Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​ប៉ៃលិន ផ្ដល់ឱកាស​ពលរដ្ឋ​មាន​បញ្ហា​ប្រឈម​មួយចំនួន ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ផ្សេងៗ​

spot_img

​ប៉ៃលិន​៖ អាជ្ញាធរខេត្ត​ប៉ៃលិន បានផ្ដល់​ឱកាស​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ជួប​បញ្ហា​ប្រឈម​មួយចំនួន ដូចជា​អ្នក​បោះបង់​ការសិក្សា ស្ត្រី​មេម៉ាយ កុមារកំព្រា ជនពិការ​និង​ជនក្រីក្រ ដោយ​បើក​ឲ្យ​ចូល​សិក្សា​នូវ​ជំនាញ​បច្ចេកទេស និង​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ ដែល​បាន​ត្រៀម​ទុក​រួចរាល់​នៅ​ចុងឆ្នាំ​២០២០​នេះ​។​

​ការលើកឡើង​នេះ នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​តាម​លិខិតបញ្ជាក់ (VSTP) ជំហាន​ទី​៣ របស់​គម្រោង​ពង្រឹង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ​២០២០ ក្រោម​អធិបតីភាព ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន​។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូ​គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ ឆ្នាំ​២០១៥-២០២៥ ក្នុង​គោលបំណង​ជួយ​លើកតម្កើង​ជីវភាព ភាពថ្លៃថ្នូរ​របស់​ពល​រដ្ឋ ភាពសុខដុមរមនា​ស​ង្គ​ម តាមរយៈ​ការបង្កើត​ឱកាស​ការងារ​សមរម្យ ផលិតភាព​ការងារ​ខ្ពស់ ការអភិវឌ្ឍន៍​ជំនាញ និង​ធនធានមនុស្ស ហើយ​គោលនយោបាយ​នេះ ក៏មាន​វិធានការ​ការពារ និង​លើកកម្ពស់​សិទ្ធិ និង​អត្ថប្រយោជន៍​ដល់​ពលករ ដែល​កំពុងធ្វើការ​នៅក្រៅ​ប្រទេស​ផងដែរ​។​ដើម្បី​ឲ្យ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នេះ ទទួលជោគជ័យ​សុំ​ឲ្យ​មន្ទីរ​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន សហការ​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ ជំរុញ​ពលរដ្ឋ​ជា​មុខសញ្ញា ត្រូវ​ទទួល​សេវា​បណ្តុះបណ្តាល​នេះ ឲ្យ​ច្បាស់លាស់ ឱ្យ​ពួកគាត់​បាន​យល់ដឹង និង​ចូលរួម​ទទួល​នូវ​សេវា​នេះ​ឲ្យ​បាន​គ្រប់គ្នាៗ ដើម្បី​លើកកម្ពស់​វិស័យ​ការងារ​និង​ប្រាក់ចំណូល ពិសេស​ចូលរួម​ដោះស្រាយ​ផលប៉ះពាល់ ដោយសារ​ជំងឺ​កូ​វីដ​១៩ បាន​មួយកម្រិត​។​

ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​ផ្តាំផ្ញើរ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​ការងារ​និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ចំពោះ​វគ្គ​បណ្តុះបណ្តាល​នេះ ធ្វើយ៉ាងណា ផ្តល់​ចំណេះ​និង​ជំនាញ​ច្បាស់លាស់ ដល់​អ្នក​ចូល​សិក្សា តាម​តម្រូវការ​ទីផ្សារការងារ​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត ទៅ​ថ្ងៃ​ខាងមុខ ត្រូវ​ពង្រឹងសមត្ថភាព​បន្ថែម​ដល់​គ្រូ​បច្ចេកទេស ក្នុង​មជ្ឈមណ្ឌល ដើម្បី​ធ្វើការ​ផ្តល់​ជំនាញ​និង​វិជ្ជាជីវៈ​ជូន​ពលរដ្ឋ​កាន់តែ​ល្អប្រសើរ ។​

​លោក ឃុន សុខឿន នាយក​មជ្ឈមណ្ឌល បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន បាន​លើកឡើងថា ដើម្បី​បង្កើន​ការ​ទំនុកចិត្ត​ពី​សង្គម​និង​សិស្ស ពី​អ្នកត្រូវការ​ជំនាញ​បច្ចេកទេស ដោយ​មជ្ឈមណ្ឌល​ធានា​នូវ​លក្ខខណ្ឌ ក្រោយ​បញ្ចប់​ការសិក្សា​មានការ​ងារ​ឲ្យ​ធ្វើ អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​បច្ចេកទេស​និង​វី​ជ្ជា​ជីវៈ ជំរុញ​និង​អភិវឌ្ឍន៍​ព័ត៌មាន​ទីផ្សារការងារ បន្ត​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ស្ថាប័ន​នានា ក្រុមហ៊ុន សហគ្រាស ក្នុងការ​ស្វែងរក​ជំនាញ​និង​កន្លែង​ការងារ លើកកម្ពស់​សមភាព​យ៉េន​ឌ័​រ​និង​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​និង​ពង្រឹង​អភិបាលកិច្ច​ល្អ​។​

​សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​ទើបនឹង​បើក​នេះ មាន​ជំនាញ​បច្ចេកទេស សេវាកម្ម ជំនាញ​និង​កសិកម្ម ដែលមាន​សិស្ស​សរុប​ចំនួន ៥៩២​នាក់ ក្នុងនោះ​ការបណ្តុះបណ្តាល​ក្នុង​សហគមន៍​មាន​សិស្ស​ចំនួន​៥៥១​នាក់ សហគ្រាស​២៧​នាក់​និង​បណ្តុះបណ្តាល​នៅក្នុង​មជ្ឈមណ្ឌល​ចំនួន ១៤​នាក់​ផងដែរ​៕​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×