Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ស៊ី​ង​ហ្គា​ពួរ មេ​ឌី​ខ​ល សេន​ធ័​រ ចុះ​កិច្ចព្រមព្រៀង​ផ្តល់​សេវា​វេជ្ជសាស្ត្រ​ជូន​ដល់​បុគ្គលិក​ក្រុមហ៊ុន លី ហួរ គ្រុប ប្រមាណ​២​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ​

spot_img

​ភ្នំពេញ​៖ ក្រុមហ៊ុន ស៊ី​ង​ហ្គា​ពួរ មេ​ឌី​ខ​ល សេន​ធ័​រ និង​ក្រុមហ៊ុន លី ហួរ គ្រុប នៅ​ល្ងាច​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ​២០២០ បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់ លើ​កិច្ចសហប្រតិបត្តិការ ផ្តល់​សេវា​វេជ្ជសាស្ត្រ ជូន​ដល់​បុគ្គលិក​ក្រុមហ៊ុន លី ហួរ គ្រុប ប្រមាណ​២​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ៣០​ម៉ឺន​ដុល្លារ ពី​មូលនិធិ​លី​ហួរ​។​

​ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​ក្រោម​វត្តមាន​របស់លោក​ឧក​ញ៉ា លី ហួរ ប្រធាន​នាយក​ប្រតិបត្តិ និង​លោក ឧកញ៉ា សៀ ឫទ្ធី ប្រធាន​នាយក​ប្រតិបត្តិ​នៃ​មណ្ឌល​វេជ្ជសាស្ត្រ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ទាំងពីរ​។​

​ក្រុមហ៊ុន លី ហួរ គ្រុប តែង​លើកទឹកចិត្ត​បុគ្គលិក ក្នុងការ​ឧបត្ថម្ភ​ជាថ​វិការ​ពិនិត្យ​សុខភាព​ដោយ មិន​គិតថ្លៃ ការឧបត្ថម្ភ​ជូន​បុគ្គលិក​ដែលមាន​ជីវភាព​ខ្វះខាត តាមរយៈ​ការបង្កើត​មូលនិធិ លី ហួរ គ្រុប​។ ក្រុមហ៊ុន លី ហួរ គ្រុប មាន​ក្រុមហ៊ុន​ជា​សមាជិក​ចំនួន​៨ ដូចជា​៖ ១)​ក្រុមហ៊ុន លី ហួរ អ៊ិ​ច​ឆេង ខូ​អិ​ល​ធី​ឌី​, ២)​ក្រុមហ៊ុន លី ហួរ ផន​សប ខូ​អិ​ល​ធី​ឌី​, ៣)​ក្រុមហ៊ុន​បុរី វិមាន​ភ្នំពេញ​, ៤)​ក្រុមហ៊ុន ទេពី អា​ក្រូ វិនិយោគ ខូ​អិ​ល​ធី​ឌី​, ៥)​ធនាគារ​អេស​ប៊ី​អាយ លី ហួរ​, ៦)​ក្រុមហ៊ុន លី ហួរ លី​ស៊ី​ង ភីអិលស៊ី​, ៧)​ក្រុមហ៊ុន លី ហួរ ផេ​ប្រ៉ូ ភីអិលស៊ី​, ៨)​ក្រុមហ៊ុន លី ហួរ អ៊ិន​សួ​រេ​ន ម​.​ក​, ដែលមាន​បុគ្គលិក​សរុប​ទាំងអស់​ប្រមាណ​ជា ២​ពាន់​នាក់​។​

​គួរ​បញ្ជាក់ថា ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ រវាង​ក្រុមហ៊ុន លី ហួរ គ្រុប និង​ក្រុមហ៊ុន ស៊ី​ង​ហ្គា​ពួរ មេ​ឌី​ខ​ល សេន​ធ័​រ គឺជា​ការបង្ហាញ​ពី​កិច្ចសហការ ក្នុងការ​ផ្តល់ជូន​នូវ​អត្ថ​ប្រ​យោ​ជ​ន៏​មួយ​ក្នុងចំណោម អត្ថ​ប្រ​យោ​ជ​ន៏​ផ្សេងទៀត​របស់​ក្រុមហ៊ុន លី ហួរ គ្រុប សម្រាប់​ជាកា​ដូរ​ដល់​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន ហើយក៏​ជា​ផ្នែក​មួយ​ក្នុងការ​ទាក់ទាញ​បុគ្គលិក ឆ្នើម ក្នុង​បរិបទ​នៃ​ទីផ្សារ​ប្រ​គួ​ត​ប្រជែង​ក្នុងប្រទេស​កម្ពុជា​។​

​ស៊ី​ង​ហ្គា​ពួរ មេ​ឌី​ខ​ល សេន​ធ័​រ គឺជា​មណ្ឌល​វេជ្ជសាស្ត្រ​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា មាន​ទីតាំង​នៅក្នុង​អាគារ The Bridge Mall ជាន់​ទី 3A ជាប់​ស្ថានទូត​អូស្ត្រាលី និង​ជិត​ផ្សារ​ទំនើប​អ៊ី​អ័ន​១ ដែល​បាន​សហការ​ជាមួយនឹង ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​សិង្ហ​បុរី​មកពី FeM Surgery Group នៃ​មន្ទីរពេទ្យ Mount Elizabeth ហើយ​មណ្ឌល វេជ្ជសាស្ត្រ​នេះ ផ្តល់​សេវាកម្ម​វេជ្ជសាស្ត្រ​ដល់​អតិថិជន​យើង​រួមមាន​៖ ការពិនិត្យ​សុខភាព ឯកទេស​ជំងឺ​ទូទៅ ឯកទេស​សុខភាព​ស្ត្រី មជ្ឈមណ្ឌល​ផ្នែក​រូបភាព​វេជ្ជសាស្ត្រ ការពិគ្រោះ​ជំងឺ​តាម​ប្រព័ន្ធ​ឌីជីថល និង​ការវះកាត់​ទូទៅ ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​សិង្ហ​បុរី ។​ក្រៅពី​មាន​ជំនាញ​ខាង​ផ្តល់​សេវាកម្ម​ផ្នែក​វេជ្ជសាស្ត្រ ស៊ី​ង​ហ្គា​ពួរ មេ​ឌី​ខ​ល ជឿជាក់​យ៉ាង​មុតមាំ​ថា ការលើកកម្ពស់​ចំណេះដឹង​ផ្នែក​សុខភាព​ក្នុងចំណោម​ក្រុមហ៊ុន​និយោជក និង​សាធារណជន ពិត​ជាមាន​សារសំខាន់​។ ការការពារ និង​ការផ្លាស់ប្តូរ​ឥរិយាបទ​នៃ​ការរស់នៅ​គឺជា​ជំហាន​ដំបូង និង​ជា​មូលដ្ឋានគ្រឹះ ដើម្បី​ទទួលបាន​សុខភាព​ល្អប្រសើរ​៕
​ដោយ​៖CEN​

spot_img
×