Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយ​រឿង​ឪពុកចុង ចាប់​រំលោក​កូនស្រី​អាយុ​១១​ឆ្នាំ បានសម្រេច​៨​ដង នៅ​ស្រុក​ស្វាយទាប

spot_img

​ខេត្តស្វាយរៀង ៖ បែកធ្លាយ​រឿង​ឪពុកចុង​ចាប់បង្ខំ​រំលោភ​កូនស្រី​អាយុ​១១​ឆ្នាំ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ជិតខាង​បាន​ទាន់ ហើយក៏​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ដែល​ជនសង្ស័យ​បម្រុង​នឹង​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​ម្តងទៀត​។​

​បើតាម​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​រំពារ បាន​ឲ្យ​ដឹងថា មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​រំពា​រថា មាន​ករណី​ឪពុកចុង​បង្ខំ​កូនស្រី​រួមភេទ ដោយ​កូនស្រី​ចុង​ជា​អនីតិជន (​អាយុ​១១​ឆ្នាំ​) ករណី​ឳ​ពុក​ចុង​ចាប់បង្ខំ​កូនស្រី​រួមភេទ​នេះ កើតឡើង​កាលពី​យប់​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ នៅវេលា​ម៉ោង​៩​និង​៣០​នាទី​យប់ នៅ​ចំណុច​ភូមិ​ស្វាយ​ធំ ឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ហ៊ាន​ប្តឹង លុះ​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​២៩​ខែកញ្ញា ជន​គម្រក់​នេះ បម្រុង​ចាប់បង្ខំ​កូនស្រី​ចុង​រួមភេទ​ម្តងទៀត ទើប​ប្រជាពលរដ្ឋ​សម្រេចចិត្ត​ប្តឹង និង​រាយការណ៍​ជូន​សមត្ថកិច្ច ឲ្យ​ជួយ​អន្តរាគមន៍​តែម្តង​។ ប្រភព​បន្តទៀតថា ជនសង្ស័យ​មានឈ្មោះ​សាញ់ រតនា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​អ្នកលេង​ភ្លេង​ការ រស់នៅ​ភូមិ​ស្វាយ​ធំ ឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​ច​. ព​.​រ​. អាយុ​១១​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​សមត្ថកិច្ច​បញ្ជាក់ថា តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ពិតជា​បាន​បង្ខំ​កូនស្រី​ចុង​រួមភេទ​ពិតប្រាកដ​មែន ហើយ​មិនមែន​ទើបតែ​ម្តងនេះ​ទេ គឺ​បាន​ចាប់បង្ខំ​កូនស្រី​ចុង​រួមភេទ បាន​ចំនួន​ពី​៧​ទៅ​៨​ដង​មកហើយ តាំងពី​ខែមករា ឆ្នាំ​២០២០ មកដល់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។ បើតាម​សមត្ថកិច្ច​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​តែងតែ​ចាប់​កូនស្រី​រំលោភ នៅពេល​ប្រពន្ធ​ដែលជា​ម្តាយ​កុមារី​រងគ្រោះ​មិន​នៅផ្ទះ ដោយ​ស្ត្រី​ជា​ម្តាយ ក៏​ជា​អ្នកចំរៀង​ភ្លេង​ការ​ដែរ នៅពេលណា​មាន​ទទួល​ភ្លេង​ការ​ទៅលេង​ភ្លេង​ការ​ឲ្យ​គេ មានឱកាស ប្តី​តែងតែ​រក​លេះ​ទៅនេះ​ទៅនោះ​មួយ​ភ្លែត ឬ​អត់​ស្រួលខ្លួន​ត្រឡប់ទៅផ្ទះ​មុន ពេលមកដល់​ផ្ទះ​ក៏​ចាប់បង្ខំ​កូនស្រី​រួមភេទ ហើយ​គំរាម​កូនស្រី​មិន​ឲ្យ​ប្រាប់​ម្តាយ បើ​ប្រាប់​នឹង​វាយ​ធ្វើបាប ទើប​នាង​មិន​ហ៊ាន​ប្រាប់​ម្តាយ ស៊ូទ្រាំ​ឈឺចាប់​អស់​រយៈពេល​៩​ខែ​មកហើយ ទើបតែ​បែកធ្លាយ​អ្នកជិតខាង​មានការ​សង្ស័យ ទៅ​លប​មើលឃើញ​ទើប​ប្តឹង​សមត្ថកិច្ច​តែម្តង​។​

​តាម​ប្រភពព័ត៌មាន​ពី​អ្នកស្រុក បាន​និយាយថា ជន​កម្រ​ក់​នេះ មាន​ប្រពន្ធ​ច្រើន​នាក់​មកហើយ ក្រោយមក​បាន​លែងលះ​ជាមួយ​ប្រពន្ធដើម ហើយ​យក​ប្រពន្ធចុង​ជា​អ្នកចម្រៀង​ភ្លេង​ការ​ជាមួយគ្នា រួច​លែងលះ​យក​អ្នក​ផ្សេងទៀត លើកចុងក្រោយ គឺ​បាន​ម្តាយ​កុមារី​រងគ្រោះ ក៏មាន​ករណី​ចាប់រំលោភ​កូនស្រី​ចុង​បែបនេះ​។ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​នេះ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប ដើម្បី​កសាង​សំណុំរឿង​បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ដោយ​៖ វ៉ៃ​កូ​


spot_img
×