Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ប្រកាស​ថា​នឹង​ស៊ើបអង្កេត​លើ ប្រតិបត្តិការ​សង្គ្រាម​គ្រឿងញៀន​របស់​ ​រដ្ឋាភិបាល​ភី​លី​ពី​ន​

spot_img

​តុលាការ​អន្តរជាតិ (ICC) នឹង​ធ្វើ​ការស៊ើបអង្កេត​ជា​បឋម​ទៅលើ​ឧក្រិដ្ឋកម្ម ដែល​បាន​ប្រព្រឹត្តិ​ក្នុង​​កំឡុង​ប្រតិបត្តិការ​សង្គ្រាម​ប្រឆាំង​គ្រឿន​ញៀន​របស់​រដ្ឋាភិបាល​ភី​លី​ពី​ន ដែល​ដឹកនាំ​ដោយ​ប្រធានា​ធិបតី រ៉ូ​ទ្រី​ហ្គូ ដូ​ធឺ​តេ (Rodrigo Duterte)​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។​​

​អ្នកស្រី Fatou Bensouda ប្រធាន​ព្រះរាជអាជ្ញា​នៃ​តុលាការ​អន្តរ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​មាន​មូល​ដ្ឋា​ន​នៅ​ប្រទេស​ហូ​ឡង់ បាន​និយាយថា តុលាការ​នឹង​ធ្វើការ​ពិនិត្យ​មើល​លើរ​បាយ​ការណ៏​ពី​ការសម្លាប់​​ក្រៅ​ប្រព័ន្ធ​ច្បាប់​។​

​អ្នកស្រី​បញ្ជាក់ទៀតថា តុលាការ​ក៏​នឹង​ធ្វើការ​ស៊ើបអង្កេត​លើ​ការប្រើប្រាស់​កងកំលាំង​នៅក្នុង​ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា​ផងដែរ​។​

​សូម​រំលឹក​ផង​ដែរ បន្ទាប់​ពី​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ប្រទេស​ភី​លី​ពី​ន​កាលពី​ខែមិថុនា ឆ្នាំ​២០១៦​ភ្លាម លោក Rodrigo Duterte បាន​ប្រកាស​ពី​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​លោក ក្នុង​គោលបំណង​លុបបំបាត់​គ្រឿងញឿន​នៅក្នុង​ប្រទេស​។

​ប្រតិបត្តិការ​នោះ បណ្តាលឲ្យ​មាន​ការបាញ់ សម្លាប់​ជនសង្ស័យ​រាប់ពាន់នាក់ និង​រងរបួស រាប់ពាន់​នាក់​ផង​ដែរ​។ ង្គ្រា​ម​ប្រឆាំងគ្រឿងញឿន​របស់​លោក ទទួល​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រទេស​សេរី ជាច្រើន​៕ សុភ័ក្រ្ត

spot_img
×