Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពៃ​ណាស់ រំភើប​ជំនួស​! នាំ​លោកតាៗ​ស៊ីក្លូ​ឡើង​ផ្សារ​ទំនើប ហូប​អាហារ​ប៊ូ​ហ្វេ​ជុំគ្នា ពួកគាត់​ជិះ​ជណ្តើរយន្ត​ភ័យ​ខ្លាំងណាស់ ព្រោះ​លើក​ទី​១​ក្នុង​ជីវិត (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ លោកតាៗ​ធាក់​ស៊ីក្លូ​ប្រមាណ ៣០ នាក់ មាន​វ័យ​ស្របាល​ចន្លោះ​ពី ៦០ ឆ្នាំ ទៅ ៨០ ឆ្នាំ ដែល​ប្រក​បរបរ​នេះ​តាំងពី​សម័យ​ដើម​មក ត្រូវបាន​គ្រួសារ​សប្បុរសជន​មួយ នាំទៅ​ហូប​អាហារ​ប៊ូ​ហ្វេ​ជុំគ្នា​យ៉ាង​រីករាយ​បំផុត នៅ​ផ្សារ​ទំនើប​មួយកន្លែង​នៅក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៨ ខែកញ្ញា ឆ្នាំ​២០២០​។​

​នេះ​ជា​លើក​ទី​១​ហើយ សម្រាប់​មួយជីវិត​របស់​ពួកគាត់ ដែល​មិន​នឹកថា​មានឱកាស​ដ៏​ប្រពៃណី​ថ្លៃថ្លា​នេះ​ទេ​។ ពិតមែន​ហើយ ឃើញថា​ពួកគាត់​ពិតជា​បង្ហាញ​នូវ​អារម្មណ៍​រំភើប​រីករាយ​ជាខ្លាំង ពេល​ឃើញ​ទិដ្ឋភាព​នៅក្នុង​ផ្សារ​ទំនើប ដែលមាន​ទំនិញ​លក់ដូរ​គ្រប់​ប្រភេទ និង​បរិយាកាស​ឡើង​ត្រជាក់​ស្រេ​ប​តែម្តង ជាពិសេស​ពេល​ជិះ​ជណ្តើរយន្ត ពួកគាត់​ពិតជា​ភ័យ​ខ្លាំង​មែនទែន ព្រោះ​លើក​ទី​១​ខ្លាច​មាន​គ្រោះថ្នាក់​។ ប៉ុន្តែ ទោះយ៉ាងណា ពួកគាត់​ពិតជា​សប្បាយ​ចិត្ត​រក​អ្វី​ប្រៀប​ពុំបាន​នោះទេ ដែលមាន​ឱកាស​បាន​ស្គាល់​ជណ្តើរយន្ត​ទំនើប​យ៉ាងនេះ​។​

​ក្នុងនោះ បើតាម​បងប្រុស​ជា​សប្បុរសជន​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Long Arich បាន​បង្ហោះ​វីដេអូ និង​រូបភាព​ជាច្រើន​សន្លឹក​ស្តីពី​ទិដ្ឋភាព​នាំ​តាៗ​ស៊ី​ឡើង​ផ្សារ​ទំនើប និង​ភ្ជាប់​សំណេរ​យ៉ាង​ដូច្នេះ​ថា​៖ «​លោកតា​ស៊ីក្លូ​គាត់​ថា​លើកទីមួយ​ហើយ គាត់​ជិះ​ជណ្តើរយន្ត​គាត់​ភ័យ​ខ្លាំងណាស់ ផែនដី​តែមួយ ប៉ុន្តែ​ខុសគ្នា​រវាង​អ្នកមាន និង​អ្នកក្រ​»​។​

​ក្រោយពី​បានឃើញ​ទិដ្ឋភាព​ដ៏​កម្រ​នេះ បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន បាន​សម្តែង​នូវ​ក្តីរំភើប និង​កោតសរសើរ​ចំពោះ​ទឹកចិត្ត​របស់​បងប្រុស​ថា​៖ «​ប្រពៃ​ណាស់​បងប្រុស បាន​បុណ្យ​ច្រើនណាស់​បង​, មើល​ហើយ​មាន​ក្តី​សុខ​ណាស់ មិនដែល​ឃើញ​ទេ​បង ទើបតែ​ឃើញ​បង​ទេ​គំរូ​ល្អ​ណាស់ ជូនពរ​បង​និង​ចែ​ជោគជ័យ​គ្រប់​ភារកិច្ច សាធុ សាធុ​»៕ ដោយ​៖ លឹម ហុង​

spot_img
×