Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​អាមេរិក​ម្នាក់​ត្រូវ​ឆ្នោត​ធំ ក្រោយ​គេង​យល់សប្តិ​ឃើញ​រឿង​ចម្លែក​

spot_img

អ្នកសរសេរ​កម្មវិធី​កុំព្យូទ័រ Victor Amole និយាយថា គាត់​បាន​ជ្រើសរើស​ស៊េរី​លេខ​ដែល​ខ្លួន​យល់សប្តិ​ឃើញ ស្រាប់តែ​ត្រូវ​ឆ្នោត​បាន ៤០០.០០០​ដុល្លារ ។​

​តាម Fox 5 លោក Victor Amole បាន​ទិញ​សន្លឹក​ឆ្នោត​បាន ៤​សន្លឹក មាន​លេខ​ដូចគ្នា នៅ​ផ្សារ​ទំនើប​មួយ នៅឯ Stafford, រដ្ឋ Virginia អាមេរិក កាលពី​ថ្ងៃ​ទី​១៣ /១ ហើយ​ក៏​រង្វាន់​សរុប​មាន​តម្លៃ ៤០០.០០០ សែន​ដុល្លារ​។​

Amole បាន​ប្រាប់ថា ៖ ជាធម្មតា លោក​ពុំ​ដែល​ទិញ​ឆ្នោត​ឡើយ ប៉ុន្តែ​ដោយសារ​លោក​យល់សប្តិ​ឃើញ​ស៊េរី​លេខ ៣,១០,១៧,២៦ និង​៣១​។ មុន​នោះ កន្លង​មក​ខ្ញុំ​ពុំ​ដែល​យល់សប្តិ​ឃើញ​ចម្លែក​បែបនេះ​ដែរ -Amole បាន​ថ្លែង​ក្នុង​ពិធី​ទទួល​រង្វាន់​នៅ​ថ្ងៃទី ២៤/១​កន្លងមក​។​

​ក្រុមហ៊ុន​ឆ្នោត Virginia ឲ្យដឹងថា ឱកាស​ត្រូវ​ឆ្នោត Cash 5 គឺ 1/278.256 សន្លឹក​ឆ្នោត​ត្រូវ​រង្វាន់ Cash 5 ខ្ពស់​បំផុត​មានតម្លៃ 100.000 USD ហេតុដែល Amole ទិញ​វា​ដល់ ៤​សន្លឹក ធ្វើឲ្យ​គាត់​មានឱកាស​ឈ្នះ​ដល់​ទៅ ៤០០.០០០ សែន​ដុល្លារ ។ រីឯ​អ្នកសរសេ​រកូដ​បាន​និយាយថា គាត់​នឹង​យកលុយ​ទាំងនេះ​មក​បណ្តាក់ទុន​រកស៊ី​៕ អាទិត្យ​

spot_img
×