Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិការ​អាស៊ី​-​អឺ​រុ​ប​ស្តីពី​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព លើកកម្ពស់​ការយល់ដឹង​ស្ដីពី គ្រោះថ្នាក់​នៃ​ឱសថ​ក្លែងក្លាយ ដែល​បង្ក​ជា​បញ្ហា​ដល់​វិស័យ​សុខភាព​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ដឹកនាំ​ក្រុមការងារ ចូលរួម​វេទិការ អាស៊ី​-​អឺ​រុ​ប ស្តីពី​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព តាមរយៈ​ប្រព័ន្ធ​វីដេអូ​សន្និសីទ​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​។​

​ក្នុង​វេន​ទិ​កា​អាស៊ី​-​អឺរ៉ុប មាន​វាគ្មិន​សំខាន់ៗ ចូលរួម​ជា​តំណាង នៃ​ប្រទេស​សមាជិក Asia-Europe Meeting
(ASEM 53 Partners : 30 European and 21 Asian countries, the European Union and the ASEAN Secretariat) ព្រមទាំង​ដៃគូ​អភិ​វ្ឍ​ន៍​មួយចំនួនទៀត ហើយ​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា នឹ​អញ្ជើញ​ចូលរួម​ជា​វាគ្មិន ធ្វើ​បទ​បង្ហាញ​ស្តីពី យុទ្ធសាស្ត្រ​ក្នុងការ​អនុវត្ត​ច្បាប់ ប្រយុទ្ធ​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែកញ្ញា ពេល​រសៀល ។​

​សូមជម្រាបថា វេទិការ​អាស៊ី​អឺ​រុ​ប​ស្តីពី​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​៖
-​លើកកម្ពស់​ការយល់ដឹង​ស្ដីពី គ្រោះថ្នាក់​នៃ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ដែល​បង្ក​ជា​បញ្ហា​ដល់​វិស័យ​សុខភាព​សាធារណៈ និង​វិស័យ​សុខាភិបាល ក៏ដូចជា​បង្ក​ជា​បន្ទុក​ដល់​សេដ្ឋកិច្ចជាតិ​ផងដែរ​។​

-​ពិភាក្សា​ពី​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​ទៅលើ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព និង​ផ្ដល់នូវ​ការណែនាំ​នានា​ក្នុងការ​ប្រឈមមុខ​នឹង​បញ្ហា​ពាក់ព័ន្ធ​នានា​
​ហើយ​ចែករំលែក​នូវ​ការប្តេជ្ញាចិត្ត​របស់​អាស៊ាន តាមរយៈ​សេចក្តីថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​លើក​ទី​១៤ ស្ដីពី​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​។​

-​លើកទឹកចិត្ត​ឲ្យ​មាន​កិច្ចសន្ទនា​អាស៊ី​-​អឺរ៉ុប រវាង​អ្នកពាក់ព័ន្ធ​មកពី​វិស័យ​ផ្សេងៗ ដើម្បី​អនុវត្ត គោលនយោបាយ និង​ការអនុវត្ត​ច្បាប់​ស្តីពី​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​។

-​ឯកភាពគ្នា​លើ​វិស័យ​ជា​អាទិភាព សម្រាប់​កិច្ចសហប្រតិបត្តិការ​ព​ហុ​វិស័យ និង​អន្តរជាតិ រវាង​អាស៊ី​និង អឺរ៉ុប​ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​។​

​សូម​ជម្រាបជូន​ផងដែរ​ថា វេទិកា​នេះ​ប្រព្រឹត្តិ​ទៅ​មាន​រយៈពេល​ពីរ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​២៩ ដល់​៣០ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​ក្នុង​កម្មវិធី នេះ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ត្រូវ​ធ្វើជា​វាគ្មិន​ដើម្បី​ធ្វើ បទ​បង្ហាញ​ស្តីពី​យុទ្ធសាស្ត្រ ក្នុងការ​អនុវត្ត​ច្បាប់​សម្រាប់​ការបង្ក្រាប​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព របស់​ប្រទេស​កម្ពុជា ជូន​ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន ក្នុង​អង្គ​វេទិកា​អាស៊ី​អឺ​រុ​ប​ស្តីពី​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×