Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិនិត្យ​វាយតម្លៃ លើ​ការរៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ និង​ជំរុញ​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ​លើ​អចលនវត្ថុ​ជា​ទ្រព្យ​ ​សម្បត្តិ​រដ្ឋ​ដល់​ស្រុក​-​ក្រុង​

spot_img

បាត់ដំបង​៖​ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា កិច្ចប្រជុំ ដើម្បី​ពិនិត្យ​វាយតម្លៃ​លើ​ការរៀបចំ​នូវ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ (​បញ្ជី​ឆ្នាំ​២០១៩)​និង​ការជំរុញ​ដល់​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ​លើ​អចលនវត្ថុ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​ដល់​ស្រុក​-​ក្រុង បណ្តា​ស្ថាប័ន​មន្ទីរ​អង្គភាព​និង​រដ្ឋបាល​មូលដ្ឋាន​ឃុំ​-​សង្កាត់ ក្នុង​ខេត្តបាត់ដំបង ដើម្បី​អាជ្ញាធរ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​។​

​ការលើកឡើង​បែបនេះ ក្នុង​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​វាយតម្លៃ​លើ​ការរៀបចំ​នូវ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​(​បញ្ជី​ឆ្នាំ​២០១៩)​កាលពី​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម ប៉ោ ទ្រី​ឌឿ​ន ប្រធាន មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត និង​ជាទី​ប្រឹក្សា​​សម្តេច​ក្រឡាហោម ស ខេង ឯកឧត្តម​សៀក សុភ័គ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​មិនមែន​សារពើពន្ធ ព្រមទាំង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀតផង​ដែរ​។​

​ឯកឧត្តម ប៉ោ ទ្រី​ឌឿ​ន ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា អាជ្ញាធរ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ សូម​ស្នើ​ដល់​គ្រប់​បណ្តា​អង្គភាព​អ្នកប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ និង​អាជ្ញាធរ​ដែល​ប្រើប្រាស់​នូវ​ទ្រព្យសម្បត្តិ​រដ្ឋ​ទាំងអស់​ក្នុង​ខេត្ត ត្រូវ​ចូលរួម​សហការ​គាំទ្រ និង​ជំរុញ​ដល់​ការចុះបញ្ជី​សារពើពន្ធ​ឆ្នាំ​គោល​(​ឆ្នាំ​២០១៩)​នេះ ឲ្យ​បាន​ទាន់ពេលវេលា​តាម​កាលកំណត់​ពេលវេលា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ កន្លងមកនេះ​ការចុះបញ្ជី​សម្រាប់​ឆ្នាំ​២០១៩​នេះ​ខុសពី​បណ្តា​ឆ្នាំ​កន្លងទៅ​ដែល​​មកដល់ពេលនេះ​ខេត្តបាត់ដំបង ទើបតែ​អនុវត្ត​បានតែ​២៥​ភាគរយ​ប៉ុណ្ណោះ ក្នុងចំណោម​១៤​ក្រុង​-​ស្រុក​។ ទើបតែ​បាន​១៤​ភូមិ​ប៉ុណ្ណោះ និង​បណ្តា​មន្ទីរ​អង្គភាព ដែល​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ ក្នុងចំណោម​២៦​អង្គភាព ក្នុងនោះ​នៅសល់​៦​អង្គភាព ទៀត​ដែល​មិនទាន់​អនុវត្តបាន​។ គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​គឺ​ផ្តោត​សារសំខាន់​លើ​ការរៀបចំ នូវ បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ ឆ្នាំ​គោល (​បញ្ជី​ឆ្នាំ​២០១៩) និង​ការជំរុញ​ដល់​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ​លើ​អចលនវត្ថុ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ដល់​ស្រុក​-​ក្រុង​ស្ថាប័ន​មន្ទីរ​អង្គភាព និង​រដ្ឋបាល​មូលដ្ឋាន​ឃុំ​-​សង្កាត់ ក្នុង​ខេត្ត​ដែល​កន្លងមកនេះ មានការ​យឺតយ៉ាវ​ពី​ការរៀបចំ​នូវ​ឯកសារ​របស់ខ្លួន មក​មន្ទីរជំនាញ​។ កន្លងមក​បញ្ជី​សារពើពន្ធ​ឆ្នាំ​គោល ធ្លាប់បាន​រៀបចំ​ចំនួន​៣​ដង​រួចមកហើយ​គឺ​នៅ​ឆ្នាំ​២០០៤ ឆ្នាំ​២០០៩​និង​ឆ្នាំ​២០១៤ ហើយ​សម្រាប់​ឆ្នាំ​២០១៩ គឺជា​ឆ្នាំ​ដែល​ត្រូវ​រៀបចំ​បញ្ជី​សារពើ​ភណ្ឌ​និង​ជា​ឆ្នាំ​គោល​សាជាថ្មី ហើយ​ដែល​ត្រូវ​ជម្រុញ​ដល់​គ្រប់​អង្គ​នៅ​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ត្រូវ​រៀបចំ​នូវ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ឆ្នាំ​គោល​(​បញ្ជី​ឆ្នាំ​២០១៩) ឲ្យ​បាន​រួចរាល់​ត្រឹម​បំណាច់​ត្រីមាស​ទី​១​ក្នុង​ឆ្នាំ​២០២០​។​

​ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង​ខេត្តបាត់ដំបង បាន​មានប្រសាសន៍​ថ្លែងអំណរគុណ ចំពោះ​វត្តមាន​របស់​ឯកឧត្តម សៀក សុភ័គ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​មិនមែន​សារពើពន្ធ ជា​តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​បានកំណត់​ពី​វិធាន​និង​នីតិវិធី នៃ​ការគ្រប់គ្រង​បញ្ជី​សារពើពន្ធ​ទ្រព្យសម្បត្តិ​រដ្ឋ និង​បានរៀបចំ​នូវ​ប្រកាស​មួយ ដើម្បី​កំណត់​ពី​លក្ខណៈវិនិច្ឆ័យ នៃ​ការបង្កើត​អង្គភាព​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ និង​ស្តីពី​លក្ខខណ្ឌ​វិនិច្ឆ័យ​នៃ​ការបង្កើត​អង្គភាព ប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ សម្រាប់​ការអនុវត្ត ក្នុងការ​ជំរុញ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​អង្គភាព​ស្ថាប័ន​មន្ទីរ​រួម​និង​អ្នកពាក់ព័ន្ធ​នៅក្នុង​ខេត្តបាត់ដំបង ដែល​ចូលរួម​នៅថ្ងៃនេះ​។​

​ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង​ខេត្តបាត់ដំបង បាន​ជម្រុញ​ដល់​អាជ្ញាធរ​ក្រុង​ស្រុក និង​មូលដ្ឋាន​ព្រមទាំង​បណ្តា​មន្ទីរ​អង្គភាព​សាធារណៈ​ប្រហាក់ប្រហែល រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​និង នីតិបុគ្គល​សាធារណៈ​ដែលជា​អាជ្ញាធរ​កាន់កាប់​ទ្រព្យសម្បត្តិ​រដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​អនុវត្ត​នូវ​រាល់​ខ្លឹមសារ​និង​គោលការណ៍​និង​ពី​នីតិវិធី ដូច​មានចែង​ក្នុង​ខ្លឹមសារ និង​តាមរយៈ​បទ​បង្ហាញ​របស់​មន្ត្រី​ជំនាញ និង​វាគ្មិន​ដែល​បាន​ផ្តល់នូវ​បទឧទ្ទេស ធ្វើការ​ពន្យល់​បកស្រាយ​នៅថ្ងៃនេះ ដើម្បី​យកទៅអនុវត្ត​នៅក្នុង​ស្ថាប័ន​អង្គភាព​និង​មូលដ្ឋាន​ផ្ទាល់​៕​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×