិក ១៧​ពាក្យ​ប្តឹង ស្មើនឹង ២៥,៧ %) – អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​កោះហៅ​ជន​រង​ការ​ចោទ​ពី​ពាក្យ​ប្តឹង ៥​នាក់មក​ផ្តល់​ចម្លើយ ។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានទទួល​ការបំភ្លឺ​មកវិញ​ពី​ក្រសួង​ស្ថាប័ន និង បុគ្គល​តាម​ពាក្យ​ប្តឹង​ចំនួន ២៤​លិខិត មាន​ពាក្យ​ប្តឹង ២៥ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឆ្លើយតប​ទៅ​ម្ចាស់​បណ្ដឹង​ថា មិន​ស្ថិតនៅក្នុង​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ ឬ​មិនមាន​តម្រុយ​អំពី​អំពើពុករលួយ​ឡើយ​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានធ្វើ​លិខិត​ជូន​ស្ថាប័ន និង​បុគ្គល​ដែល​ពាក្យ​ប្តឹង បានលើកឡើង​ចំនួន ២៦​លិខិត ។​

​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​ថ្លែងថា ការងារ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ គឺជា​កិច្ចការងារ​មួយ​ដ៏​លំបាក​ស្មុគស្មាញ ដែល​ចាំបាច់​ត្រូវការ ភាព​អំណត់ ឈ្លាសវៃ ប៉ិនប្រសព្វ និង​ដោះស្រាយ​ប្រកបដោយ​វិជ្ជាជីវៈ ។ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បានបង្ហាញ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​គាំទ្រ រួមគ្នា​ទទួល ខុសត្រូវ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ៕ ដោយ​៖​កូ​ឡាប​

 

spot_img
×