Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​គិត​ខ្លី​ខឹង​សុំ​លុយ​ឪពុក​៥០​ដុល្លារ​មិនបានរ​ត់ទៅ​ធ្វើអត្តឃាត​ស្លាប់​ខ្លួន ក្នុង​ដី​ឡូ​មួយកន្លែង ខណ្ឌ​ជ្រោយចង្វា​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​បានគិត​ខ្លី​ដាច់ចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​នៅ​ដើម​អំពិល​ទឹក ដោយ​ខឹង​សុំ​លុយ​ឪពុក​៥០​ដុល្លារ​មិនបាន បន្សល់ទុក​ប្រពន្ធ​មាន​ផ្ទៃពោះ​៩​ខែ​។​

​ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​។​
​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ទន្លេសាប​ក្នង​ភូមិ​ដើម​គរ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា​។​

​សព​បុរស​ខាងលើ​មានឈ្មោះ ពៅ ថា​រ៉ូ ហៅ​អ៊ូ​ក ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បើករថយន្ត​ដឹក​តុ​បុណ្យ​។​
​យោងតាម​ប្រភពពី​ឪពុកម្ដាយ បាន​ឲ្យ​ដឹងថា កូន​របស់គាត់​បាន​សុំ​លុយ​ចំនួន​៥០​ដុល្លារ​តែ​គាត់​មិន​ឲ្យ​ហើយ​កូន​គាត់ ក៏បាន​ដើរចេញ​បាត់ទៅ​។​

​តាម​ប្រភព​បន្ត ពី​ប្រពន្ធ​រងគ្រោះ​បាន​ឲ្យ​ដឹង​ទៀតថា ប្ដី​របស់​កាលពី​ល្ងាច​បាន​សុំ​គាត់​ទៅ​កំដរ​បុណ្យសព​គេ ដែល​នៅ​ជិត​ផ្ទះ​ហើយ​គាត់ ក​ទៅដោយ​មិនឃើញ​មកវិញ​ទេ លុះ​ព្រឹក​ឡើង​គាត់​បាន​ទៅ​ផ្សារ​បាត់ទៅ​ស្រាប់តែ​ប្រជាពលរដ្ឋ យក​សំរាម​មក​បោះចោល ស្រាប់តែ​ឃើញ​បុរស​ខាងលើ​ចង ក នៅ​ដើម​អំពិល​ទឹក​ស្លាប់​បាត់ទៅហើយ​។​

​បច្ចុប្បន្ន សព​បុរស​ខាងលើ​សមត្ថកិច្ច​ជំនាញ កំពុង​ធ្វើ​កោសល្យវិច័យ ក្រោយពី​ធ្វើ​រួច សមត្ថកិច្ច​ជំនាញ​បញ្ជាក់ថា សព​បុរស​ខាងលើ​ពិតជា ធ្វើអត្តឃាត​ចង ក សម្លាប់ខ្លួន​ពិត​ប្រា​ដក​មែន ហើយ​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖​មី​ដា ផាន់​ណា​

spot_img
×