Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នឹង​ខិតខំ​ប្រឹងប្រែង ដើម្បី​បោះបង្គោល​ព្រំដែន ដែល​នៅ​សេសសល់​១៦​ភាគរយ ជាមួយ​ភាគី​វៀតណាម ដើម្បី ធានា​មិន​ឲ្យ​បាត់​ដី​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ប្រធាន​លេខាធិការដ្ឋាន​អចិន្ដ្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន បាន​អះអាងថា កម្ពុជា​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​បោះបង្គោល​ព្រំដែន ដែល​នៅ​សេសសល់​១៦​ភាគរយ ជាមួយ​ភាគី​វៀតណាម ឲ្យ​បញ្ចប់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​ធានា​មិន​ឲ្យ​បាត់​ដី​សូម្បី​មួយ​មី​ល្លី​ម៉ែត្រ​នោះឡើយ​។​

​ក្នុង​វេទិកា​ផ្សព្វផ្សាយ​ស្ដីពី​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក កម្ពុជា​- វៀតណាម នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង បាន​គូសបញ្ជាក់ថា កិច្ចការ​បង្គោល​ព្រំដែន​នេះ​មិនមែនជា​រឿង​ងាយស្រួល​នោះទេ ហើយ​ទាមទារ​ឲ្យ​មានការ​សិក្សា​លើ​ផែនទី​ច្បាស់លាស់​ជាមួយ​ស្ថានភាព​ជាក់ស្ដែង​។​

​តា​មកា​បញ្ជាក់​របស់ ឯកឧត្តម ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ឧបសគ្គ​ដែល​ភាគី​កម្ពុជា​- វៀតណាម ជួបប្រទះ​ក្នុងការ​ងារ​បោះ បង្គោល​ព្រំដែន​នេះ គឺមាន​ទាំង​ឧបសគ្គ​បច្ចេកទេស ឧបសគ្គ​ផ្លូវច្បាប់ ហើយ​រហូត ដល់​នាយករដ្ឋមន្ដ្រី​ប្រទេស​ទាំងពីរ ស្នើសុំ​ប្រធានាធិបតី​បារាំង បញ្ជូន​អ្នកជំនាញ​បារាំង​ជួយ​លើ​ការងារ​នេះ​ផងដែរ ពិសេស​លើ​ការងារ​បំ​លែង​ផែនទី​ពី ១/១០០ ០០០ មក​១/៥០ ០០០​។​

​ឯកឧត្តម ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ការងារ​បោះបង្គោល​ព្រំដែន ដែល​នៅសល់​១៦​ភាគរយ យើង​នឹង​ខិតខំ​សម្រេច​ឲ្យ​បាន​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ បើ​អាចធ្វើ​ទៅបាន ប៉ុន្ដែ​មាន កត្តា​ច្រើន ដែលជា​ឧបសគ្គ​ត្រូវ​រក​ដំណោះ ស្រាយ មាន​ទាំង​ឧបសគ្គ​បច្ចេកទេស ឧបសគ្គ​ផ្លូវច្បាប់​»​។ ប៉ុន្ដែ​អ្វីដែល​សម្រេចបាន​រហូត​មកដល់ពេលនេះ គឺ​ការបោះ បង្គោល​ព្រំដែន​បាន​៨៤​ភាគរយ ទេសរដ្ឋមន្ដ្រី បាន​ចាត់ទុកថា នេះ​ជា​មោទនភាព​ខ្លាំងណាស់​សម្រាប់​ក​ម្ពុ​ជា ព្រោះ​ក្នុង​ប្រវត្តិសាស្ដ្រ​មិនដែល​ធ្លាប់មាន​នោះទេ​។​

​ឯកឧត្តម ទេសរដ្ឋមន្ដ្រី បាន​អះអាង​ទៀតថា កម្ពុជា​-​វៀតណាម បានធ្វើ​ពិធីសារ​មួយ​ស្ដីពី​ការកំណត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។ ឯកឧត្តម សង្កត់ធ្ងន់ថា ពិធីសារ​នេះ គឺធ្វើឡើង​ដើម្បី​បរិយាយ​អំពី​ខ្សែ​ព្រំដែន​ទាំងអស់ ពី​តំបន់​កន្ទុយ​នាគ រហូតដល់​កំពត (​បង្គោល​លេខ​៣១៤) ដែលមាន​កម្រាស់​ជាង​២,០០០​ទំព័រ​។ ពាក់ព័ន្ធ​នឹង​សំណួរ​ថា តើ​ប្រជាពលរដ្ឋ​ខ្មែរ​អាចមាន ផល​លំបាក​ក្នុង​ការយល់​អំពី​បញ្ហា​បោះ បង្គោល​ព្រំដែន ដែល​សុទ្ធតែ​ការងារ​បច្ចេកទេស​ដែរឬទេ​? ទេសរដ្ឋមន្ដ្រី វ៉ា គឹម ហុង បាន​ឆ្លើយតប និង​បង្ហាញ​ជំនឿ​ថា ប្រជាពលរដ្ឋ​មិន​លំបាក​យល់​នោះទេ លើ​ការងារ​ព្រំដែន ប្រសិនបើ​មិនមាន​អ្នក​ន​យោ បាយ​ទៅ​បំផុសបំផុល និង​បំផ្លើស​ពី​ការពិត​លើ​ការងារ​នេះ​។

​ឯកឧត្តម បន្តថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ឆន្ទៈ​ខ្ពស់​ណាស់​ក្នុងការ​ការពារ​បូរណភាព​ទឹកដី ដោយ​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​បាត់​ដី​ដូច​អតីតកាល​ទៀត​នោះឡើយ ពោល​រក្សា​អ្វីដែល​មាននៅ​ពេលបច្ចុប្បន្ន​នេះ ហើយ​ចំណុច​ដែល​មិនទាន់​ព្រមព្រៀងគ្នា ១៦​ភាគរយ​នោះ គឺ​ទាមទារ​ឲ្យ​មានការ​ឯកភាពគ្នា​រវាង​ភាគី​ទាំងពីរ ព្រោះ​ភាគី​នីមួយៗ​សុទ្ធ​តែមាន​ភស្ដុតាង​ច្បាស់លាស់ ក្នុងការ​ការពារ​បូរណភាព ទឹកដី​របស់ខ្លួន​។​

​សូមបញ្ជាក់ថា កម្ពុជា​-​វៀតណាម មាន​ព្រំដែន​គោក​ជាមួយគ្នា​ប្រវែង​ប្រមាណ ១.២៧០​គីឡូម៉ែត្រ​។ ប្រទេស​ទាំងពីរ​បាន​ឯកភាព និង​ព្រមព្រៀងគ្នា​កំណត់​ខណ្ឌ​សី មា និង​បោះបង្គោល​ព្រំដែន​សម្រេចបាន​ប្រមាណ ៨៤​ភាគរយ ហើយ​ត្រូវបាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​នាយករដ្ឋមន្ដ្រី​វៀតណាម ចុះហត្ថលេខា​ទទួលស្គាល់​លទ្ធផល​បោះបង្គោល​ព្រំដែន នា​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៩៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×