Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​ជា​និស្សិត​ត្រូវ​រថយន្ត​មីតស៊ុយប៊ីស៊ី​បើក​បុក និង​កិន​បែកក្បាល​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​

spot_img

​ភ្នំពេញ​៖ យុវជន​ម្នាក់​ដែលជា​និស្សិត​ជិះ​ម៉ូតូ​មួយគ្រឿង ត្រូវបាន​រថយន្ត​មីតស៊ុយប៊ីស៊ី​មួយគ្រឿង​បើក​បុក​ពីក្រោយ និង​កិន​បែកក្បាល​ស្លាប់​ភ្លាមៗ​ចំណែក​ជនបង្ក​រត់គេច​ខ្លួន​បាត់ស្រមោល សល់​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​ចូល​ថ្ងៃទី​៣០ ខែកញ្ញា​ឆ្នាំ​២០២០​ស្ថិតនៅ​ចំណុច​ផ្ទះ​លក់​ដែក​មួយកន្លែង ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣៧១​ក្នុងភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ជំ​ពុន​ទី​2 ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​អ្នកឃើញ​ហេតុការណ៍ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឃ្លី​ក ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ​1HP 1535 ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ជនរងគ្រោះ​ត្រូវបាន​រថយន្តបុក​ពីក្រោយ​និង​កិន​ចំក្បាល​បែកក្បាល​ស្លាប់​ភ្លាមៗ ចំណែកឯ​ជនបង្ក​បាន​រត់គេចខ្លួន​បាត់ស្រមោល រថយន្ត​បង្ក​ពាក់​ផ្លាកលេខ ភ្នំពេញ 3D8785 បើកបរ​ដោយ​ជន​មិន​ស្គាល់​ឈ្នោះ និង​អាសយដ្ឋាន ជនបង្ក​បាន​រត់គេចខ្លួន​បាត់ស្រមោល ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សា​បណ្តោះអាសន្ន នៅ​ស្នងការ​នគរបាល​ចរាច​រណ៍​ផ្លូវគោក រងចាំ​ប្រគល់ជូន​សាច់ញាតិ​វិញ​។ ដោយឡែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ធ្វើ​ការយកទៅ​តម្កល់ទុក​នៅ​វត្ត​សំបូរ​មាស រង់ចាំ សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖​ផាន់​ណា មី​ដា​

spot_img
×