Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​បីនាក់​ឌុប​គ្នា​ឆ្លងផ្លូវ​មិន​ប្រ​យ​ត្ន័​ត្រូវ​រថយន្តបុក​ពេញទំហឹង ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ បញ្ជូនទៅ​មន្ទីរពេទ្យ​

spot_img

​ភ្នំពេញ​៖ យុវជន ៣ នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ម្នាក់​និង​រងរបួស​ធ្ងន់​ស្រាល​២ នាក់ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ជិះ​ម៉ូតូឌុប​គ្នា​ឆ្លង​ផ្លូវត្រូវ​រថយន្តបុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ភ្លាមៗ រីឯ​២​នាក់​ទៀត​រង របួសធ្ងន់​និង​ស្រាល បញ្ជូនទៅ​មន្ទីរពេទ្យ ។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១០ និង ៣០ នាទី​យប់​ថ្ងៃ​អង្គារ​ទី ២៩ ខែកញ្ញា​ឆ្នាំ ២០២០ ត្រង់​តាម​បណ្ដោយ​ផ្លូវ R ៨ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន ៣ នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​សេ​១២៥ ស៊េរី ២០១៤ ឌុប​គ្នា ដែល​ពាក់​ផ្លាក លេខ​ភ្នំពេញ 1-AL 1753 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើតមក​លិច ខណៈពេល​មកដល់​ចំណុចកើតហេតុ​ផ្លូវបំបែក​ជា ៤ គេ​បានឃើញ​រថយន្ត​អាល់​ហ្វា​ត មួយគ្រឿង​ទៀត​ពណ៌​ស បើកប​ដោយ​ជនជាតិ​ចិន ពាក់​ផ្លាកលេខ ភ្នំពេញ 2AX 9188 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ផ្លូវបំបែក​ជា​បួន​ដូចគ្នា ក៏​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ឌ្រី​ម​សង់​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់ ស្រាល ២ នាក់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។ ចំណែកឯ​រថយន្ត​បាន​បោះពួយ​រត់​ទៅមុខ​យ៉ាង​លឿន បម្រុង​នឹង​បើក​រត់គេច​តែ​ត្រូវ​សមត្ថកិច្ច​តាម​ទាន់​ក៏​ទុក​រថយន្ត​ចោល តៃកុង​រត់គេចខ្លួន​បាត់​ស្រមោល ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ ជាមួយនឹង​ជំនាញ​ទាក់ទង​ទៅខាង​ចរាចរណ៍​ក្រុង ឱ្យ​ចុះមក​ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕​ដោយ​៖ សា មេ​ត​

spot_img
×