Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញ​លទ្ធផល​ឆ្នោតវត្ថុ​អនុស្សាវរីយ៍​លើក​ទី ២៦ ដើម្បី​រក​ប្រភពធនធាន សម្រាប់​ទ្រទ្រង់​នូវ​សកម្មភាព​មនុស្សធម៌ សម្រាប់​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ

spot_img

ខេត្តស្វាយរៀង​៖​នៅ​ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២០ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បានធ្វើ​ពិធី​ចេញ​លទ្ធផល​ឆ្នោតវត្ថុ​អនុស្សាវរីយ៍​លើក​ទី ២៦ ក្នុង​គោលបំណង ដើម្បីរ​កនូវ​ប្រភពធនធាន​សម្រាប់​ទ្រទ្រង់​នូវ​សកម្មភាព​មនុស្សធម៌​សម្រាប់​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ផ្សេងៗ និង​ដើម្បី​ផ្សងសំណាង​ត្រូវ​រង្វាន់​បាន​តាមរយៈ​ការ​ជាវ​សន្លឹកឆ្នោត ។ ពេល​នៃ​ការលក់​សន្លឹកឆ្នោត​មាន​រយៈពេល ៣០ ថ្ងៃ​តាម​ការបែងចែក​ទៅតាម ស្រុក ក្រុង ។​

ពិធី​នេះ​បានការ​អញ្ជើញ​ចូលរួម​ពី​លោកស្រី ហៅ ច័ន្ទ​សិរី​ទេពី ចៅ ភិ​រុណ អនុគណៈកម្មាធិការ​សាខា ព្រមទាំង​លោក លោកស្រី​តាម​មន្ទីរ​នានា​ជុំវិញ​ខេត្ត និង ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។

​មុន​ចេញ​លទ្ធផល​ឆ្នោត​លោកស្រី ហៅ ច័ន្ទ​សិរី​ទេពី ចៅ ភិ​រុណ បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​ជាង ១០ ឆ្នាំ​កន្លងទៅ នេះ​ជា​លើក​ទី ២៦ ហើយ​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បាន​ដំណើរ​ការចេញ​លទ្ធផល​ឆ្នោតវត្ថុ​អនុស្សាវរីយ៍ ដោយ​ផ្អែក​តាម​យុទ្ធសាស្ត្រ​នៃ​វិស័យ​ស្នូល​ទាំង ៤ នៃ​កាកបាទក្រហមកម្ពុជា ដែល​សេវាកម្ម​លក់​សន្លឹកឆ្នោត​ផ្តល់​ជា​រង្វាន់​វត្ថុ​អនុ​ស្សវ​រី​យ៍​លើកទឹកចិត្ត ការធ្វើ​វិភាគទាន​តាមរយៈ​ការ​ជាវ​សន្លឹកឆ្នោត ដើម្បី​រួមចំណែក​សកម្មភាព​មនុ​ស្ស​ធម៌ ជួយ​ដល់​ជនរងគ្រោះ​មហន្តរាយ​ដោយ​គ្រោះធម្មជាតិ និង​ទីទ័លក្រ​នៅតាម​សហគមន៍ ។ ហើយ​ក្នុងនាម​គណៈកម្មាធិការ​សាខា សូម​សំដែង​នូវ​ការអបអរសាទរ និង វាយតម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រិយមិត្ត​ជិត​ឆ្ងាយ​ទាំងអស់ ដែល​កន្លងមក​ក៏ដូចជា​បច្ចុប្ប្ន​ន្ន​តែងតែបាន​ជួយ​គាំទ្រ​ក្នុងការ​ជាវ​សន្លឹកឆ្នោត ក្នុង​គោលបំណង​ចូលរួមចំណែក​ធ្វើ​វិភាគទាន​តាម​លទ្ធភាព​ទោះ​តិច​ឬ​ច្រើនក្តី​ជា ឆន្ទៈ​ផ្ទាល់ខ្លួន​សម្រាប់​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌​ផង និង​ផ្សងសំណាង​យក​រង្វាន់​ផង​ដែល​នេះ​ជា​កាយវិការ​ដ៏​ល្អ​ប្រពៃ​គួរ​ឲ្យ​កោតសរសើរ និង​មាន​មោទនភាព​ណាស់​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ដែលជា​និច្ច​ជា​កាល​បាន​អនុវត្តន៍​តាម​មគ្គ​ទេស​ដឹកនាំ​ដ៍​ឧត្តុង្គឧត្តម​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​បានការ​យកចិត្តទុកដាក់​ពី គណៈកម្មាធិការ​សាខា ដែល​បាន​ដាក់ចេញ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ ការ​អភិ​វ​ឌ្ឈ​ន៍​ធនធាន បង្កើត​ការស្វែងរក​ប្រភព​ចំណូល​ផ្សេងៗ​ទាក់ទង​ទៅនឹង​តម្រូវការ​ជាក់ស្តែង​ស្របតាម​សកម្មភាព​មនុស្សធម៌ បានជា​សាខា​រកឃើញ និង​ដំណើរ​ការដែល​ទទួលបាន​ជោគជ័យ​នូវ​ការបោះ​ពុ​ម្ភ និង​លក់​សន្លឹកឆ្នោត ជា​លទ្ធផល​ប្រយោជន៍រ​ង្វាន់​ត្រូវបាន​ទៅលើ​អតិថិជន​មានសំណាង និង​ថវិកា​ដែល​ទទួលបាន​ពី​សេវាកម្ម​នេះ​សម្រាប់​ផ្តល់​ជូនទៅ​អនុសាខា​ទាំង ៨ ក្រុង ស្រុក ដើម្បី​ប្រើប្រាស់​ក្នុងការ​ឆ្លើយតប​ដល់​ជនរងគ្រោះ​មហន្តរាយ​នៅតាម​សហគមន៍​របស់ខ្លួន ។

​ជា​លទ្ធផល​រង្វាន់​ធំ​រថយន្ត KIA Morning ស៊េរី ២០០៧ បាន​ទៅលើ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់រោទិ៍ ១ គ្រឿង មួយគ្រឿង​ទៀត​បាន​ទៅលើ​ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាសហែក រង្វាន់​ម៉ូតូ​កង់​បី ១ គ្រឿង​បាន​ទៅ​បុគ្គលិក​ធនាគារជាតិ ម៉ូតូ HONDA WAVE 100 ស៊េរី ២០២០ បាន​ទៅលើ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ស្វាយរៀង ១ គ្រឿង មួយគ្រឿង​ទៀត​បាន​ទៅលើ​ប្រជាពលរដ្ឋ​នៅ​ស្រុក​រំដួល និង​រង្វាន់​មួយចំនួនទៀត​ត្រូវ​បានមក​បើក​ជា​បន្តបន្ទាប់ នៅ​សាខា ៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×