Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស្ចារ្យ​ណាស់ ព្រះ​នាង​តូច​នរោត្តម ជេន​ណា Cover បទ ប្រុស​ល្ងង់​(វីដេអូ)

spot_img

​ភ្នំពេញ​៖ ក្រោយ​អ្នកលេង​បណ្តាញ​សង្គម តិក​តុ យក​បទ​ចម្រៀង​បុរាណ​មួយ​បទ​ដែលមាន​ចំណងជើង​ថា ប្រុស​ល្ងង់ ដែលជា​សំនៀង​ដើម​លោកតា ស៊ិន ស៊ី​សាមុត និង​លោកយាយ​ប៉ែន រ៉​ន មក​បង្ហោះ បានធ្វើឱ្យ​បទ​នេះ​ល្បី​សារជាថ្មី​ឡើងវិញ ដោយសារ​អត្ថន័យ​ខុសពី​ធម្មតា គឺ​នារី​ស្រស់ស្អាត​ម្នាក់​បាន​ទៅ​ចែចង់​ខាង​ប្រុស​តែ​ត្រូវបដិសេធ ដោយសារ​ខាង​ប្រុស​មិន​ខ្វល់​និង​ស្នេហា​លុះត្រា​សង​ឈាម​រួច​។

​ក្រោយពី​មានការ​ចែកចាយ​បន្តៗ​គ្នា​រហូត​ល្បីល្បាញ​សារជាថ្មី ស្រាប់តែ​ព្រះ​នាង​តូច​នរោត្តម ជេន ណា យក​បទ​នេះ​មក Cover ដែរ​។ ជាមួយនិង​ការថត​កាយវិការ​រួមជាមួយ​ឈុត​បុរាណ ធ្វើឱ្យ​មហាជន​ផ្ទុះ​ការចាប់អារម្មណ៍​ជាខ្លាំង ដោយសារ​មិន​ត្រឹមតែ​ស្រស់ស្អាត​តែមួយ​មុខ​នោះទេ តែ​ព្រះ​នាង​តូច មាន​ទាំង​ទេពកោសល្យ​ក្នុងការ​សម្តែង គ្រប់​ទម្រង់​មិន​ថា កាច ស្លូត សុភាព ឆ្នាស់ឆ្នើម ការលេង​ទឹកមុខ​ក្រ​មិច​ក្រ​ម៉ើ​ម និង​សំឡេង​ពីរោះ​រណ្តំ​ទាំង​វ័យក្មេង សូម្បី​ជនបរទេស​ក៏​អត់ទ្រាំ​សរសើរ​មិនបាន​ពី​សម្លេង​ដ៏​ក្រអួន​ក្រអៅ​របស់​ព្រះ​នាង​។ មិន​តែ​ប៉ុ​ន្នោះ​ក្រោយពី​ល្បីឈ្មោះ​បោះ​សម្លេង និង​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ក្រោយ​សម្តែង​រឿង​ទេពធីតា ព្គុ​លមាស ដែលជា​ការដឹកនាំ​សម្តែង​ផ្ទាល់​របស់​ផលិតករ​ខ្មែរ ក៏​ធ្វើឱ្យ​ព្រះ​នាង​តូច ជេន ណា ចាប់បាន​ឱកាស​ពី​ផលិតករ​របស់​កូរ៉េខាងត្បូង ទាក់ទង​ថត​រឿង​ក្នុងប្រទេស​កូរ៉េ​ផងដែរ​។​

​នេះ​សបញ្ជាក់​ឱ្យឃើញថា ព្រះ​នាង​ពិត​ជាមាន​ទេពកោសល្យ​សិល្បៈ​មិនធម្មតា រហូត​អាច​ទាក់ចិត្ត​ផលិតករ​បរទេស​បាន​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×